ការនាំចេញកង់

ការនាំចេញកង់កម្ពុជាសម្រេចបានជិត ២០០លានដុល្លារ នៅតែកើនខ្ពស់ក្នុង៤ខែឆ្នាំនេះ


នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ជិត២០០លានដុល្លារអាមេរិក កើនឡើងជាង៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដោយបាននាំចេញទៅកាន់ទីផ្សារគោលដៅជាច្រើនរួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេសជាដើម។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ឲ្យ ខេមបូណូមីស។
ការផលិតកង់នាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក (រូបភាព៖ ខេមបូណូមីស)
ដោយ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់អះអាងប្រាប់ ខេមបូណូមីស ថា កំណើននេះបង្ហាញថា ការនាំចេញកង់នៅតែជំនះបាននូវឧបសគ្គជំងឺកូវីដ-១៩ ដែលកំពុងបន្ដលុកលុយខ្លាំងនៅកម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបន្ថែមថា មានកត្តាសំខាន់ ៣ ដែលជំរុញឲ្យការនាំចេញរបស់កម្ពុជានៅតែបន្តកើនឡើងនៅក្នុងដើមឆ្នាំនេះ រួមមាន ទី១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឱ្យអ្នកបញ្ជាទិញ នៅតែបញ្ជាទិញទំនិញពីកម្ពុជា ទី២. មានការជឿទុកចិត្តពីអ្នកបញ្ជាទិញ និង ទី៣ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកង់ច្រើនជាងគេ ដោយមានទីផ្សារទូលំទូលាយ។ រោងចក្រ​ផលិតកង់​នៅតំបន់សេដ្ឋកិច្ច​ពិសេសស្វាយរៀង មានចំនួន ០៦ រោងចក្រហើយ ហើយ​ប្រទេសនាំចូល​កង់ច្រើន​ពីកម្ពុជា រួមមាន អាមេរិក, អង់គ្លេស, អឺរ៉ុប, កាណាដា បន្ទាប់មកមាន ប្រទេសអាស៊ាន, ជប៉ុន, ចិន និង កូរ៉េខាងត្បូង។

បើទោះបីជាកម្ពុជា មានការនាំចេញកង់ច្រើនជាងគេ នៅអាស៊ានក៏ពិតមែន ប៉ុន្ដែកម្ពុជា ក៏បាននាំចូលកង់ម៉ាកល្បីៗជាច្រើនមកពីប្រទេសផ្សេងៗទៀតដែរ តួយ៉ាងនៅឆ្នាំ០២០ មានការនាំចូលកង់ក្នុងទំហំទឹកប្រាក់ជាង៨លានដុល្លារ ដោយភាគច្រើននាំចូលពីប្រទេស ជប៉ុន ចិន តៃវ៉ាន់ វៀតណាម ថៃ អាមេរិក អូស្រ្តាលី និង បារាំងជាដើម។  

សូមជម្រាបថា កាលពីឆ្នាំ២០២០ កម្ពុជា បាននាំចេញកង់ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ កើនឡើង ជិត៣០% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដោយបាននាំចេញទៅទីផ្សារគោលដៅជាច្រើន រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក  និង បណ្តាលប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថយន្ដ Tesla នៅចិនធ្លាក់ប្រជាប្រិយភាពខ្លាំង ក្រោយរងការរិះគន់យ៉ាងចាស់ដៃ

ព័ត៌មាន
ទីផ្សារចិន ដែលធ្លាប់តែជាទីផ្សារក្រៅប្រទេសដ៏ធំសម្រាប់ការលក់រថយន្ដរបស់ក្រុមហ៊ុន Tesla នោះ ឥឡូវនេះ កំពុងជួបបញ្ហាធ្លាក់ចុះហើយ! បញ្ហានៅត្រង់ថ…

រោងចក្រជាង២០០ បើកដំណើរការឡើវិញ បានស្រូបទាញកម្លាំងពលកម្មជាង៧ម៉ឺននាក់ឲ្យចូលធ្វើការ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា គិតរហូតមកដល់ថ្ងៃទី ១៨ ខែឧសភា មានរោងចក្រជាង២០០ បានបើកដំណើរការឡើងវិញ និងបានអនុញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ