ទីផ្សារ​សាច់ជ្រូក

រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជាមានតម្រូវការសាច់ជ្រូកជាង១ម៉ឺនក្បាល ក្នុងមួយថ្ងៃ


ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួងបានសិក្សាអំពីសេចក្តីត្រូវការសាច់ជ្រូករបស់ពលរដ្ឋកម្ពុជា ដោយក្នុងនោះ សម្រាប់មនុស្សម្នាក់បរិភោគសាច់ជ្រូកជិត ១២គីឡូក្រាម ក្នុងមួយឆ្នាំ នាំឲ្យប្រជាជនសរុបទាំង ១៦លាននាក់ មានតម្រូវការសាច់ជ្រូកប្រហាក់ប្រហែលជាង ១ម៉ឺនក្បាលក្នុងមួយថ្ងៃ។
រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជាមានតម្រូវការសាច់ជ្រូកជាង១ម៉ឺនក្បាល ក្នុងមួយថ្ងៃ (រូបភាព៖ ហ្វេសប៊ុកក្រសួង​កសិកម្ម)
ដោយ

ឯកឧត្តម​បានបន្ថែមថា «ក្រសួងកសិកម្ម​មានតួនាទី​សំខាន់៣ ដែលអនុវត្ត​តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ​ គឺថាឲ្យកាត់​បន្ថយ​ការនាំចូល ធ្វើម៉េច​បង្កើន​សមត្ថភាព​នៃការចិញ្ចឹម​ក្នុងស្រុក ។ ដោយយោង​តាម​អនុសាសន៍នេះ ក្រសួងមានរៀប​ចំ​សេណារីយ៉ូ​​២ ដោយសេណារីយ៉ូទី១ គឺយើងបាន​សិក្សាអំពី​សេចក្តីត្រូវការ​សាច់ជ្រូក​នៅកម្ពុជា ដែលយើង​បានដឹង​ទាំងអស់គ្នា​ថា ស្តង់ដា​របស់កម្ពុជា​នោះគឺមាន​ចំនួន ១១,៦ គីឡូក្រាម​ ក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំ ហើយយើងបាន​គុណនឹង​ប្រជាជន ១៦លាននាក់ ហើយចែក​នឹងជ្រូករស់​មួយក្បាល​៥០គីឡូ សេចក្តីត្រូវការ​ជ្រូកមួយថ្ងៃ​របស់​កម្ពុជា ត្រូវការ​ប្រមាណជាង ១ម៉ឺនក្បាល»។

ឯកឧត្តមបានបន្តថា« ប៉ុន្តែបើយើង​ពិនិត្យទៅ​លើការចិញ្ចឹម លទ្ធភាព​ផ្គត់ផ្គង់​ក្នុងស្រុក គឺមាន​រហូតទៅដល់ ៥.៨០០​ក្បាល​ក្នុងមួយថ្ងៃ ហើយកន្លងទៅនេះ យើងបាន​អនុញ្ញតឲ្យ​នាំចូលលើស​ ៦ពាន់ ទៅ៧ពាន់​ក្បាល ហើយយើងកំពុង​ឃ្លាំមើល​ក្រុមហ៊ុនណា​ដែលប្រព្រឹត្ត​បទល្មើស យើងនឹង​កាត់បន្ថយ​បន្ថែមទៀត»។

បើតាម​ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បានបញ្ជាក់ថា ទៅថ្ងៃអនាគត ការនាំចូលជ្រូក​នឹងត្រូវកាន់តែ​កាត់បន្ថយ​ថែមទៀត ដើម្បីជំរុញការចិញ្ចឹម​ក្នុងស្រុក​ឲ្យបានកាន់តែ​ច្រើន​ជាអតិបរមា ព្រោះថា ការនាំចូលនេះ​ក៏មាន​ហានិភ័យ​ច្រើនដែរ ជាពិសេស​ការនាំ​ជំងឺ​នានា​ចូលមក ជាក់ស្តែង​ដូចជាជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិកជាដើម។

ពាក់ព័ន្ធនឹង​ការផ្គត់ផ្គង់​សាច់ជ្រូក​នេះដែរ លោក ស្រ៊ុន​ ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹម​សត្វ​កម្ពុជា បានប្រាប់​ខេមបូណូមីសថា សមាគមកំពុងតែ​ប្រឹងប្រែង​ធ្វើយ៉ាងណា ជំរុញ​ការចិញ្ចឹម​ជ្រូកក្នុង​ស្រុកឲ្យ​បានច្រើន ដោយមិនត្រឹមតែ​អាចផ្គត់ផ្គង់​គ្រប់គ្រាន់​ក្នុងស្រុក​ប៉ុណ្ណោះទេ សមាគម​មានមហិច្ឆតា​នាំចេញ​ទៅក្រៅប្រទេស​ថែមទៀតផង។

ឯកឧត្តម វេង សាខុន​ បញ្ជាក់ដែរ​ថា បច្ចុប្បន្នេះ មានក្រុមហ៊ុន​ឯកជនមួយ​ដែលផលិត​ចំណីសត្វ​បានស្នើ​ទៅកាន់​ក្រសួងកសិកម្ម ដើម្បីបើក​ការចិញ្ចឹមសត្វ​មួយ​ទៀត ដោយចាប់ផ្តើម​ចិញ្ចឹម​ដំបូងប្រហែល​ ៣ពាន់ ទៅ៤ពាន់ក្បាល ខណៈដែលឆ្នាំ​ក្រោយ​នឹងបង្កើន​ដល់ ២ម៉ឺនក្បាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់កំពង់ផែព្រះសីហនុ៖ ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានជាង ៧០០លានដុល្លារ សង់កំពង់ផែទឹកជ្រៅបន្ថែមទៀត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានបើកភ្លើងខៀវ ក្នុងការផ្តល់ហិរញ្ញប្បទានជាង៧០០ដុល្លារ ក្នុងការសាងសង់ផ…

ក្រសួងកសិកម្ម ប្រាប់ឲ្យវិស័យឯកជន ក្ដោបក្ដាប់ឱកាសវិនិយោគដាំដុះដំណាំចេកបន្ថែម ដើម្បីនាំចេញទៅចិន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នាពេលថ្មីៗនេះ បានអំពាវនាវដល់វិស័យឯកជន ឲ្យបន្ដវិនិយោគបន្ថែមទៀត លើការដាំដុះដំណាំចេកដើម្បីនាំចេញផ្ទាល់ទៅកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ