ការធ្វើដំណើរ

ជើងហោះហើរពីកម្ពុជាទៅចិនកំពុងរងផលប៉ះពាល់ ក្រោយអាជ្ញាធរចិនរឹតបន្ដឹងការធ្វើដំណើរចូលប្រទេសចិន


អាជ្ញាធរចិនបានចាប់ផ្តើមរឹតបន្តឹង ការហោះហើរពីក្រៅប្រទេសចូលប្រទេសរបស់ខ្លួន ដោយក្នុងនោះមានជើងហោះហើរពីប្រទេសជាច្រើនត្រូវលុបចោលទៅវិញនៅរយៈពេលកន្លងមកនេះ។ ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុនអាការចរណ៍កម្ពុជាអង្គរអ៊ែ ក៏ទើបតែប្រកាសសម្រេចលុបជើងហោះហើរពីភ្នំពេញទៅកាន់ទីក្រុងគ័ងចូវប្រទេសចិនជាបន្ដបន្ទាប់ ដោយហេតុថាអាជ្ញាធរ ចិនបានអនុវត្តនូវគោលការណ៍ថ្មីតឹងរឹងជាងមុនចំពោះការធ្វើដំណើរចូលទៅកាន់ប្រទេសចិន។
ចិននឹងបើកឲ្យមានជើងហោះហើរទៅមកកម្ពុជា-ចិនឡើងវិញ
ដោយ

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា អះអាងថា មិនត្រឹមតែទីក្រុងគ័ងចូវទេ គឺគ្រប់ច្រកហោះហើរទៅកាន់ប្រទេសចិន ត្រូវបានអនុវត្តវិធានការថ្មីបន្ថែមនេះទាំងអស់។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ខេមបូណូមីសថា លោកមិនទាន់មានព័ត៌មានច្បាស់លាស់ ចំពោះវិធានការរបស់ប្រទេសចិន ដែលបានដាក់ចេញបន្ថែមកាលពីពេលថ្មីៗនេះទេ គ្រាន់តែអាចបញ្ជាក់ថា អាជ្ញាធរចិនបានប្រកាសថា បើមិនចាំបាច់ទេ ពលរដ្ឋចិននៅក្រៅប្រទេសកុំទាន់ត្រលប់ទៅប្រទេសចិននៅពេលនេះ ព្រោះថា អាជ្ញាធរចិនបានចេញវិធានការបន្ថែម ដោយគ្រប់ជនជាតិ ដែលត្រូវហោះហើរទៅកាន់ប្រទេសចិនទាំងអស់ ត្រូវអនុវត្តការធ្វើចត្តាឡីស័ក ២សប្តាហ៍ ដែលកំណត់ដោយក្រុមហ៊ុនអាកាសចរណ៍មុនចេញទៅ និងធ្វើចត្តាឡីស័ក ២សប្តាហ៍ទៀត ពេលទៅដល់ប្រទេសចិន បន្ទាប់មកត្រូវធ្វើចត្តាឡីស័ក ១សប្តាហ៍ ពេលទៅដល់តំបន់ដែលខ្លួនរស់នៅ។

បើតាមឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា ការរឹតបន្តឹងបែបនេះ នឹងអាចធ្វើឲ្យការចំណាយរបស់អ្នកដំណើរកាន់តែច្រើន ដូច្នេះទាល់តែអ្នកចាំបាច់បំផុត ខានមិនបាន ទើបដាច់ចិត្តធ្វើដំណើរទៅកាន់ប្រទេសចិន។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះបានគូសបញ្ជាក់ទៀតថា ជាទូទៅក្រុមហ៊ុនអាកាសចរណ៍នីដែលកំពុងមានជើងហោះហើរពីកម្ពុជាទៅចិន គឺមានជើងហោះត្រឹមតែ ២ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍សម្រាប់ក្រុមហ៊ុននីមួយៗ ដោយក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន៧ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរក្នុងស្រុកមានតែ៣ប៉ុណ្ណោះដែលនៅដំណើរការជើងហោះហើរ រួមមានក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ ឡានមី និងខេមបូឌាអ៊ែរវេ ជាដើម។

សូមជម្រាបថា អាជ្ញាធរចិន បានចាប់ផ្ដើមរឹតបន្ដឹងការធ្វើដំណើរចូលប្រទេសចិនកាន់តែតឹងរឹងជាងមុន នៅចំពេលដែលប្រទេសចិនថ្មីៗនេះ ក៏មានរកឃើញករណីឆ្លងកូវីដ-១៩ផ្ទុះរាលដាលនៅតំបន់មួយចំនួន ហើយប្រទេសជាច្រើនផ្សេងទៀត ពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងផ្ទុះរាលដាលឆ្លងកូវីដ-១៩កាន់តែខ្លាំងដែរ។ ដូច្នេះ ចង់ ឬមិនចង់វិធានការរឹតបន្ដឹងលើការធ្វើដំណើរឆ្លងប្រទេសនេះ គឺជារឿងចំបាច់ដើម្បីទប់ទល់នឹងបញ្ហាកូវីដ-១៩ដែលជាក្ដីបារម្ភខ្លាំងរបស់ពិភពលោកទាំងមូល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាបន្ដខ្ចីលុយពីបរទេស និងទទួលយកជំនួយបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ និង ស្តារសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក កំពុងប្រឈមនឹងការឆ្លងរាតត្បាតកូវីដ-១៩កាន់តែខ្លាំងក្លានៅមួយរយៈពេលចុងក្រោយ។ ស្ថិត…

GMAC ស្នើរដ្ឋាភិបាល «កុំយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក» ពេលមានផ្ទុះរាតត្បាតកូវីដ-១៩ក្នុងរោងចក្រ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើទៅកាន់រាជរដ្ឋាភិបាលឲ្យបន្ធូរបន្ថយនីតិវិធី បែបបទ និងលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងវិធានការកូវីដ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ