ការអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណនតេជោ

រដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់ដែលថា ការអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណនតេជោ ជាការខណ្ឌបែងចែកទឹកដី


មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ គឺជាគម្រោងសម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ហើយមិនមែនជាគម្រោងខណ្ឌបែងចែកទឹកដីដូចការសង្ស័យ និងការចោទប្រកាន់ណាមួយនោះដែរ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញានឹងធ្វើឱ្យគម្រោងនេះលេចចេញជារូបរាងឱ្យបានជាដាច់ខាត បើទោះបីជាមានប្រទេសខ្លះសម្ដែងការព្រួយបារម្ភក៏ដោយ ព្រោះការសិក្សាបានបង្ហាញយ៉ាងលម្អិតថា គម្រោងនេះពុំបានបង្កផលប៉ះពាល់ណាមួយដល់បរិស្ថាននោះទេ។
ការអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណនតេជោ
ដោយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់នៅក្នុងវេទិកាសារព័ត៌មានថា ការចោទប្រកាន់អំពីការខណ្ឌបែងចែកទឹកដីក្នុងគម្រោងព្រែកជីកហ្វូណន តេជោ ជាមួយប្រទេសជិតខាង គឺជារឿងពុំត្រឹមត្រូវឡើយ។ ពុំត្រឹមត្រូវ ក៏ដោយសារតែកម្ពុជា គ្មានមហិច្ឆតាយកទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយចង្អាម ហើយកម្ពុជា ក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយយកទឹកដីរបស់ខ្លួន សូម្បីតែមួយចង្អាមដូចគ្នាដែរ។

គម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី អះអាងដែរថា ការអភិវឌ្ឍគម្រោងនេះ មិនមានបច្ច័យប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា ឬបរិស្ថានឆ្លងកាត់ព្រំដែនវៀតណាមួយឡើយ ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹករបស់ទន្លេមេគង្គនោះដែរ ដ្បិតថា ការសាងសង់ព្រែកជីកនេះ ពុំបានពុះជ្រៀកអាងទន្លេមេគង្គ នឹងធ្វើឱ្យបាត់បង់ទឹកសាបនោះទេ។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កម្ពុជាមិនត្រូវការការសម្របសម្រួលណាមួយជាមួយប្រទេសវៀតណាម ពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះឡើយ ហើយកម្ពុជា ក៏គ្មានរបាយការណ៍ណាដែលត្រូវបង្ហាញជូនដែរ ប៉ុន្តែប្រសិនបើ វៀតណាមចង់ដឹងពីគម្រោងនេះ ត្រូវសួរទៅគណៈកម្មការទន្លេមេគង្គ។

បើយោងតាមការសិក្សា តាមរយៈគម្រោងព្រែកជីកហ្វូណន តេជោ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២០% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ។ តាមការគ្រោងទុក ព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រតភ្ជាប់ពីកំពង់ផែភ្នំពេញ ទៅកាន់កំពង់ផែខេត្ត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកអ្នកសារព័ត៌មានមានវិជ្ជាជីវៈ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាសង្គម

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកវិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយ…

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅត្រីមាសទី៣ និងបើកជាផ្លូវការនៅចុងឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដែលសាងសាង់រួចរាល់ជាផ្លូវការអស់រយៈពេលជិត២ឆ្នាំមកនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ