តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន

តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិននៅតែខ្ពស់ចន្លោះពី ៧ពាន់ទៅ៨ពាន់ដុល្លារអាមេរិក


ទោះបីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោកហាក់មានស្ថានភាពល្អប្រសើរ ហើយប្រទេសជាច្រើនបានបើកបន្ធូបន្ថយឲ្យមានការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញក៏ដោយ តែតម្លៃសំបុត្រយន្តហោះទៅមកកម្ពុជាចិនមិនមានការប្រែប្រួលនោះទេ ពោលគឺនៅតែមានតម្លៃខ្ពស់ខ្លាំងដដែល។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តម្លៃសំបុត្រយន្តទៅមកកម្ពុជា-ចិន នៅតែមានតម្លៃចន្លោះពី៧ពាន់ទៅ៨ពាន់ដុល្លារអាមេរិក។
យន្តហោះ
ដោយ

យ៉ាងណាក៏ដោយចុះ បើមើលទៅលើ​ការធ្វើដំណើរ​តាមផ្លូវការអាសជារួម​រវាង​កម្ពុជា​ និងអន្តរជាតិ គឺបង្ហាញពីស្ថានភាពល្អប្រសើរច្រើនបើ​ធៀបនឹង​ឆ្នាំ២០២១ ដែលមានការរាតត្បាតកូវីដ១៩ខ្លាំង ខណៈដែលការដឹកជញ្ជូន​ទំនិញតាមផ្លូវអាកាសវិក៏មានការរើបឡើងវិញដែរ ក្រោយប្រទេសមួយចំនួនបើកឲ្យមានការហោះហើរឡើងវិញបន្តបន្ទាប់។ ប៉ុន្តែតម្លៃដឹកជញ្ជូនមិនមានការថយចុះនោះទេ។

ទោះបីបច្ចុប្បន្នការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសលើពិភពលោកហាក់មានភាពល្អប្រសើរជាងមុនក៏ដោយ តែតម្លៃសំបុត្រយន្តហោះមិនមានការថមថយគួរឲ្យកត់សម្គាល់នោះទេ ពោលគឺនៅតែមានតម្លៃខ្ពស់ដដែល​ ហើយទៅប្រទេសខ្លះ​បានកើនឡើងមួយកម្រិតទៀត។ ជាក់ស្តែងថ្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិនបច្ចុប្បន្ន​នៅ​មាន​តម្លៃចន្លោះពី ៧ពាន់ទៅ៨ពាន់ដុល្លារ ដែលជាការកើនឡើងមួយដ៏ខ្ពស់មិនធ្លាប់មាន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល។

ឯកឧត្តមបានគូសបញ្ជាក់ថា កត្តាដែលដែលធ្វើឲ្យតម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិននៅតែមានការកើនឡើងខ្ពស់​បែបនេះ គឺបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍មួយចំនួន​បានកាត់បន្ថយ និងផ្អាកការហោះហើរបណ្តោះអាសន្ន ក្រោយ​ចិនអនុវត្តវិធានការគ្មានកូវីដដែលតម្រូវអ្នកដំណើរត្រូវតេស្តនិងធ្វើចត្តាឡីស័ក​យ៉ាងតឹងរ៉ឹងបំផុត​ពេលចេញចូលប្រទេសចិន។ ការអនុវត្តវិធានការដ៏តឹងរឹងរបស់ចិននេះ បានធ្វើឲ្យចំនួនអ្នកដំណើរ​ជនជាតិ​ចិនចូលមកកម្ពុជានៅត្រីមាសទី១ឆ្នាំ២០២២ មានការធ្លាក់ចុះជិត​៦០% បើធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្នមានតែក្រុមហ៊ុន​អាកាសចរណ៍ចំនួនពីរ​ប៉ុណ្ណោះ ដែល​បានហោះហើរទៅមកកម្ពុជាចិន ខណៈ៥ក្រុមហ៊ុនទៀត​បានផ្អាកការហោះហើរជាបណ្តោះអាសន្ន។ ហើយក្នុងមួយសប្តាហ៍មានការហោះហើរ​តែពីរ​ជើងប៉ុណ្ណោះ គឺទៅនិងមក។ ទោះយ៉ាងណា ឯកឧត្តមរំពឹងថា ការហោះហើរទៅមកកម្ពុជាចិននឹង​មានភាព​ល្អប្រសើរ​ឡើងវិញ ក្រោយចិនបន្ធូរបន្ថយការអនុវត្តវិធានការគ្មានកូវីដរបស់ខ្លួន។

មិនមែនមានតែតម្លៃសំបុត្រយន្តហោះដឹកអ្នកដំណើរទៅមកកម្ពុជាចិននោះទេ ដែលឡើងថ្លៃ សូម្បីតម្លៃដឹកជញ្ជូនទំនិញតាមយន្តហោះទៅប្រទេសផ្សេងៗ ក៏មានការកើនឡើងផងដែរ។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់ឧក​ញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា តម្លៃដឹកជញ្ជូនទំនិញតាមយន្តហោះពីកម្ពុជា​ទៅប្រទេសផ្សេងៗមិនមានការថយចុះនោះទេ ពោលគឺតម្លៃនៅទ្រឹង ហើយទៅប្រទេសខ្លះបានកើនឡើងមួយ​កម្រិតទៀត។ តែយ៉ាងណាលោកឧកញ៉ាសង្កេតឃើញថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមយន្តហោះ មានស្ថានភាពល្អប្រសើរឡើងវិញហើយ បើធៀបនឹងពេលកន្លងមក។

គួរបញ្ជាក់ថា តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន បានហក់ឡើងថ្លៃខ្ពស់កប់​ពពក​ចន្លោះពី ៥ពាន់ដល់ជាង១ម៉ឺនដុល្លារ តាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ បន្ទាប់ពីចិនប្រកាសលុបចោល​ជើងហោះ​ហើរ​ប្រមាណ ៥០%ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោយករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះកម្រើកឡើងវិញ។ ការកាត់បន្ថយជើងហោះហើរ និងការរឹតបន្តឹងវិធានការកូវីដ-១៩ ដ៏តឹងរឹងរប​ស់ចិន ក៏អាចជាការរាំងស្ទះមួយដល់ផែនការផែនការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរ​ណ៍របស់កម្ពុជា ដែលបានដាក់ក្តីរំពឹងខ្ពស់​លើភ្ញៀវទេសចរជនជាតិចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងទាញបានប្រយោជន៍អ្វីខ្លះ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន សម្ដេច ហ៊ុន សែន ត្រូវបានអញ្ជើញជាកិត្តិយសចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ…

កម្ពុជាកំពុងយកចិត្តទុកដាក់លើអ្នកដំណើរពីក្រៅប្រទេស ខណៈបារម្ភពីការចម្លងមេរោគប្រភេទថ្មី «អុតស្វា»

ព័ត៌មាន
ខណៈដែលជំងឺកូវីដ១៩មិនទាន់ផុតរលត់ពីភពផែនដីផងនោះ ឥឡូវនេះ ពិភពលោកកំពុងមានការព្រួយបារម្ភថ្មីទៀត ចំពោះមេរោគឆ្លងមួយប្រភេទទៀត ដែលគេឲ្យឈ្មោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ