ការនាំចេញចេក

កម្ពុជារំពឹងថា នឹងមានការនាំចេកអំបូងលឿងកើនឡើងវិញចាប់ពីខែមិថុនានេះតទៅ !


ក្រុមហ៊ុនវិនិយោគលើដំណាំចេកអំបូងលឿងនៅកម្ពុជារំពឹងការនាំចេកទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងខែមិថុនាឆ្នាំ២០២០នេះ អាចនឹងកើនឡើងលើសខែមេសា ឧសភាកន្លងទៅនេះ ខណៈទិន្នផលចេកដែលប្រមូលបានកំពុងបង្ហាញពីការកើនឡើងខ្ពស់ក្នុងខែនេះ។
ក្រុមហ៊ុន Longmate គ្រោងពង្រីកផ្ទៃដីដាំចេកឲ្យបាន១.០០០ ហិកតា នៅត្រឹមឆ្នាំ២០២០
ដោយ

លោក​ឧកញ៉ា ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន LONGMATE AGRICULTURE ដែល​បាន​វិនិយោគ​ដំណាំ​ចេកអំបូង​លឿង​រាប់រយ​ហិកតា​នៅ​ក្នុង​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ដំណើរការ​នាំ​ចេញ​ផ្លែ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ចិន​នៅ​ដំណើរការ​ជា​ធម្មតា​ដោយ​ពុំ​មានការ​ថមថយ​ចុះ​នោះ​ឡើយ​ចំពោះ​ការ​បញ្ជា​ទិញ​។

លោក​ឧកញ៉ា​បញ្ជាក់​ថា ទិន្នផល​ចេកអំបូង​លឿង​របស់​លោក​នៅ​ដើមរដូវ​នៃ​ត្រីមាស​ទី​១ រហូត​មក​ដល់​ខែមេសា​ឆ្នាំ​នេះ ឃើញ​ថា តួលេខ​នៃ​ការ​នាំ​ចេញ​ផ្លែ​ចេកអំបូង​លឿង​មិន​មានការ​កើនឡើង​នោះ​ទេ ខណៈ​អាកាសធាតុ​មិន​អំណោយផល​ជាមួយនឹង​ការ​ឡើង​កំ​ដៅ​ខ្លាំង ប៉ុន្តែ​យ៉ាងណា​ការ​នាំ​ចេញ​ផ្លែ​ចេក​នេះ​រំពឹង​ថា នឹង​កើនឡើង​វិញ​នៅ​ក្នុង​ខែមិថុនា​នេះ ខណៈ​ដំណាំ​ចេក​ដែល​នឹង​ឲ្យ​ផល​បាន​មាន​ចំនួន​ច្រើន​ជាង​មុន​។

លោក​ឧកញ៉ា​បន្ត​ថា ចាប់ពី​ខែមិថុនា​ឆ្នាំ​នេះ​តទៅ ការ​បញ្ជា​ទិញ​ចេកអំបូង​លឿង​នឹង​កាន់តែ​​​កើនឡើង ហើយ​ចំពោះ​តម្លៃ​ផ្លែ​ចេក​វិញ ក៏​នឹង​មានការ​ប្រែប្រួល​ខុស​ពី​ត្រីមាស​ទី​១ ដែល​តម្លៃ​ចេក​បាន​ធ្លាក់​ចុះថ្លៃ​បន្តិច ប៉ុន្តែ​មក​ដល់​ខែ​នេះ​តម្លៃ​ចាប់ផ្តើម​កើនឡើង​វិញ​បណ្តើរ​ៗ​ហើយ ដោយ​ក្នុង​១​តោន​តម្លៃ​ជា​មធ្យម​ជុំវិញ ៦០០​ដុល្លារ​អា​មេ​រិ​ក ឬ លើស​ពី​នេះ​។

សូម​ជ​ម្រាប​ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​តែងតែបាន​អំពាវនាវ​ដល់​វិស័យ​ឯកជន ឲ្យ​បន្ដ​វិនិយោគ​បន្ថែម​ទៀត លើ​ការ​ដាំ​ដុះ​ដំណាំ​ចេក​ដើម្បី​នាំ​ចេញ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ចិន ស្រប​ពេល​ទីផ្សារ​មួយ​នេះ មាន​តម្រូវការ​ចេក​យ៉ាងច្រើន រហូត​ដល់​ទៅ ៨​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​។

បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០​នេះ ការ​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស សម្រេច​បាន​រហូត​ដល់​ទៅ​ជាង ១២​ម៉ឺន ៥​ពាន់​តោន ក្នុង​នោះ ការ​នាំ​ចេញ​ចេក​ទៅ​ចិន​មាន​ប្រមាណ ៦​ម៉ឺន​តោន​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សា​ខុន ធ្លាប់​បាន​គូសបញ្ជាក់​ថា នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០២០​នេះ ចំណូល​ពី​ការ​នាំ​ចេញ​ចេក​នេះ អាច​មាន​ប្រមាណ ៦០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កាលពី​ឆ្នាំ​២០១៩​កម្ពុជា​បាន​នាំ​ផ្លែ​ចេក​បាន​ប្រមាណ​ជាង ១៦​ម៉ឺន​តោន​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ដែរ​ថា ទីផ្សារ​នាំ​ចេញ​ចេក​សំខាន់​ៗ​របស់​កម្ពុជា​រួម​មាន ប្រទេស​ចិន វៀតណាម និង​ជប៉ុន​ជាដើម​។ ក្រៅពី​ដំណាំ​ចេក​នេះ ថ្មី​ៗ​នេះ​ដែរ កម្ពុជា​ក៏​ទើបតែ​ចុះហត្ថលេខា​លើ​ពិធីសារ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ ដោយ​ផ្លែស្វាយ​នេះ​នឹង​ក្លាយជា​ផលិតផល​ផ្លែ​ឈើ​ស្រស់​ទី​២​របស់​កម្ពុជា​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​ផ្លែ​ចេកអំបូង​លឿង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលហេតុអ្វីខ្លះនៅពីក្រោយភាពគ្មានការងារធ្វើនៅអាមេរិកកាន់តែកើនឡើងខ្ពស់នោះ?

ព័ត៌មាន
អត្រាគ្មានការងារធ្វើនៅអាមេរិកកាន់តែកើនឡើងខ្ពស់ហើយ ដោយសារតែតម្រូវការចុះអន់ខ្សោយខ្លាំង អាជីវកម្មជាច្រើននៅសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តបញ្ឈប់…

អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ៥៦លានដុល្លារ ដើម្បីជួយដល់វិស័យចំនួន៤ នៅកម្ពុជា

ព័ត៌មាន
រដ្ឋាភិបាលអាមេរិកបានសម្រេចផ្តល់ឥណទានឥតសំណងចំនួន៥៦លានដុល្លារដល់វិស័យសំខាន់ៗចំនួន៤ ដោយក្នុងនោះ ទឹកប្រាក់៣៨លាដុល្លារ នឹងត្រូវជួយដល់វិស័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ