ការនាំចេញកម្ពុជា

ការនាំចេញផលិតផលកាត់ដេរថយចុះ តែផលិតផល​មិនមែនកាត់ដេរកើនឡើង នៅត្រីមាសទី១ឆ្នាំ២០២១


ការនាំចេញផលិតផល កាត់ដេរ​នៅ៣ខែ​ដើមឆ្នាំ២០២១នេះ សម្រេច​បាន​​ជាង ២ពាន់៥រយ​លាន​ដុល្លារអាមេរិក ថយចុះតិចតួច បើធៀបនឹង​រយៈពេលដូចគ្នា​កាលពី​ឆ្នាំមុន ប៉ុន្ដែបើមើល​ទៅលើ​ការនាំចេញ​ផលិតផល​មិនមែន​កាត់ដេរវិញ សម្រេច​បានដល់​ទៅជាង ៨៨៧លានដុល្លារ មានកំណើនខ្ពស់​គួរឲ្យ​កត់សម្គាល់។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

របាយការណ៍​គយ បានឲ្យដឹងទៀតថា នៅ៣ខែមកនេះ ការនាំចេញ​ផលិតផល​កាត់ដេរ​មានការធ្លាក់ចុះជាង ៥% ដោយសម្រេចបាន​ទឹកប្រាក់​ជាង​២ពាន់៥រយលាន​ដុល្លារអាមេរិក ស្របពេល​ផលិតផល​មិនមែនកាត់ដេរវិញ សម្រេចបាន​ទឹកប្រាក់ជាង​៨៨៧លាន​ដុល្លារ កើនឡើង​ដល់៣០០លាន​ដុល្លារ ឬស្មើនឹង​កំណើន​ជាង​៥២%។

ផលិតផល​មិនមែនកាត់ដេរ រួមមាន​ដូចជា​ កង់ គ្រឿងបំណែក​អេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ដ អំពូលលម្អ កុងផ្លាកេ និងផលិតផល​ឧស្សាហកម្ម​ផ្សេងៗទៀត។

កំណើន​ប្រសើរ​នៃផលិតផល​មិនមែនកាត់ដេរ​ទាំងនេះ ត្រូវបាន​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​មើលឃើញថា វាបាន​ឆ្លុះបញ្ចាំង​​ពី​លទ្ធផល​នៃការអនុវត្ត​គោលនយោបាយ​របស់រាជរដ្ឋាភិបាល ក្នុងការ​ធ្វើពិពិធកម្ម​វិស័យឧស្សាហកម្ម​នៅកម្ពុជា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផលិតផលកសិកម្មសម្រេចបានជាង១ពាន់លានដុល្លារ កើនជាង៧០%

ព័ត៌មាន
នៅរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបចំនួនជាង១ពាន់លានដុល្លារ កើនឡើងជាង៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា…

ចំណូលពីគយ ថយចុះជាង១៥% នៅត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានកាត្វកិច្ចប្រមូលចំណូលជូនរដ្ឋនោះ សម្រេចបានប្រាក់ចំណូលសរុបជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ