កម្ពុជា-ទីម័រខាងកើត ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគរវាងគ្នាកាន់តែជិតស្និទ្ធ

កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបន្ថែមទៀត


កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ដោយក្នុងនោះ ទីម័រខាងកើត ក៏បានអះអាងថា នឹងពន្លឿននិងជំរុញការនាំចូលអង្ករកម្ពុជាតាមរយៈការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារួចរាល់រវាងភាគីទាំងពីរ កាលពីឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបន្ថែមទៀត រូបភាព៖ ក្រសួងពាណិជ្ជកម្ម

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សហាកម្មនៃប្រទេសទីម័រខាងកើត កាលពីថ្ងៃទី ២២ខែមីនា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានស្នើភាគីទីម័រខាងកើត ពិនិត្យលទ្ធភាពជំរុញការនាំចូលអង្ករកម្ពុជា តាមរយៈការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារួចរាល់ រវាងភាគីទាំងពីរ កាលពីឆ្នាំ២០២២ កន្លងទៅ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យទីម័រខាងកើតពិនិត្យលទ្ធភាពឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានគូសបញ្ជាក់ អំពីតួនាទីដ៏សំខាន់នៃវិស័យឯកជននៃប្រទេសទាំងពីរក្នុងការចូលរួមលើកកម្ពស់ការអភិឌ្ឍសេដ្ឋកិច្ចសង្គម និងការបង្កើនការរីកចម្រើនលើវិស័យសំខាន់ៗ ជាពិសេសការចូលរួមជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យសភាពាណិជ្ជកម្មនៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្គូរផ្គងពាណិជ្ជកម្មនិងវិនិយោគ ការចូលរួមជាក្រុមហ៊ុនភាគទុនរួម ក៏ដូចជាពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នអនុស្សារណៈនៃការយោគយល់គ្នាដែលមានស្រាប់ សំដៅអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត បានអះអាង នឹងពន្លឿន និងជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធពាណិជ្ជកម្មអង្ករឱ្យបានពេញលេញ ដោយគូសបញ្ជាក់អំពីសក្តានុពលនៃអង្ករកម្ពុជាផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីម័រខាងកើត បានយល់ស្របផងដែរថា វិស័យឯកជនពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា នឹងជំរុញឱ្យមានជំនួបរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពលនានាផងដែរ៕




អត្ថបទបន្ទាប់


តើមានយុទ្ធសាស្ត្រគន្លឹះអ្វីខ្លះ ដើម្បីជំរុញឲ្យអាជីវកម្មលូតលាស់បានលឿន និងឈរជើងយូរអង្វែង?

ព័ត៌មាន
អ្នកជំនាញបានគូសបញ្ជាក់ថា ការបង្កើតអាជីវកម្មមួយ ដោយជោគជ័យ មិនមែនមានត្រឹមតែទុនមួយមុខនោះទេ តែម្ចាស់អាជីវកម្មត្រូវស្វែងយល់នូវគន្លឹះសំខាន់ៗ…

ហេតុអ្វីគួរវិនិយោគដាក់ប្រាក់បញ្ញើជាមួយធនាគារអេស៊ីលីដា?

ព័ត៌មាន
ការវិនិយោគដាក់ប្រាក់បញ្ញើនៅក្នុងធនាគារ គឺជាការវិនិយោគមួយបែបដែលមានសុវត្ថិភាព ដោយមិនបារម្ភខ្លាចបាត់បង់សាច់ប្រាក់ ឬខាតបង់ដូចការវិនិយោគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ