ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម

កម្ពុជា មានឱនភាពពាណិជ្ជកម្ម ជាមួយវៀតណាមជាង ២.៧០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨


ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមកាលពីឆ្នាំ២០១៨ សម្រេចបានប្រមាណ ៤.៧០០លានដុល្លារអាមេរិក កើនឡើងជិត២៣,៨ ភាគរយ ធៀបនឹងឆ្នាំ២០១៧។ ក្នុងនោះ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយវៀតណាម រហូតដល់ជាង ២.៧០០ លានដុល្លារអាមេរិក ពោលគឺ មានច្រើនជាងពាក់កណ្ដាលទៅហើយ នៃទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ។ នេះបើតាមទិន្នន័យពីរដ្ឋាភិបាលវៀតណាម។
ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន និងលោក លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបភាពពី ហ្វេសប៊ុក​ផេក សម្ដេច ហ៊ុន សែន)
ដោយ

ត្រូវបាន​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម លោក ដូ ថាងហៃ អនុរដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​និងពាណិជ្ជកម្ម​វៀតណាម បាន​ឲ្យដឹងថា កាលពីឆ្នាំ​២០១៨ វៀតណាម​បាននាំចូល​មកកម្ពុជា​មានទំហំ​ទឹកប្រាក់​រហូតដល់ ៣.៧០០ ដុល្លារអាមេរិក កើនឡើង​រហូតដល់​៣៥% ខណៈដែល​កម្ពុជា​នាំចូលទៅ​វៀតណាម​វិញ មានទំហំទឹកប្រាក់​តែ៩៦៣ លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលមានការធ្លាក់ចុះ​៦,៥%។

តាមទិន្នន័យនេះ សបញ្ជាក់ឲ្យ​ឃើញថា ​ឱនភាព​ពាណិជ្ជកម្ម ឬហៅថា ការនាំ​ចូល​មាន​ច្រើនជាងគេនាំចេញ​របស់​កម្ពុជា ជាមួយ​វៀតណាម មាន​រហូតដល់​ប្រមាណ​ជាង ២.៧០០ ពាន់លានដុល្លារអាមេរិក។  

តែយ៉ាងណា លោក ដូ ថាងហៃ បាន​ឲ្យដឹងទៀតថា ប្រទេសវៀតណាម នឹង​កម្ពុជា គឺមាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម​បានល្អ​ណាស់ ដោយក្នុង​នោះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំងពីរ​បាន​វិវឌ្ឍ​កាន់តែប្រសើរ ដែលមាន​កំណើន​ថេរ​ជាមធ្យម​ក្នុងអត្រា​ជិត ១០% ក្នុងមួយឆ្នាំ។ 

បច្ចុប្បន្ន ប្រទេស​វៀតណាម ត្រូវបានដឹងថា គឺជា​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទី៣ របស់​កម្ពុជា។

មន្ត្រីជាន់​ខ្ពស់​វៀតណាម រូបនេះ បានឲ្យ​ដឹងទៀតថា កម្ពុជា ក៏ជាទីផ្សារ​អ្នកប្រើប្រាស់​ផលិតផល​វៀណាម​ធំមួយ​ផងដែរ ដូចជា​ផលិត​ដែក ដែកថែប វត្ថុធាតុដើម​សម្រាប់ការផលិត​វាយនភ័ណ្ឌ កាត់ដេរ ផលិតផល​ផ្លាស្ទិក គ្រឿងម៉ាស៊ីន សម្ភារ​ប្រើប្រាស់​ផ្សេងៗទៀត និង​ជីកសិកម្ម​ជាដើម។ រីឯ កម្ពុជា​នាំចូលទៅ​វៀតណាមវិញ  មានភាគ​ច្រើន​ជា​ផលិតផល​វត្ថុធាតុដើម​ សម្រាប់បម្រើ​ដល់ការ​ផលិត​ក្នុងស្រុក​ និងនាំ​ចេញ របស់វៀតណាម ដូចជា កសិផល ព្រៃឈើ ផលិតផល​ជលផល និងធនធាន​រ៉ែជាដើម។ 

ជាមួយគ្នានេះ រដ្ឋាភិបាល​ប្រទេសវៀតណាម​បានបង្ហាញ​ពី​ក្ដីរំពឹង​កាន់តែខ្ពស់​លើ​​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា ក្រោយពី​មាន​ជំនួបរវាង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការ​នៃគណៈ​កម្មា​ធិការ​មជ្ឈឹមបក្ស​កុំម្មុយ​នីស្ត និងជាប្រធាន​រដ្ឋនៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែលបាន​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា​រយៈពេល​២ថ្ងៃ ពោល ចាប់ពីថ្ងៃទី​២៥ -២៦ខែកុម្ភៈនេះ ​និងបានជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជាផងដែរ។ 

លោក ដូ ថាងហៃ អនុរដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​និងពាណិជ្ជកម្ម​វៀតណាម បាននិយាយថា តាមរយៈ​ដំណើរ​ទស្សនកិច្ចរបស់​លោក ក្វៀន ហ្វ៊ូជុង អគ្គលេខា​ធិការ​នៃគណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុំម្មុយនីស្ត និងជាប្រធាន​រដ្ឋ​នៃសាធារណរដ្ឋ​សង្គមនិយម​វៀត​ណាមនេះ គឺជា​ឱកាស​មួយ​ដែល​បង្ហាញពី​សក្ដានុពល​នៃការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​ឡើង។

គួរបញ្ជក់ដែរថា កាលពីពេល​ថ្មីៗនេះ​ដែរ រដ្ឋាភិបាល​វៀតណាម និងកម្ពុជា​ ក៏ទើបតែ​បាន​ឯកភាពគ្នា ក្នុងការ​ផ្តល់ភាព​អនុគ្រោះ​ពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់​ទំនិញ​រវាង​ប្រទេស​ទាំងពីរ។ ដោយ​ក្នុងនោះ​មាន​ទំនិញ​កម្ពុជាចំនួន ៣២បន្ទាត់​ពន្ធគយ បានទទួល​ការអនុគ្រោះពន្ធ​អត្រា​សូន្យ​នេះ ខណៈដែល​វៀតណាម​វិញ មាន​មុខ​ទំនិញ​ចំនួន ២៦បន្ទាត់​ពន្ធគយ។

មិនតែប៉ុណ្ណោះ ប្រទេស​វៀតណាម ក៏បាន​ផ្តល់កូតា​នាំចូល​អង្ករ​ចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣ពាន់តោន សម្រាប់​កម្ពុជា​នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ផងដែរ។

គួរ​រំឭកទៅក្រោយ​បន្តិចដែរថា ប្រទេស​កម្ពុជា និង​វៀតណាម ធ្លាប់​មាន​គោលដៅ រួមគ្នា​មួយ ពង្រីក ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យបាន​ដល់ ៥ពាន់​លាន​ដុល្លារ​អាមេរិកនៅ​ត្រឹមឆ្នាំ ២០១៥ ប៉ុន្ដែ​ គិតត្រឹមឆ្នាំ ២០១៨ គោលដៅ​នេះ ពុំទាន់​សម្រេច​តាម​ការ​កំណត់​នៅ​ឡើយទេ។ ខណៈឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ មាន​តែជិត ៤ ពាន់៧០០​លាន​ដុល្លារ​អាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឃើញ​ការ​បំភ័យ​តាម​ហ្វ៊េសប៊ុក មនុស្ស​រាប់​ពាន់​នាក់​សម្រុក​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត

ព័ត៌មាន
បន្ទាប់​ពី​បាន​ឃើញ​ការ​បំភ័យ​តាម​ហ៊្វេកប៊ុក​អំពី​គ្រោះថា្នក់​ដល់​ជីវិត​​បង្ក​ដោយ​សត្វ​ឆ្កែ ឆ្មា ខាំ ឬ ខ្វាច មនុស្ស​រាប់​ពាន់​នាក់​បាន​…

អាមេរិកសម្រេច ពន្យាផែនការដំឡើងពន្ធលើមុខទំនិញចិន តម្លៃ ២០០ ពាន់លានដុល្លារ

ព័ត៌មាន
ក្រោយពីមានជំនួបពិភាក្សាពាណិជ្ជកម្ម ដើម្បីបន្ថយនូវកម្ដៅនៃជម្លោះពាណិជ្ជកម្មរវាងរដ្ឋាភិបាលចិន និងអាមេរិកនាពេលថ្មីៗនេះរួចមក អាមេរិកបានសម្រេចព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ