ការដាំដុះកសិកម្ម

តើកម្ពុជាអាចមានសមត្ថភាពដាំលម៉ើនាំចេញបានទេ?


ដំណាំលម៉ើ បានដាំដុះនៅកម្ពុជាយូរឆ្នាំមកហើយដែរ ប៉ុន្ដែ មិនទាន់សូវមានការដាំដុះទូលំទូលាយ និងទ្រង់ទ្រាយធំនៅឡើយទេ។ ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យកសិកម្មនៅកម្ពុជាបានលើកឡើងថា មុខដំណាំប្រភេទនេះ អាចនឹងក្លាយជាដំណាំសក្ដានុពលមួយទៀតសម្រាប់កម្ពុជា ដែលអាចនឹងត្រូវបានជំរុញដាំដុះ ឈានទៅរកការនាំចេញនៅពេលខាងមុខ។ បើតាមការរំពឹងទុកពីអ្នកជំនាញ យ៉ាងហោចណាស់៣ឆ្នាំទៀត កម្ពុជានឹងអាចដាំដុះឈានទៅដល់ការនាំចេញបានហើយ ខណៈដែលបច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើនចាប់ផ្ដើមមើលឃើញពីសក្ដានុពលនៃការដាំដុះដំណាំមួយមុខនេះ។
ម្ចាស់ចម្ការលម៉ើនៅកម្ពុជាបាននិយាយថា តម្លៃទីផ្សារលម៉ើនៅឆ្នាំនេះ ហាក់មានការប្រែប្រួលតម្លៃតិចតួច ខុសពីឆ្នាំមុន (រូបភាព៖ ពីហ្វេសប៊ុក)
ដោយ

ក្រោយការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីរបៀបក្នុងការដាំដុះ ការជ្រើសរើសពូជលម៉ើ ក៏ដូចជាតម្រូវការលម៉ើ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស ពីសំណាក់អ្នកជំនាញកសិកម្មទាំងក្នុង និងក្រៅប្រទេស ក្រុមហ៊ុនដេតអ៊ិនវេសមេន (Date Investment Cambodia)របស់បណ្ឌិត តាន់ មុនីវណ្ណ បានសម្រេចវិនិយោគលើកាដាំដុះលម៉ើនៅខេត្តមួយចំនួននៅកម្ពុជា ក្នុងគោលដៅនាំចេញក្រៅប្រទេសនៅរយៈ៣ឆ្នាំខាងមុខនេះ ។

បណ្ឌិត តាន់ មុនីវណ្ណ ប្រធានក្រុមហ៊ុនដេតអ៊ិនវេសមេន (Date Investment Cambodia) និងជាអ្នកស្រាវជ្រាវលើវិស័យកសិកម្មនៅកម្ពុជា បានប្រាប់ក្រុមការងារខេមបូណូមីសថា លោកចង់បង្កើតគំរូកសិកម្មវ័យឆ្លាតមួយ ដោយបានជ្រើសការដាំដុះ និងវិនិយោគដំណាំលម៉ើនេះ ព្រោះថា ជាប្រភេទដំណាំដែលទីផ្សារទាំងក្នុងនិងក្រៅប្រទេសកំពុងតែមានតម្រូវការខ្ពស់ បើទោះដំណាំប្រភេទនេះ មិនងាយស្រួលក្នុងការដាំដុះក៏ដោយ។

បណ្ឌិត តាន់ មុនីវណ្ណ អះអាងថា លោកចង់ឲ្យការដាំដុះលម៉ើនាពេលខាងមុខ ក្លាយជាដំណាំមួយដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ ដោយនឹងឈានដល់ការពង្រីកជាលក្ខណៈទ្រង់ទ្រាយធំដោយបានស្នើដល់អ្នកដែលមានទុន អាចចូលរួមវិនិយោគក្នុងគម្រោងនេះបាន។

 អ្នកជំនាញក្នុងវិស័យកសិកម្មរូបនេះបានបន្ថែមថា នៅក្នុងរយៈពេល៣ឆ្នាំទៀត កម្ពុជា និងមានលម៉ើគ្រប់គ្រាន់នៅទីផ្សារក្នុងស្រុក ថែមទាំងអាចនាំចេញទៅលក់ក្រៅប្រទេសបានទៀតផង។

យោងតាមការស្រាវជ្រាវរបស់បណ្ឌិត តាន់ មុនីវណ្ណ បច្ចុប្បន្ននេះ នៅទូទាំងប្រទេសមានចំការលម៉ើប្រមាណជាង៣០កន្លែង ដែលមានផ្ទៃដីដាំដុះសរុបប្រមាណជាង ២០០ហិកតា ក្នុងនោះបច្ចេកទេសនៃការដាំដុះនៅមានកម្រិតនៅឡើយ ដែលនេះទាមទារឲ្យមានសិក្សាដី និងពូជឲ្យបានត្រឹមត្រូវ ជៀសវាងហានិភ័យកើតឡើង។

បើទោះជាមិនបានបង្ហើបពីទុនវិនិយោគនិងទំហំផ្ទៃដីដាំដុះក៏ដោយ តែបណ្ឌិត តាន់ មុនីវណ្ណអះអាងថា ការដាំដុះលម៉ើរបស់ក្រុមហ៊ុនលោកមានទំហំធំជាងគេ ទាំងទុនវិនិយោគ និងផ្ទៃដីដាំដុះ។ លោកបណ្ឌិត តាន់ មុនីវណ្ណ បន្ថែមថា តាមផែនការ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុកហើយ ក្រុមហ៊ុនលោកនឹងនាំចេញលម៉ើលើកដំបូងទៅកាន់ប្រទេសជិតខាងកម្ពុជាសិន មុននឹងឈានដល់ការនាំចេញទៅបណ្តាក្នុងតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា លម៉ើជាប្រភេទផ្លែឈើ ដែលមានប្រូតេអ៊ីនខ្ពស់ មានអត្ថប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែមានតម្លៃថ្លៃ ដោយលម៉ើស្រស់មួយគីឡូតម្លៃចន្លោះពី ១៥ដុល្លារទៅ២៥ដុល្លារ ហើយគេអាចយកវាទៅច្នៃបានច្រើនយ៉ាង ដូចជាធ្វើជាដំណាប់ ទឹកឃ្មុំលម៉ើ ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើត្រីក្នុងស្រុកពិតជាមិនអាចប្រកួតប្រជែង នឹងតម្លៃត្រីនាំចូលពីក្រៅប្រទេស​មែនទេ? ហេតុអ្វី?

ព័ត៌មាន
បញ្ហាខ្វះឈ្មួយទិញ បាននិងកំពុងធ្វើឲ្យត្រីក្នុងស្រុកចាល់រាប់ពាន់តោននៅតាមអាងចិញ្ចឹមត្រីនៅទូទាំងប្រទេស ហើយវាក៏កំពុងចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់វា…

ជប៉ុនដាក់ពាក្យប្តឹងចិនទៅអង្គការ WTO ទាក់ទងនឹងរឿងពន្ធនាំចូលដែកថែប

ព័ត៌មាន
ប្រទេសជប៉ុនបានដាក់សំណើទៅអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ជុំវិញបញ្ហាដែលចិនកាលពីខែកក្កដា ឆ្នាំ២០១៩ បានដំឡើងពន្ធនាំចូលខុសប្រក្រតី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ