វិស័យដឹកជញ្ជូន

អ្នកជំនាញ៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចាប់ផ្ដើមមានសន្ទុះកើនខ្លាំងឡើងវិញហើយ


នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ការដឹកជញ្ជូនទំនិញផ្សេងៗ តាមផ្លូវអាកាសមានការថមថយចុះក៏ពិតមែន ប៉ុន្ដែ បើមើលទៅលើតួលេខ ក្នុងខែមេសាឆ្នាំ២០២១ បង្ហាញថាការដឹកជញ្ជូនទំនិញតាមផ្លូវការអាកាសបានហក់ឡើងវិញជាបណ្ដើរៗ ពោលគឺមានការកើនឡើងដល់ទៅ ៧៥% ធៀបនឹងខែមេសាឆ្នាំមុននេះ។ នេះបើតាមតួលេខពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។
បុរសកំពុងរៀបទំនិញដែលដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបភាព៖ Cambodia Airports)
ដោយ

តាមមន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជា បានអះអាងថា  ការកើនឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅខែមេសាកន្លងទៅនេះ ដោយសារតែ ការទិញលក់ទំនិញតាមអនឡាញពីក្រៅប្រទេស មានសកម្មភាពកើនឡើងច្រើន និង មានតម្រូវការប្រើប្រាស់បន្ទាន់។

 ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ខេមបូណូមីសថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈនៃការរាលដាលជំងឺ១៩ខ្លាំងក៏ពិតមែន ប៉ុន្តែតម្រូវការប្រើប្រាស់ទំនិញចាំបាច់នៅតែកើនឡើង ទោះមិនមានការកើនឡើងច្រើនដូចពីកាលពីពេលមិនទាន់ផ្ទុះជំងឺកូវីដ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អះអាងថាការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតែមានសកម្មភាពច្រើនគួរសមដែរ។

របាយការណ៍ពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បង្ហាញថា នៅខែមេសាឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកើនឡើង៧៥% ធៀបនឹងខែមេសាឆ្នាំមុន។ ប៉ុន្ដែ បើមើលទៅលើរយៈពេល៤ខែ ដំបូងនៅឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនេះ មានការធ្លាក់ចុះជាង៨%  ខណៈដែលការដឹកជញ្ជូនអ្នកដំណើរវិញធ្លាក់ចុះដល់ទៅប្រមាណ៩៥%។

ជុំវិញទៅនឹងការដឹកជញ្ជូនទំនិញនេះដែរ  ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុរភាកម្មកម្ពុជា បានឲ្យដឹងដែរថា  ក្រៅពីការបិទខ្ទប់នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក និងក្នុងតំបន់ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ហើយនោះ កត្តាមួយទៀតគឺ ការដឹកជញ្ជូនតាមកប៉ាល់ឡើងថ្លៃ និងត្រូវប្រើពេលយូរផងនោះ ក៏អាចធ្វើឲ្យមានតម្រូវការកើនឡើងលើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជាមានក្រុមហ៊ុនដែលកំពុងដំណើរការជើងហោះហើរសរុបចំនួន២៤ក្រុមហ៊ុន ដោយក្នុងនោះ មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកចំនួន ០៥, ក្រុមហ៊ុនជើងហោះហើរពីចិន ចំនួន០៧, តៃវ៉ាន់ចំនួន០២, សិង្ហបុរីចំនួន០២ និងកូរ៉េខាងត្បូងចំនួន០២ ខណៈដែលក្រុមហ៊ុនមានជើងហោះសម្រាប់ដឹកជញ្ជូនទំនិញវិញមានចំនួន ០៦ក្រុមហ៊ុន។ នេះបើតាមតួលេខពីរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឲ្យសមត្ថកិច្ចតាមព្រំដែន តម្រូវឲ្យឈ្មួញ​នាំចូលត្រីបង់ពន្ធ​ឲ្យបានគ្រប់​ចំនួន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានលើកឡើងថា កន្លងមកខាងក្រសួងកសិកម្មរួមជាមួយក្រសួងសេដ្ឋកិច្ច និង ស្ថានប័នពាក់ព័ន្ធបានជំរុញធ្វើយ៉ាងណាឲ្យមានការក…

រោងចក្រកាត់ដេរកម្ពុជាបើកដំណើរទាំងរអាក់រអួល កំពុងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា អះអាងថា ចាប់តាំងពីមានការផ្ទុះរាលដាលឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក រោងចក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ