ទិវាជាតិទីក្រុងស្អាត

រាជរដ្ឋាភិបាលចាត់ទុកការរៀបចំទិវាជាតិទីក្រុងស្អាតជាការរួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍


រាជរដ្ឋាភិបាលចាត់ទុកការរៀបចំទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ» ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជនកុលបុត្រ កុលធីតាខ្មែរ ឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។
រាជរដ្ឋាភិបាលចាត់ទុកការរៀបចំទិវាជាតិទីក្រុងស្អាតជាការរួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍
ដោយ

រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៥ផងដែរ ដើម្បីឆ្លើយតបនឹងប្រធានបទនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី១១ ដែលកម្ពុជាប្រារព្ធទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ«ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» អមជាមួយការប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣។ សម្តេចបានបន្តថា ប្រធានបទនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញ គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។ ក្នុងន័យនេះ ការរៀបចំអភិវឌ្ឍន៍ទីក្រុង គឺមិនត្រឹមតែគិតគូរពីភាពស្អាត បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សុខុមាលភាពសង្គម ការថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែត្រូវរៀបចំផ្តល់នូវបដិសណ្ឋារកិច្ចល្អ ការស្វាគមន៍រួសរាយរាក់ទាក់ប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិតាមរយៈការបង្ហាញនូវចរិកលក្ខណៈនៃជនជាតិខ្មែរ និងភាពជាម្ចាស់ផ្ទះដ៏ល្អផងដែរ។

ដើម្បីឆ្លើយតបនឹងប្រធានបទ«ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» រាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៥ផងដែរ។ ការងារទាំងនេះរួមមានទី១, ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងនិងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ស្របតាមការអនុវត្តគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់ភាពកក់ក្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទី២- បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។

ទី៣- ត្រូវជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ឈានឆ្ពោះទៅការស្ដារកំណើនទេសចរណ៍ពីវិបត្តិជំងឺកូវីដ-១៩។ពិសេសជំរុញការចូលរួមយុទ្ធនាការ ជាម្ចាស់ផ្ទះដើម្បីអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ទី៤- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហការជាតិ និងអន្តរជាតិការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន។ និងទី៥- បំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់នៅក្នុងការអភិវឌ្ឍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង៕

អត្ថបទ៖ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន និងរុស្ស៊ីប្តេជ្ញាចាក់គ្រឹះទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្របពេលលោក ចូ បៃដិន ប្រមូលផ្តុំសម្ព័ន្ធមិត្តពង្រឹងការការពារដល់អ៊ុយក្រែន

ព័ត៌មាន
មហាអំណាចចិន នៅថ្ងៃទី ២២កុម្ភៈ បានសន្យាច្បាស់ៗនឹងបង្កើនភាពជាដៃគូកាន់តែស៊ីជម្រៅ និងស្អិតល្មួតថែមទៀតជាមួយសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួ…

តើធនាគារកណ្ដាលជប៉ុនរងសម្ពាធធ្ងន់អ្វីខ្លះ ក្រោយទិន្នន័យអតិផរណាកើនឡើងខ្ពស់ក្នុងពេល៤១ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ធនាគារកណ្ដាលជប៉ុនរងសម្ពាធជាថ្មី ក្រោយពីទិន្នន័យអតិផរណាបន្តកើនឡើងខ្ពស់ខ្លាំងមិនធ្លាប់មាននៅក្នុងពេល៤១ឆ្នាំចុងក្រោយនេះ។ការណ៍នេះកំពុងត្រូវបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ