កម្ពុជាអាចជួបប្រទះ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់

កម្ពុជាអាចជួបប្រទះ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងពេលពេញមួយសប្តាហ៍ខាងមុខនេះ


ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ដោយព្រមានថាកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៦ ខែមេសា។ ប្រការនេះអាចបណ្តាលឲ្យមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងតំបន់ខ្លះទៀតអាចមានភ្លៀងច្រើនជាបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផង។
រូបតំណាង
ដោយ

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឲ្យនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។ ក្នុងនោះ ភ្លៀងធ្លាក់អាច​មានកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្គរផងដែរ។

ចំពោះនៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ សូមជម្រាបថា ខេត្តកោះកុង អាចនឹងទទួលបាននូវបរិមាណទឹកភ្លៀងច្រើនជាងគេបង្អស់៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើបបោះដុំ ម៉ាក្រូ របស់ថៃគ្រោងនឹងបើសាខា២បន្ថែមទៀតនៅកម្ពុជា ក្នុងឆ្នាំ២០២២

ព័ត៌មាន
ការកើនឡើងនៃតម្រូវការផលិតផលប្រើប្រាស់កាន់តែច្រើនឡើងរបស់ប្រជាជនកម្ពុជា បានជំរុញឱ្យហាងលក់ទំនិញបរទេសជាច្រើនចូលមកបោះទីតាំងវិនិយោគនៅកម្ពុជា…

ក្រុមអ្នកជំនាញថា ទំនាក់ទំនងពាណិជ្ជកម្មចិន និង អឺរ៉ុបគឺពិបាកនឹងបំបែក ទោះជាខ្វែងគំនិតគ្នាជុំវិញសង្គ្រាមអ៊ុយក្រែនក៏ដោយ

ព័ត៌មាន
ក្រុមអ្នកជំនាញបាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសចិននិងសហភាពអឺរ៉ុប (EU) អាចមើលឃើញភាពតានតឹងនឹងគ្នាខ្លះៗ លើជំហររបស់ទីក្រុងប៉េកាំងចំពោះសង្គ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ