ចំណូលពន្ធគយ

សម្ដេច ហ៊ុន សែន៖ ចំណូលគយឆ្នាំ ២០១៩នេះ អាចកើនលើសផែនការ ៨០០ លានដុល្លារ


នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអះអាងថា ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆ្នាំ២០១៩នេះ អាចនឹងកើនឡើងលើសផែនការប្រមាណ ៨០០ លានដុល្លារអាមេរិក ខណៈដែល៩ខែឆ្នាំនេះ ចំណូលគយបានកើនឡើងលើសផែនការ១០៥ % ហើយ ស្របពេលដែលចំណូលពន្ធដារ ក៏មានលើសផែនការ៩៥%។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ

សម្ដេច ហ៊ុន សែន អះអាង​យ៉ាងដូច្នេះ នៅក្នុង​ ពិធីប្រគល់សញ្ញាបត្រ​ជូននិស្សិតនៃ​សាកលវិទ្យាល័យ​ប៊ែលធី អន្តរជាតិ  សរុប ជាង​១ពាន់​នាក់ កាលពីថ្ងៃទី ២ តុលា ព្រឹកមិញនេះ។

សម្តេច តេជោ ហ៊ុន សែន បាន​បន្ត​លើកឡើងថា ចំណូល​គយ សម្រាប់​រយៈពេល ៩ខែ នៅឆ្នាំ២០១៩ សម្រេចបាន​លើសផែនការ​១០៥% ដែលមានទឹកប្រាក់​សរុប​ប្រមាណ ជាង​២៣៨៤ លាន​ដុល្លារអាមេរិក។ បើតាម​សម្តេច ហ៊ុន សែន ចំណូលគយ បើគិតជាមធ្យម​មានប្រមាណ ២៥០ លាន​ដុល្លារ​ក្នុងមួយខែ ហើយមានខែខ្លះ អាចមានរហូតដល់​៣០០ លាន​ដុល្លារ ហើយ​ការប្រមូលពន្ធ ​នៅសល់​ពេល​៣ខែ ទៀត​សម្រាប់ឆ្នាំនេះ ដូច្នេះ ចំណូលគយ​ឆ្នាំនេះ រំពឹងថា​នឹងកើនឡើង​លើ​ផែនការ ៨០០ លានដុល្លារអាមេរិក។ 

សម្តេច ហ៊ុន សែន បញ្ជាក់ទៀតថា ក្នុងមួយខែៗ កម្ពុជា ប្រមូលចំណូល​សរុប​បានប្រមាណ​៥០០ លាន​ដុល្លារអាមេរិក និងចំណាយទៅវិញ​ប្រមាណ ៣០០ លាន​ដុល្លារ នៅសល់​២០០លានដុល្លារ​សម្រាប់ការសន្សំ ដើម្បី​វិនិយោគ​ដោយខ្លួនឯង ដោយ​មិនរង់ចាំ​តែការវិនិយោគ​ពីបរទេសនោះទេ។

ក្រៅពីនេះ កម្ពុជា ក៏មាន​សល់មាស​ទុក ប្រមាណ ៣០ តោន ផងដែរ ដែល ១២តោនតម្កល់នៅស្វីស ១៥តោន​តម្កល់នៅអង់គ្លេស និង៣តោន តម្កល់នៅធនាគារជាតិនៃកម្ពុជា។ នេះបើតាម​ការ​គូសបញ្ជាក់ របស់​សម្ដេច ហ៊ុន សែន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីសន្យា ប្រើប្រាស់ថវិកាប្រេងឲ្យត្រូវខ្ទង់ចំណាយ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយនៅថ្ងៃពុធ ទី២ ខែតុលានេះ ថារដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាពីធនធានប្រេងឲ្យត្រូវខ្ទង់ចំណាយ លើការកែលម្អហេ…

ទំហំទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា នឹងកើនដល់ជាង ៣ពាន់លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
ទំហំនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល នៅកម្ពុជាក្នុងឆ្នាំ២០១៩ នេះ មានកំណើនរហូតដល់ជាង ៣៧ភាគរយ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ