កូវីដ១៩នៅកម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ចំនួន​២៩១នាក់​ទៀត​ស្របពេល​អ្នក​ជា​សះស្បើយ​មាន​២៣នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩១នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន២៣នាក់។
បុគ្គលិកសុខាភិបាលកំពុងសកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជា ។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង២៩១នាក់​នោះ មាន២៩០នាក់ជាករណីចម្លង​ក្នុង​សហគមន៍នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ចំណែកឯ១ករណីទៀតជាអ្នកដំណើរមកពីបរទេស ខណៈដែល​អ្នកជា​សះស្បើយ​មាន​ចំនួន២៣នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណីសហគមន៍ទាំង២៩០នាក់ រួមមាន២២៨ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល១៤ករណី​, ស្វាយរៀង៨ករណី, ​ខេត្តព្រះសីហនុ២៦ករណី, តាកែវ ១២ករណី និងព្រៃវែង២ករណី។

សូម​បញ្ជាក់​​ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៥៧៧១នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២៤១៦នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន៣៣១១នាក់​ និងស្លាប់បាត់បង់ជីវិត​ចំនួន៣៩នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចមហាយក្សចិនហក់ឡើងលឿនខ្លាំងដល់ទៅជិត ២០% នៅត្រីមាសទី១ឆ្នាំ២០២១

ព័ត៌មាន
កំណើនសេដ្ឋកិច្ចប្រទេសចិនបានហក់ឡើងខ្ពស់ខ្លាំងនៅត្រីមាសដំបូងនៃឆ្នាំនេះ ដែលវាបង្ហាញឲ្យឃើញពីងើបឡើងវិញយ៉ាងលឿនបន្ទាប់ពីបានថមថយកាលពីឆ្នាំមុន ព្…

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៦១៨នាក់ ទៀតស្របពេលអ្នកជាសះស្បើយមាន៦០នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦១៨នាក់បន្ថែមទៀត ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ