កូវីដ១៩នៅកម្ពុជា

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន២៦២នាក់ទៀតស្របពេលអ្នកជាសះស្បើយមាន៧៤នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៦២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៧៤នាក់។
បុគ្គលិកសុខាភិបាលកំពុងសកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជាថ្ងៃទី១៤ មេសា ២០២១។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង២៦២នាក់​នោះ សុទ្ធតែជាករណីចម្លង​ក្នុង​សហគមន៍នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ទាំងអស់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​ចំនួន៧៤នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណីសហគមន៍ទាំង២៦២នាក់ រួមមាន២៣២ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល៤ករណី​, ស្វាយរៀង១ករណី, ​ខេត្តព្រះសីហនុ១២ករណី, សៀមរាប២ករណី, តាកែវ ២ករណី, ពោធិ៍សាត់ ២ករណី, ព្រៃវែង២ករណី, កំពង់ចាម ២ករណី, ត្បូងឃ្មុំ ១ករណី, កំពង់ស្ពឺ១ករណី និងខេត្តកំពង់ធំ១ករណី។

សូម​បញ្ជាក់​ដែរ​ថា គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៥៤៨០នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២៣៩៣នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន៣០៤៤នាក់​ និងស្លាប់បាត់បង់ជីវិត​ចំនួន៣៨នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ព័ន្ធក្រុមហ៊ុន​នៅកូរ៉េខាងត្បូង​​នឹង​ផលិត​វ៉ាក់សាំងរុស្ស៊ី Sputnik V ១០០​លានដូស​ក្នុង​មួយខែ

ព័ត៌មាន
ក្រុមហ៊ុន Huons Global របស់​កូរ៉េខាងត្បូង​ បាននិយាយនៅថ្ងៃនេះ (ទី១៦ ខែមេសា) ថា ខ្លួន​នឹង​ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​មួយ ដើម្បីផលិត​វ៉ា…

ថៃមិនទាន់ដាក់វិធានការបិទប្រទេសទេ ទោះបីអ្នកឆ្លងកូវីដ-១៩មានជិត ១.៦០០នាក់ក្នុងមួយថ្ងៃក៏ដោយ

ព័ត៌មាន
ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ បានហក់កើនឡើងខ្លាំងគួរឲ្យព្រួយបារម្ភ ដោយនៅថ្ងៃសុក្រទី ១៦ ខែមេសា ថៃរកឃើញករណីឆ្លងថ្មីកូវីដ-១៩ដល់ ១.៥៨២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ