កម្ពុជាសម្រេចបានផែនការចាក់វ៉ាក់សាំង

កម្ពុជាសម្រេចបានផែនការចាក់វ៉ាក់សាំងជិត៩៤%ហើយ នៃផែនការចាក់វ៉ាក់សាំង១០លាននាក់


ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជាហាក់មានសន្ទុះពីមួយថ្ងៃទៅមួយថៃ្ង ដោយគិតចាប់តាំងពីការបើកនូវយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាជនកន្លងមករហូតមកដល់ពេលនេះកម្ពុជាជិតសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនគោលដៅ១០លាននាក់ហើយ។ តួយ៉ាង ដោយគិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួនប្រមាណជិត ៩៤%ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល។
ពលរដ្ឋកំពុងអង្គុយរងចាំការចាក់វ៉ាក់សាំង
ដោយ

របាយការណ៍ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងចំណោមប្រជាជនគោលដៅចាក់វ៉ាក់សាំង១០លាននាក់ មានប្រជាជនជាង៩លាន៣សែននាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ ឬស្មើនឹងប្រមាណជិត៩៤%នៃផែនការ ខណៈដែលអ្នកដែលបានចាក់គ្រប់ចំនួន២ដូសវិញមានជាង៨លាននាក់។ រីឯ អ្នកដែលបានចាក់ដូសទី៣ មានជាង៦៣ម៉ឺននាក់។

របាយការណ៍ដដែលបានឲ្យដឹងថា អាត្រានៃសម្ទុះការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំនេះមានការកើនឡើងយ៉ាងគំហុកបែបនេះ ត្រូវបានគេមើលឃើញថា គឺជាការល្អប្រសើរខ្លាំងបំផុតនៅក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា ខណៈដែលដំណើរការនៃការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំ ក៏មានការកើនឡើងដូចគ្នាផងដែរ។ 

អាត្រានៃការចាក់វ៉ាក់សាំងសម្រាប់កុមារគិតមកត្រឹមថ្ងៃនេះក៏មានការកើនឡើងដល់ជាង ៨១% ហើយ បើធៀបទៅនឹងប្រជាជនគោលដៅប្រមាណ ២លាននាក់នៅទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរ ការចាក់វ៉ាក់នៅប្រទេសកម្ពុជាមានការកើនឡើង ក៏ដោយសារតែកម្ពុជាមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ ចំពោះប្រជាជនគោលដៅរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ល្បឿននៃការចាក់វ៉ាក់សាំងបានលឿនបែបនេះ គឺជាមធ្យាបាយមួយនៅក្នុងការកាត់បន្ថយនៃការឆ្លងរាលដាលកូវីដ១៩ ផងដែរ។ 

គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញចំនួន អ្នកឆ្លងកូវីដ១៩ ចំនួន ៤៩១ ករណី និងមានអ្នកជាសះស្បើយថ្មីបន្ថែមចំនួន ៣៩៧នាក់  និងមានស្លាប់ចំនួន ៩នាក់។ សរុបអ្នកឆ្លងទាំងអស់នៅកម្ពុជាមានជាង ៩ម៉ឺន៤ពាន់នាក់ អ្នកជាសះស្បើយជិត៩ម៉ឺននាក់ និង អ្នកស្លាប់មានជិត២ពាន់នាក់៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

ព័ត៌មាន
ថ្មីៗនេះក្នុងទីផ្សាររថយន្តប្រទេសកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើប្រភេទរថយន្ត Off-Road Pick Up ដែលទើបតែមានវត្តមានថ្មីនៅប្រទេសកម្ពុ…

សហគ្រិនខ្មែរ និង AmCham សហការគ្នា​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិននៅកម្ពុជា

ព័ត៌មាន
សហគ្រិនខ្មែរ ដែលជាស្ថាប័នប្រតិបត្តិករមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានចុះអនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ