ករណីឆ្លងសហគមន៍

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦២៤នាក់ ខណៈអ្នកជាសះស្បើយមានត្រឹមតែ៤៨នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦២៤នាក់បន្ថែមទៀត សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍មក ខណៈអ្នកជាសះស្បើយមានចំនួន៤៨នាក់ ។
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦២៤នាក់ ខណៈអ្នកជាសះស្បើយមានត្រឹមតែ៤៨នាក់ (រូបភាព ពី TYDA)
ដោយ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង ៦២៤​នាក់​នោះ សុទ្ធ​សឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​សគម​ន៍​២០​កុម្ភៈ​»  និង​មាន​៤៦៥​នាក់ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ក្រៅពី​នេះ មាននៅ​ខេត្ត​ព្រះ​សីហ​នុ​១៤៤​នាក់​, ពោធិ៍សាត់ ០១​នាក់ ,​ខេត្តស្វាយរៀង​០៣,​កំពង់ចាម​០១​នាក់ និង​តាកែវ ១០​នាក់​។ នៅ​ក្នុង​នោះ​ដែរ ក៏​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៨​នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​ឃើញ​ថា ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ថ្ងៃ​១៨​មេ​សា​នោះ មិន​មាននៅ​ក្នុង​ខេត្តកណ្តាល​នោះ​ទេ ហើយ​និង​មិន​មាន​ឃើញ​ការ​ជូនដំណឹង​ពី​ករណី​ស្លាប់​នៅឡើយ​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ឲ្យ​បានជា​អតិបរមា​។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៧.០១៣​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២.៥២៤​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៤.៤៣៩​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៤៥​នាក់​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនឌីជីថលកម្ពុជាបង្កើតភាពជាដៃគូដើម្បីបង្កភាពកាន់តែងាយស្រួល ក្នុងអំឡុងពេលដ៏លំបាកនេះ

ព័ត៌មាន
ខណៈប្រជាជនកម្ពុជារួមគ្នាអនុវត្តវិធានការគម្លាតសង្គមដ៏សំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនប្រតិបត្តិការផ្លាតហ្វមឌីជីថ...

តើអ្នកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងត្រូវចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដូសទី២ នៅពេលណា ទីកន្លែងណា?

ព័ត៌មាន
គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​សាធារណៈ ជន មន្ត្រីរាជការ ដែល​នឹង​ត្រូវ​ទទួល​ការ​ចាក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ