កិច្ចព្រមព្រៀងRCEP

កម្ពុជារំពឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ត្រឹមត្រីមាសទី៣ឆ្នាំ២០២១


ក្រុមការងារ RCEP កម្ពុជាកំពុងបកប្រែអត្ថបទនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅសុំការផ្ដល់សច្ចាប័នដោយរដ្ឋសភាជាតិត្រឹមដំណាច់ត្រីមាសទី២ ឬទី៣ ឆ្នាំ២០២១ នេះ។ នេះបើតាមលោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ប្រាប់ Cambonomist នៅថ្ងៃព្រហស្បតិ៍ទី ២១មករាឆ្នាំ២០២១។
កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ (រូបភាព៖ក្រសួងពាណិជ្ជកម្ម)
ដោយ

លោកឡុង កែមវិចិត្របានបន្ថែមថា ប្រទេសដែលជាសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងនីមួយៗកំពុងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ក្នុងគោលបំណងធ្វើឲ្យកិច្ចព្រមព្រៀង RCEPចូលជាធរមាននៅឆ្នាំ២០២២។ បន្ទាប់ពីប្រទេសនីមួយៗបានផ្ដល់សច្ចាប័នហើយ ប្រទេសសមាជិកអាស៊ានចំនួនយ៉ាងតិច៦ និងដៃគូអាស៊ានចំនួន៣ប្រទេសទៀត នឹងត្រូវដាក់តម្កល់លិខិតុបករណ៍យល់ព្រមជាមួយនឹងអគ្គលេខាធិការអាស៊ាន ហើយរយៈពេល៦០ថ្ងៃក្រោយមកទើបកិច្ចព្រមព្រៀងនេះត្រូវចូលជាធរមានជាស្ថាពរ។

ឆ្លើយតបទៅនឹងសំណួរថា តើបញ្ហាកូវីដ១៩ ដែលកំពុងរាលដាលក្នុងប្រទេសភាគីទាំងអស់ អាចជះឥទ្ធិលឬចំណាយពេលយូរដល់ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះដែរទេ?

លោកឡុង កែមវិចិត្របានសង្កត់ធ្ងន់ថា ការប៉ះពាល់នានា គឺអាស្រ័យទៅលើកម្រិតនៃបញ្ហាកូវីដ១៩ នៅតាមប្រទេសសមាជិករៀងៗខ្លួន ប៉ុន្តែកម្ពុជាមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានក្នុងឆ្នាំ២០២២។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាធ្លាប់បានលើកឡើងហើយថា កិច្ចព្រមព្រៀង RCEP នឹងជួយស្តារសេដ្ឋកិច្ចរបស់កម្ពុជាពីផលប៉ះពាល់ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ និងជាពិសេសជួយបង្កើនសម្ទុះពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសហត្ថលេខីឯទៀត។

ជាមួយគ្នានេះ ភាគីចិនដែលជាតួអង្គដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងRCEP នេះ បានអះអាងដែរថា ខ្លួននឹងបញ្ចប់កិច្ចត្រួតពិនិត្យអនុម័ត និងរៀបចំអនុវត្តន៍លើកិច្ចព្រមព្រៀង RCEP ក្នុងរយៈពេល ៦ ខែខាងមុខ។ នេះបើតាមការថ្លែងរបស់លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ហើយត្រូវបានចុះផ្សាយដោយស្ថានទូតចិនប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ១៥ខែមករាកន្លងទៅថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា កិច្ចត្រៀមរៀបចំអនុវត្តរបស់ភាគីចិនសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងតែជំរុញយ៉ាងរលូន ហើយកិច្ចត្រួតពិនិត្យអនុម័តនិងកិច្ចរៀបចំអនុវត្តន៍លើកិច្ចព្រមព្រៀងខាងលើនេះ នឹងបញ្ចប់ក្នុងរយៈពេល ៦ ខែ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនមេMetfoneរកចំណូលបានជាង១១ពាន់លានដុល្លារក្នុងឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Metfone គឺ Viettel Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងយោធាវៀតណាម បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួន ដែលរក…

កោះភូគុកឬកោះត្រល់ជាទីក្រុងកោះទី១របស់វៀតណាមស្រូបទាញបានទុនវិនិយោគជាង ១៦ពាន់លានដុល្លារ

ព័ត៌មាន
កោះភូគុក ឬដែលខ្មែរហៅថា កោះត្រល់ បានទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេសឲ្យវៀតណាមប្រមាណ ៣៧០គម្រោង ដែលគិតជាទុនវិនិយោគមានជាង ១៦ពាន់លាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ