ការនាំចេញនាំចូល

ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក នៅ៤ខែឆ្នាំនេះនៅតែខ្លាំង ទោះចំពេលមានវិបត្តិកូវីដ-១៩


ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០ មានការ កើនឡើងជាង ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក មានកំណើនជាង ៣៦ភាគរយ ប៉ុន្តែការនាំចូលពីអាមេរិកមកវិញបានធ្លាក់ចុះជាង ៣៥ភាគរយ ។ នេះបើយោងតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មអាមេរិក។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់ប្រាប់​ខេមបូណូមីស​តាមតេឡេក្រាម​ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានចេញ​លិខិតស្នើ​ឲ្យអ្នកបញ្ជាទិញ​ទាំងឡាយ មេត្តា​បន្តទទួល​ទំនិញ​ដែលបានកម្ម៉ង់ និងទំនិញ​ដែលកំពុងផ្ញើ​ចេញ​ពីកម្ពុជា ដោយសង្ឃឹមថា អ្នកបញ្ជា​ទិញទាំងឡាយ​នឹងបន្ត​ទិញទំនិញ ពីកម្ពុជា។

ឯកឧត្តមអះអាងថា «មូលហេតុមួយ គឺ លិខិតរបស់​ឯកឧត្ដមរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែលស្នើឲ្យ​អ្នកកម្ម៉ង់ទិញ គោរព​កិច្ចសន្យាទិញ បានន័យថា នៅតែបន្តទិញ​ទំនិញ​ពីកម្ពុជា ទោះមាន​ការរាតត្បាត​នៃកូវីដ-១៩ ក៏ដោយ»។

សូមជម្រាបថា ទិន្នន័យពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក ចេញផ្សាយ​កាលពីចុង​សប្តាហ៍មុន​បញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្ម​រវាង​ប្រទេសទាំង ២ មានតម្លៃសរុប ២.១៣២​លានដុល្លារ កើនឡើងជាង ៤៨៣លានដុល្លារ ស្មើនឹងជាង ២៩ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នាឆ្នាំ​២០១៩ ដែល​មានតម្លៃ ១.៦៤៨​លានដុល្លារ។ 

ដោយឡែក សម្រាប់ការនាំចេញ​ទំនិញ​ពីកម្ពុជា ក្នុង​រយៈពេលនេះដែរ គឺមានតម្លៃជាង ២ ពាន់លានដុល្លារ កើន ៣៦ភាគរយ​ធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ១.៤៨១​លានដុល្លារ និងទំនិញ​ដែលកម្ពុជា​នាំចូលពី​អាមេរិក មានតម្លៃ ១០៨ លានដុល្លារ ធ្លាក់ចុះ ៣៥ ភាគរយ ពីចំនួន ១៦៧ លានដុល្លារ។

គួរបញ្ជាក់ថា តាមទិន្នន័យ​ពីការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​កាលពីឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំង ២ មានតម្លៃសរុប ៥.៨៧០ លានដុល្លារ កើនឡើង ៣៨ភាគរយ បើធៀប​នឹងឆ្នាំ ២០១៨​មាន ចំនួន ៤.២៥២ លានដុល្លារ។ ក្នុងនោះ ការនាំចេញ​របស់កម្ពុជា មានតម្លៃ ៥.៣៥៦​លានដុល្លារ ខណៈការ​នាំចូល​សរុប​ពីអាមេរិក​មានតម្លៃ ៥១៤លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្ម និងសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា យល់ឃើញផ្ទុយគ្នាជុំវិញរឿងសាច់ជ្រូកហក់ឡើងថ្លៃ

ព័ត៌មាន
តម្លៃសាច់ជ្រូកបានហក់ឡើងថ្លៃជាលំដាប់តាំងពីមុនពេលការផ្ទុះឡើងនៃកូវីដ-១៩ រហូតមកទល់ពេលនេះ ហើយបើតាមអ្នកជំនាញ តម្លៃសាច់ជ្រូកនឹងឈប់ឡើងត្រឹមន…

“យុទ្ធសាស្រ្ត ៣៖ ទប់ទល់ ពង្រឹង និងពង្រីក” សម្រាប់​អាជីវកម្ម​និង​ការវិនិយោគ​ក្នុង​ពេល​មានវិបត្តិ

ព័ត៌មាន
លោក ង៉ែត ជូ គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវទីផ្សារ អ្នក​សេដ្ឋកិច្ច និងជា​អ្នកវិនិយោគ​លើ​វិស័យ​ដីធ្លី​មួយរូប នៅក្នុងប្រទេស​កម្ពុជា ដែល​ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ