ដំណើរការ​ដក EBA

ក្ដីកង្វល់ពីការដក EBA និង GSP ត្រូវបានក្រុមហ៊ុនបញ្ជាទិញ ចំនួន៨ សរសេរលិខិតជាថ្មីម្ដងទៀត ផ្ញើជូន សម្ដេច ហ៊ុន សែន


ក្រុមហ៊ុនបញ្ជាទិញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ អន្តរជាតិ ចំនួន៨ បានសរសេរលិខិតមួយ ជាថ្មីម្ដងទៀតផ្ញើ ជូនទៅកាន់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានលើកឡើងពីការកើន​ឡើង​នូវក្ដី​កង្វល់របស់ពួកគេ ទាក់ទងនឹងស្ថានភាពសិទ្ធិការងារ និងសិទ្ធិមនុស្ស ដែលកំពុងគំរាមកំហែងដល់ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា តាមរយៈដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប និងដកប្រព័ន្ធអនុគ្រោះពន្ធ GSP ដោយសហរដ្ឋអាមេរិក។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

ក្នុងលិខិត​របស់​ក្រុមហ៊ុន​បញ្ជាទិញ ដែលបាន​ផ្ញើជូន​ទៅកាន់​ប្រមុខ​រាជរដ្ឋា​ភិបាល កាលពីថ្ងៃទី​៤ មេសា​កន្លងទៅនេះ បាន​លើកឡើងថា ក្រុមហ៊ុន​ម៉ាក​ និងអ្នកលក់រាយ​អន្តរជាតិ​ ចង់​​ឃើញ វិស័យ​ដ៏សំខាន់​របស់កម្ពុជា មួយនេះ​នៅតែ​បន្ត​ការរីកចម្រើន​នៅកម្ពុជា។ ពិតណាស់ ភាពជោគជ័យ និងស្ថិរភាព វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និងផលិតផល​សម្រាប់ការធ្វើដំណើរ (Travel Goods) គឺទាំងពីរ​នេះ ពិតជា​សំខាន់ណាស់​សម្រាប់​កម្ពុជា រួមទាំងអ្នក​បញ្ជា​ទិញ​អន្តរជាតិ​ផងដែរ។ 

ក្រុមហ៊ុន​អ្នកបញ្ជាទិញ​ទាំងនោះ បាន​បញ្ជាក់ក្នុង​លិខិតនោះថា «យើង​នៅតែមានក្ដី​កង្វល់​ខ្លាំង ជាមួយនឹង​​ការខ្វះចន្លោះ​នូវ​ដំណើរការ​ ដែលបាន​ធ្វើឡើង​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​សំខាន់ៗ»។

ក្រុមហ៊ុន​បញ្ជាទិញ​បានចាត់ទុក ការគំរាម​កំហែង​កាន់តែខ្លាំង​នៃការ​ដក​ប្រព័ន្ធអនុគ្រោះ EBA និង GSP ច្បាស់ណាស់​នឹង​ធ្វើឲ្យ​ប៉ះពាល់​​ដល់​ឧស្សាហកម្ម​របស់កម្ពុជា និង​ប្រជាជនកម្ពុជា​រាប់លាននាក់ ដែលកំពុង​ធ្វើការ​ក្នុងវិស័យនេះ។ លើសពីនេះទៀត វា​ក៏​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាល​ដែលបាន​កសាងឡើង​មក អស់ប៉ុន្មាន​ទសវត្សរ៍មកនេះ ដើម្បីនាំមក​នូវ​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​កម្ពុជា និងប្រជាជនកម្ពុជា។   

ទោះយ៉ាងណា ក្រុមហ៊ុន​អ្នកបញ្ជាទិញ​ទាំងនោះ បានលើកឡើងថា ពួកគេ​ទទួលស្គាល់ថា កន្លងមក​រាជរដ្ឋាភិបាល គឺមានការ​ប្ដេជ្ញាចិត្ត បង្កើត​ភាពខ្លាំង និងភាពប្រកួតប្រជែង​នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​សម្រាប់​ការ​ធ្វើដំណើរ។ តាមរយៈ កិច្ចខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល នេះ បានធ្វើឲ្យកម្ពុជា​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ ធំៗ​ជាច្រើន​នូវទូទាំងពិភពលោក។ ជាក់ស្ដែង​ នៅឆ្នាំ ២០១៨ កម្ពុជា គឺស្ថិត​ក្នុង​លំដាប់ថ្នាក់ទី៦ ដែលមាន​ការផ្គត់ផ្គង់​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់​​ច្រើនជាងគេ និងជាប់លំដាប់ថ្នាក់ទី៤ ក្នុងការ​ផ្គត់ផ្គង់​ផលិត​ស្បែកជើង និង​ផលិតផល​សម្រាប់ការធ្វើដំណើរ ទៅកាន់ទីផ្សារអាមេរិក។ លើសពីនេះ កម្ពុជា ក៏ជាប់លំដាប់ថ្នាក់លេខ​៥ នាំសម្លៀកបំពាក់​ និងស្បែកជើង ទៅកាន់​ទីផ្សារអឺរ៉ុប ខណៈ​ផលិតផល​សម្រាប់ការធ្វើដំណើរ ជាប់លេខ​៤។ 

ទន្ទឹមគ្នានេះ កម្ពុជា រកចំណូល​ពី ការលក់​ផលិផល​ទាំងនេះ ទៅអឺរ៉ុប និងអាមេរិក នៅឆ្នាំ២០១៨ មានប្រមាណ ៨,៥ ពាន់លាន​ដុល្លារអាមេរិក ឬស្មើនឹង​១ភាគបី (៣៨%) នៃផលិតផលក្នុងស្រុក​សរុប​ (GDP) របស់កម្ពុជា។ លើសពីនេះ ការនាំចេញ​ផលិត​ផល​សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​សម្រាប់​ការធ្វើដំណើរ គឺមានរហូតដល់ ៨០% នៃ​ការនាំចេញសរុប​របស់កម្ពុជា៕  ​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារ​លំដាប់​ផ្កាយ​៥ តម្លៃ​ជាង ១០០​លាន​ដុល្លារ ផុស​ចំ​កណ្តាល​ក្រុង​ភ្នំពេញ ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ពេល​ខាងមុខ!

ព័ត៌មាន
សណ្ឋាគារ​លំដាប់​ផ្កាយ ៥ Hyatt Regency Phnom Penh បាន​បោះទុន​វិនិយោគ​ជា​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក បាន​បញ្ចប់​ការ​សាងស…

ឧកញ៉ា សៀ ឫទ្ធី៖ ភាព​ទាក់ទាញ​​របស់​កម្ពុជា​មានហើយ​ តែត្រូវការសម្រួចបន្ថែមទៀត!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួល និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស បោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ