ទេសចរណ៍នាអំឡុង​ថ្ងៃឈប់សម្រាក

អ្នកជំនាញ៖ កម្ពុជានៅតែរំពឹងទទួលបានកំណើនទេសចរច្រើន នៅអំឡុងបុណ្យភ្ជុំបិណ្ឌនេះ


នៅឱកាសពិធីបណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្ពុជានៅតែរំពឹងថានឹងទទួលបានកំណើនទេសចរ ច្រើនចេញធ្វើដំណើរកម្សាន្ដនៅតាមតំបន់គោលដៅទេសចរណ៍ ប៉ុន្ដែអាចនឹងមិនច្រើនដូចថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរកាលពីកន្លងទៅនោះទេ ដោយសារតែមានភ្លៀងធ្លាក់ច្រើនរំខានដល់ការដើរកំសាន្ត។
ពលរដ្ឋមកកំសាន្តលេងនៅឆ្នេរកែប (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍)
ដោយ

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម​ទីភ្នាក់ងារទេសចរណ៍​កម្ពុជា បាន​លើកឡើងដែរថា ក្នុងអំឡុង​ពេល​នៃថ្ងៃ​បុណ្យភ្ជុំបិណ្ឌនេះ​ចំនួនភ្ញៀវ​ទេសចរ​ក្នុងស្រុកនឹងមិនមាន​ការកើនឡើង​ខ្លាំងនៅ​តាមគោលដៅ​ទេសចរណ៍​សំខាន់ៗដូចដូចកាល​ពី​ថ្ងៃឈប់សម្រាក​ជំនួសថ្ងៃចូល​ឆ្នាំកន្លង​ទៅទេ ខណៈការសម្រាក​មានរយៈពេលខ្លី និងចំពេល​ដែលមាន​ភ្លៀងធ្លាក់ច្រើន។ យ៉ាងណាក៏ដោយ សម្រាប់អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​ក៏ត្រូវតែ​ត្រៀមទទួល​ភ្ញៀវឲ្យបាន​ល្អបំផុត ដើម្បីរក្សា​បានគុណភាព ខណៈដែល​ជាបទពិសោធន៍​កន្លង​មក ការផ្តល់សេវាកម្ម​ភ្ញៀវ​មានចំណុច​ខ្វះចន្លោះ​ច្រើនពិសេស​គឺនៅតំបន់​ភាគ ឦសាន។

លោកស្រីបញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​នឹងនៅតែ​បន្តធ្វើដំណើរ​កម្សាន្ដ​​នៅតំបន់​ទេសចរណ៍​មាត់សមុទ្រ និងតំបន់ទេសចរណ៍​ភាគ ឦសាន​នៃប្រទេស​មាន​ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងរតនៈគិរី​ជាដើម ដូច្នេះអ្នក​ផ្តល់សេវាកម្មទេចរណ៍​គួរតែ​ត្រៀម​បម្រើភ្ញៀវ​ផងដែរ សម្រាប់​អំឡុងពេលនេះ។

ដោយឡែក ឯកឧត្តម ទិត្យ ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា​បានគូស​បញ្ជាក់នៅ​ក្នុងសន្និសីទ​សាព័ត៌មាន​ស្តីពីស្ថានភាព​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុងអំឡុង​ពេល​នៃវិបត្តិកូ វីដ ១៩ ថា នៅថ្ងៃបុណ្យ​ភ្ជុំបិណ្ឌដែល​ជាបុណ្យ​ប្រពៃណី​ជាតិដែល មានរយៈពេល​នៃការឈប់​សម្រាក​ជាច្រើនថ្ងៃនោះ គឺជាឱកាស​សំខាន់​មួយទៀត​សម្រាប់ភ្ញៀវទេសចរ​​ចេញដើរកម្សាន្ដ ដោយ​រំពឹងថា នឹង​មានចរន្ត​ទេសចរផ្ទៃ​ក្នុងច្រើនទៀត ទៅកាន់​គ្រប់គោលដៅ​ទេសចរណ៍​ទាំងតំបន់ឆ្នេរ តំបន់ទេសចរណ៍​វប្បធម៌ និងគោលដៅ​អេកូទេសចរណ៍​សំខាន់​ជាច្រើន​ផ្សេងទៀត។

ឯកឧត្តមបញ្ជាក់ថា សម្មភាពភ្ញៀវទេសចរ​នៅក្នុងអំឡុង​ពេលភ្ជុំបិណ្ឌនេះ​មិនខុសគ្នាប៉ុន្មាន ទៅនឹង​អំឡុងពេល​នៃថ្ងៃឈប់សម្រាកជំនួស​ឲ្យថ្ងៃចូល​ឆ្នាំខ្មែរកន្លង​ទៅនោះទេពោលគឺ​វាអាចនឹង​មានប្រហាក់ប្រហែល​គ្នាឬលើសពីនេះ ខណៈភ្ញៀវខ្លះមិនទាន់​បានទៅអស់​នៅឡើយនៅ​តាមតំបន់​គោលដៅទេចរណ៍ទាំងនោះ ដោយសារតែ​បារម្ភពីជំងឺកូវីដ ១៩ និងភ្ញៀវខ្លះ​ទៀតកក់​សណ្ឋាគារ​មិនបាន​តែប៉ុណ្ណោះ។

សូមជម្រាបថា បើតាមរបាយការណ៍​ក្រសួង​ទេសចរណ៍​នៅអំឡុង​ពេលថ្ងៃឈប់សម្រាក រយៈពេល ៥ថ្ងៃ កាលពីសប្តាហ៍មុននេះ ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរ​កម្សាន្ត ទូទាំង​ប្រទេសកម្ពុជា បានកើន​ឡើង​ដល់ជាង ១លាន ៤សែននាក់ ដោយក្នុងនោះ ខេត្តសៀមរាប ទទួល​បានភ្ញៀវទេសចរ​ច្រើនជាងគេ ដល់ទៅ ២១ម៉ឺននាក់ និងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរជាង ១៨ម៉ឺននាក់ ឈរនៅ​លំដាប់​លេខរៀងទី ២។ បើតាម​ការអះអាង​របស់​ឯកឧត្តម ទិត្យ ចន្ថា នៅអំឡេង​ពេល​ឈប់សម្រាក​ប៉ុន្មានថ្ងៃ​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ​កន្លងទៅនេះ យ៉ាងហោចណាស់​ភ្ញៀវទេសចរ​បានចំណាយ​លើការ​ធ្វើដំណើរកម្សាន្ដ​របស់ពួកគេ​ប្រមាណ​១០០​លាន​ដុល្លារអាមេរិក​ចូលទៅក្នុង​ចរន្ដ​សេដ្ឋកិច្ចជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងថ្មី ២ទៀត ទទួល​ជំនួយគាំទ្រ​ពី មូលនិធិទឹកប្រាក់ ១ លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃទី៣ កញ្ញា ថា ក្រុមហ៊ុនបានផ្ដល់ជំនួយមូលនិធិបន្ថែមទៀត ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំង…

ថៃចង់បើកទ្វារទទួលវិនិយោគិនអន្តរជាតិឡើងវិញ

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន វីរ៉ាគុល បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនអាចចាក់សោរខ្លួនឯង មិនទទួលភ្ញៀវទេសចរ និងវិនិយោគិនបរទេស ដើម្បីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ