កម្ពុជាអាចជួបប្រទះ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់

កម្ពុជាអាចជួបប្រទះ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣០មីនាដល់ថ្ងៃទី៥ខែមេសាខាងមុខនេះ


ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ដោយព្រមានថាកម្ពុជានឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី០៥ខែមេសា ដែលអាចបណ្តាលឲ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។
រូបតំណាង
ដោយ

សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ចាប់ពីថ្ងៃទី៣០មីនា ដល់ទី០១មេសា កម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបសកម្ម ពីសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម។​ ប្រកាសនេះនឹងបណ្តាលឲ្យមានភ្លៀងពីមធ្យមទៅច្រើន គួបផ្សំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈសីតុណ្ហភាពអប្បបរមា និងចុះត្រជាក់បន្តិចដែរ។

ដោយឡែក ពីថ្ងៃទី០២ដល់ទី០៥មេសា កម្ពុជារងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់វិញម្តង ពីប្រទេសចិន ក្នុងកម្រិតបង្គួរ។ ប្រការនេះបណ្តាលឲ្យស្ថានភាពអាកាសធាតុ ដូចទៅនឹងការរងឥទ្ធិពលសម្ពាធទាបសកម្ម ពីសមុទ្រចិនខាងត្បូងដែរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C។ នៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៤ °C។ និងនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃ ដោយសារកូវីដ១៩ផ្ទុះរាលដាលខ្លាំង

ព័ត៌មាន
ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃ ដែលជាទីក្រុងធំបំផុតមួយរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ ១៩ ជាងពីរឆ្នាំមកន…

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥លានដូស ជាជំនួយរបស់ចិនបានដឹកមកដល់ប្រទេសកម្ពុជាហើយ

ព័ត៌មាន
វ៉ាក់សាំងចំនួន ៥លានដូស ក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ