រថភ្លើង​លើ​អាកាស

កម្ពុជា​នឹង​ស្នើ​ឲ្យ​ជប៉ុន​ជួយ​លើ​គម្រោង​សាងសង់​ផ្លូវ​រថ​ភ្លើង​លើ​អាកាស ៨០០​លាន​ដុល្លារ


នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន នា​សប្ដាហ៍​នេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​២ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​២៤០​លាន​ដុល្លារ។
ប្រទេស​ជប៉ុន​ល្បីឈ្មោះ​រឿង​រថភ្លើង​ល្បឿន​លឿន​បំផុត​លើ​ពិភព​លោក។ ថ្មីៗ​នេះ កម្ពុជា​គ្រោង​សុំ​ជប៉ុន​ជួយ​សាងសង់​រថភ្លើង​លើ​អាកាស​នៅកម្ពុជា។ រូបភាព៖ Wikipedia
ដោយ

បន្ថែមលើ​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ទាំង​២​នេះ សម្ដេច​តេជោ​ក៏​នឹង​ពិភាក្សា​ស្នើ​ឲ្យ​ភាគី​ជប៉ុន​ជួយ​លើ​គម្រោង​សាង​សង់​ផ្លូវ​រថ​ភ្លើង​លើ​អាកាស​ពី​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៨០០​លាន​ដុល្លារ​ផង​ដែរ។

គួរ​រំលេច​ដែរ​ថា ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​-ជប៉ុន​កាល​ពី​ឆ្នាំ​២០១៦ មាន​ប្រមាណ​ជាង​១៣០០​លាន​ដុល្លារ ក្នុង​នោះ​ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ក្នុង​តម្លៃ​​ជិត​​៩០០​​លាន​​ដុល្លារ​ទៅ​ប្រទេស​ជប៉ុន ខណៈ​ដែល​ការ​នាំ​ចូល​ពី​ជប៉ុន​មកវិញ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ៥០០​លាន​​ដុល្លារ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​​«​គ្រាក់ៗ​»​ទាំង​១០​ដែល​​ក្ដោបក្ដាប់​​សេដ្ឋកិច្ច​កម្ពុជា (ភាគ២)

ព័ត៌មាន
ថ្មី​ៗ​នេះ​ ខេមបូណូមីស បាន​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នក​អាន​រួចហើយ នូវ​​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ចំនួន​៥​ ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ចំន…

ឧកញ៉ា សៀ ឫទ្ធី បោះ​ទុន​ជាង​១០០​លាន​ដុល្លារ​លើ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត

ព័ត៌មាន
បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណជន​ដែល​ជា​អថិតិជន​នៅ​ក្នុង​គម្រោង​អគារ​លំនៅដ្ឋាន ខុនដូរ​ខ្ពស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ