ការចិញ្ចឹមត្រី

កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១


កសិដ្ឋានមួយកន្លែង នៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលកំពុងចិញ្ចឹមត្រីលម្អ ប្រភេទ ត្រីនាគ និងបបែល ដែលនាំចូលពូជពីប្រទេសចិន គ្រោងនឹងធ្វើការនាំចេញត្រី និងបបែលទាំងនេះ ទៅកាន់ប្រទេសចិនក្នុងតម្លៃប្រមាណ ២លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងកសិកម្មកម្ពុជា។
កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១ (រូបភាព៖ ក្រសួងកសិកម្ម))
ដោយ

លោក Li Xuequn អ្នកគ្រប់គ្រង​ទូទៅ កសិដ្ឋាន First Aquatic Industrial បាន​លើកឡើង​នៅក្នុង​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ នាថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ថា កសិដ្ឋាន​នេះ បាន​ចាប់ផ្តើម​ដំណើរការ​នៅឆ្នាំ​២០១៧ ដោយចំណាយ​ទុន​វិនិយោគ​ចំនួន ៤លានដុល្លារ នេះ​មិនរួម បញ្ចូល​ការវិនិយោគ​លើការកសាង​ហេដ្ឋរចនា​សម័ន្ធ​សំខាន់ៗ​នោះទេ។

បច្ចុប្បន្ន​ កសិដ្ឋាន​នេះ មាន​ចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូល​ពីប្រទេស​ចិន ត្រីបបែល​ទឹកសាប និងត្រីទឹកសាប​កម្ពុជា​ជាច្រើន​ប្រភេទទៀត ផងដែរ។ នៅឆ្នាំ​ដំបូងនេះ កសិដ្ឋានគ្រោង​នាំចេញ​ត្រីនាគ​ជាង ១០០០ក្បាល/ឆ្នាំ និងត្រីបបែល​ជាង ៥០០០ក្បាល/ឆ្នាំ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដោយគិត​ក្នុងតម្លៃត្រីនាគ​ពេញវ័យ​លក់បាន ១០០០ដុល្លារ/ក្បាល និងត្រីបបែល ២០០ដុល្លារ/ក្បាល (តម្លៃអាស្រ័យ​លើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ 

កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១ (រូបភាព៖ ក្រសួងកសិកម្ម)

កសិដ្ឋាន ប្រើកម្មករ​សរុប ៥០នាក់ ក្នុងនោះមាន​អ្នកជំនាញ​ជលផល​ទាំងខ្មែរ និងចិន​ចំនួន ១០នាក់។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា បាន​ថ្លែង​បានវាយតម្លៃខ្ពស់ចំពោះ​ក្រុមហ៊ុន​ដែលបានចុះ​ទុនវិនិយោគ​បង្កើតកសិដ្ឋាន​ចិញ្ចឹម​ត្រីលម្អ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ​ឲ្យក្រុមហ៊ុន​ត្រៀមរៀបចំឯកសារ​បច្ចេកទេស​ពាក់ព័ន្ធ​ដល់ការចិញ្ចឹម សម្រាប់​ឈានទៅដល់​ការរៀបចំ​ពិធីសារនាំចេញ​ត្រីលម្អទៅ​កាន់ប្រទេស​ចិន ដោយត្រូវ​សហការ​ជាមួយរដ្ឋបាល​ជលផល​កម្ពុជា ធ្វើការទំនាក់ទំនង​ជាមួយអគ្គរដ្ឋបាល​គយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌ​តម្រូវចាំបាច់​នានាពី​ភាគី​ចិន​ជាជំហានបឋម ដើម្បីឲ្យដំណើរការ​នាំចេញ​នាពេលខាងមុខ​ប្រព្រឹត្តទៅ​ដោយរលូន ចៀសវាង​ការកកស្ទះ​ផលិតផល ដែលកសិដ្ឋាន​ចិញ្ចឹមបាន។

កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១ (រូបភាព៖ ក្រសួងកសិកម្ម)
កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១ (រូបភាព៖ ក្រសួងកសិកម្ម)
កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១ (រូបភាព៖ ក្រសួងកសិកម្ម)
កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១ (រូបភាព៖ ក្រសួងកសិកម្ម)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិន៣ស្នើផ្សារភាគហ៊ុនអាមេរិកកុំឲ្យលុបឈ្មោះចេញពីបញ្ជី

ព័ត៌មាន
ក្រោយពេលលោកត្រាំ ត្រូវដើរចេញពីកៅអីប្រធានាធិបតីអាមេរិកភ្លាម ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិនចំនួន៣ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ បានស្នើ…

រដ្ឋាភិបាលកំពុងពិចារណាស្នើសុំនិងទិញវ៉ាក់សាំងកូវីដ-១៩បន្ថែមពីប្រទេសដទៃបន្ទាប់ពីចិន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាស្នើសុំ និងទិញវ៉ាក់សំាងប្រឆាំងកូវីដ១៩ពីប្រទេសផ្សេងទៀតក្រៅតែពីវ៉ាក់សាំងដែលទទួលបានពីប្រទេសចិន។ នេះបើតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ