មេរោគបំប្លែងថ្មី ឌែលតា

មេរោគបំប្លែងថ្មី ឌែលតា នៅតែជាក្ដីបារម្ភធំសម្រាប់កម្ពុជា ខណៈករណីឆ្លងនៅតែបន្ដកើនឡើង


នៅមួយរយៈចុងក្រោយនេះ ស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩បំប្លែងថ្មី ឌែលតា នៅក្នុប្រទេសកម្ពុជាមានការឆ្លងជាបន្តបន្ទាប់នៅក្នុងហគមន៏ក៍ដូចជាការនាំចូលពីខាងក្រៅផងដែរ ដែលវាកំពុងធ្វើឲ្យប្រទេសកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតនៃមេរោគបំប្លែងថ្មីកាន់តែខ្លាំង។ ជាក់ស្ដែង នៅថ្ងៃទី០៤និងទី០៥ ខែសីហា កម្ពុជាបានរកឃើញករណីឆ្លងថ្មី មេរោគបំប្លែងថ្មី ឌែលតា ចំនួន ៧៦ករណីបន្ថែមទៀតហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
បុគ្គលិកសុខាភិបាលកំពុងសកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជា ។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ

ករណីរកឃើញឆ្លងមេរោគបំប្លែងថ្មីទាំង ៧៦ករណីថ្មីនេះ គឺកើតមាន​នៅលើ​អ្នកដំណើរ​មកពីបរទេស​តាមជើងហោះហើរ​ចំនួន​៣១នាក់ និងលើអាជីវករលក់នំបញ្ចុកស្រុះ​នៅក្នុង​ផ្សារតូច​ទួលសង្កែ​ រាជធានីភ្នំពេញ​១នាក់។ អ្នកទាំង​៣២នាក់នេះ ត្រូវបាន​ក្រសួងសុខាភិបាល​រកឃើញ​មានផ្ទុះមេរោគបំប្លែងថ្មី ឌែលតា នៅថ្ងៃទី ៤ ខែសីហា។ ដោយឡែក នៅថ្ងៃទី ៦ ខែសីហា​ ក្រសួង​ក៏បាន​រកឃើញ​អ្នកឆ្លង​ថ្មីចំនួន​៤៤នាក់ទៀត ដោយក្នុងនោះ អ្នកដំណើរ​មកពីក្រៅប្រទេស​មាន​ចំនួន​២នាក់, ប្រជាជន​អ្នកភូមិ​នៅក្នុងសហគមន៍​ចំនួន​២៤ នាក់ និងពលរដ្ឋ​មកពីប្រទេសថៃមានចំនួន​៩នាក់។ សរុប​តួលេខអ្នកឆ្លង​មេរោគបំប្លែងថ្មី ឌែលតា ទាំងករណីរកឃើញ​នៅលើ​អ្នកដំណើរពីក្រៅប្រទេស បុគ្គលិកសុខាភិបាល និងអ្នកភូមិ​ក្នុងសហគមន៍ មានចំនួន ៣២៧ករណីហើយ។ 

ថ្មីៗនេះដែរ ក្រសួងសុខាភិបាល​ក៏បាន​បញ្ជាក់​នៅក្នុងសេចក្ដីជូនដំណឹង​របស់ខ្លួនដែរថា ថាស្ថានភាពកូវីដ-១៩​នៅក្នុងប្រទេស​កម្ពុជាបានឈានទៅរក​ការឆ្លងនូវមេរោគកូវីដ-១៩ក្នុងទ្រង់ទ្រាយ​កាន់តែធំ ជាមួយនឹងវត្តមាន​នៃមេរោគបំប្លែងថ្មី ឌែលតា ខណៈបច្ចុប្បន្ន​ បាននិងកំពុង​ត្រូវបាន​រកឃើញ​ជាបន្ដបន្ទាប់ទាំងករណីនាំចូល និងការឆ្លងចូលក្នុងសហគមន៍។ 

ប្រភេទមេរោគ​បំប្លែង​ថ្មី ឌែលតា បង្កការព្រួយបារម្មណ៏កាន់តែខ្លាំងជាងមុនទៅទៀតសម្រាប់​កម្ពុជា ព្រោះវាមាន​កម្រិតនៃ​ការឆ្លងលឿន​ជាងប្រភេទមេរោគកូវីដ-១៩ដើម។ សូមជម្រាបថា ដើម្បីទប់ស្កាត់នៅការឆ្លង​រីក​រាលដាល​កាន់តែធ្ងន់ធ្ងរ​ សាលារាជធានីភ្នំពេញបាន​ចេញនូវវិធានការ​បិទខ្ទប់​នៅតាមបណ្ដា​ខេត្តមួយ​ចំនួន រួមទាំង​តំបន់ ដែលបានរកឃើញ​នូវករណីវិជ្ជមាន​នៅមេរោគនេះ ជាពិសេស​តំបន់​ដែលនៅជិត​ព្រំប្រទល់នឹងប្រទេស​ថៃ ដែលអាច​មានករណី​ឆ្លងលឿនជាងគេ។

ទន្ទឹមនេះ ដែលក្រសូងសុខាភិបាលនៅតែ​បន្តអំពាវ​នាវ​ទៅដល់​សាធារណជន​ទាំងអស់​​ ចូលរួម​នូវយុទ្ធនាការ​ចាក់វ៉ាក់សាំង និងបន្ត​ការអនុវត្ត​នូវវិធានការ​ការពារ ៣កុំ ៣ ការពារ ឲ្យ​ខ្ពស់ជាង​នេះទៅទៀត ដើម្បីរួម​ចំណែកទប់ស្កាត់​ការឆ្លងការឆ្លង​រីករាលដាល​នៃមេរោគ។

តួលេខអ្នកឆ្លងថ្មី​នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ដែលកម្ពុជាបាន​រកឃើញ​មាន​ ៥៨៨នាក់ ក្នុងនោះ ករណីនាំចូល​មាន​១៦៥នាក់ ជាសះស្បើយ​ ៦២៤នាក់ និងស្លាប់​១៩នាក់។ សរុបជារួម គិតត្រឹមថ្ងៃទី ៦ខែសីហា កម្ពុជា​មានអ្នកឆ្លងកូវីដ-១៩ ជាង​៨ម៉ឺននាក់ ជាសះស្បើយមានជាង​៧ម៉ឺន៤ពាន់នាក់ និងស្លាប់​ជាង១ពាន់​៥រយនាក់៕

អត្ថបទ៖ ហួន ស្រីនីត

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ចូលទឹកប្រាក់ទូរសព្ទដៃ​មិនបាច់ប្រើ​កាតកោសទៀតទេ ! ប្រើ​ អេស៊ីលីដាម៉ូបាល ជាការស្រេច!

ព័ត៌មាន
តើ​នៅចាំទេ កាលពីមុន នៅពេល​អស់លុយ​ក្នុងទូរសព្ទម្ដងៗ អ្នក​ត្រូវ​ធ្វើ​ដំណើរទៅរកទិញ​កាតកោស ដើម្បី​បញ្ចូលទឹកប្រាក់ក្នុង​ទូរសព្ទ​ ? ឥឡូវនេះ ដ…

ការសិក្សា ៖ វ៉ាក់សាំង Johnson & Johnson របស់អាមេរិក​ មានប្រសិទ្ធភាពខ្ពស់​​ប្រឆាំងនឹងកូវីដ-១៩បំប្លែងថ្មី «ឌែលតា»!

ព័ត៌មាន
វ៉ាក់សាំង​កូវីដ-១៩​ ដែល​ចាក់តែមួយដូស​ របស់​ក្រុមហ៊ុន Johnson & Johnson របស់​អាមេរិក ត្រូវបាន​គេរាយការណ៍ថា មានប្រសិទ្ធភាពខ្ពស់​​ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ