នាំចេញផលិតផលឧស្សាហកម្មកម្ពុជា

កម្ពុជានាំចេញផលិតផលឧស្សាហកម្ម ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ថយចុះជាង៤០%


ក្នុងស្ថានភាព ដែលកម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺសកលកូវីដ-១៩ ប្រតិបត្តិការរោងចក្រជាច្រើន ក៏ដូចជាការបង្កើតរោងចក្រថ្មីៗ បានជួបនឹងឧបសគ្គយ៉ាងខ្លាំង និងមានតួលេខថយចុះ មិនធ្លាប់មានពីមុនមកនោះឡើយ។ ជាក់ស្ដែង គេសង្កេតឃើញថា ក្នុងឆ្នាំ២០២០ ការផលិតផលិតផលឧស្សាកម្មរបស់កម្ពុជាមានតម្លៃ ១០ពាន់លានដុល្លារ ថយចុះជាង៣៥% ខណៈដែលការនាំចេញផលិតផលទាំងនោះមានជាង៦ពាន់លានដុល្លារ ថយចុះជាង ៤០%បើធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងនវានុវត្តន៍។
រូបតំណាង៖ រោងចក្រឧស្សាហកម្មនៅកម្ពុជា​
ដោយ

នៅក្នុងរបាយការណ៍ដដែលនេះ បានបង្ហាញទៀតថា ការថយចុះនៃ គឺអាស្រ័យដោយ​កត្តាសត្យានុម័ត​នៃការបិទទ្វារឬព្យួរដំណើការ​រោងចក្រ​ក្នុងវិបត្តិ​កូវីដ-១៩នេះ។ មិនត្រឹមការ​នាំចេញ​ផលិតផល​ឧស្សាហកម្ម​សរុបទេ ដែលមានការធ្លាក់ចុះ ចំពោះតម្លៃ​បរិមាណ​ផលិតផលសរុបបម្រើ​ទីផ្សារ​ក្នុងស្រុក​ក៏មាន​ការថយចុះ​ដូចគ្នា គឺមានចំនួ​នប្រមាណ​៣ពាន់លាន ថយចុះ​ជិត ១២% បើធៀបនឹងឆ្នាំ២០១៩។

របាយការណ៍បាន​បង្ហាញ​ទៀតថា រោងចក្រ​បង្កើតថ្មី​មានចំនួន ២៣៥រោងចក្រ ស្ថិតនៅ​ក្នុង​រាជធានីខេត្ត​ចំនួន១៦ មានការថយ​ចុះ​ជាង ១២% ខណៈដែលរោងចក្រ​បិទទ្វារ​លែងដំណើរការ​មានដល់​ទៅជាង ១០១រោងចក្រ កើនឡើងជាង​៥០% បើធៀប​នឹង​ឆ្នាំ២០១៩។ បែបនេះក្តី បើគិត​ពីចំនួន​រោងចក្រ​សរុប ដែលនៅ​ដំណើរការ​ជាធម្មតា មានជាង​១.៨០០រោងចក្រ កើនឡើងជិត៨% នៅគ្រា​ដែលទុនវិនិយោគ​មានចំនួន​ជាង ១៣ពាន់លានដុល្លារ កើនឡើងជិត ១០% បើធៀបនឹងឆ្នាំ២០១៩ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតអ្វីស្រូវនាំចេញកើនដល់ជិត២លានតោន? រដ្ឋមន្ត្រីកសិកម្មពន្យល់ពីរឿងនេះ

ព័ត៌មាន
ការនាំចេញស្រូវរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម និងថៃ មានការកើនឡើងជាង ១០០% ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ នេះ ខណៈដែលការនាំចេញអង្កររបស់កម្ពុ…

My QR Code បើក​ភ្លាម ស្កេនភ្លែត ទូទាត់​បាន​ភ្លាម អាច​បង្ការ​ការ​ឆ្លង​​កូវីដ-១៩បាន

ព័ត៌មាន
ការកាន់​ក្រដាស​ប្រាក់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​រវាង​អ្នក​លក់​និង​អ្នក​ទិញ ដោយ​កាន់​លុយ​អាប់​ចុះ​អាប់​ឡើង ហុច​ឲ្យ​គ្នា​ទៅ​វិញទៅ​មក វា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ