វិស័យ​ឧស្សាហកម្ម​ម្ហូបអាហារ

ក្រសួងឧស្សាហកម្ម៖ ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា រងផលប៉ះពាល់តិចតួចដោយសារកូវីដ-១៩


ក្រសួងឧស្សាហកម្មកម្ពុជាបានឲ្យដឹងថា នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ក្រសួងបាននិង កំពុងធ្វើចំណាត់ថ្នាក់អំពីផលប៉ះពាល់មួយចំនួនមកលើវិស័យឧស្សាហកម្មផលិត កែច្នៃក្នុងស្រុក ដែលបានរងផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ជាលទ្ធផលក្រសួងបានបង្ហាញឲ្យឃើញថា ឧស្សាហកម្មដែលមិនមែនម្ហូបអាហារត្រូវរងផលប៉ះខ្លាំងជាងឧស្សាហកម្មម្ហូបអាហារ។
រោងចក្រ​ផលិត​នំ​ស្រួយ​ លីលី
ដោយ

លោក ឈា ឡាយហ៊ី តំណាង​មកពីក្រសួង​ឧស្សាហកម្ម​បានលើកឡើងថា ប្រភេទ​ឧស្សាហកម្ម​ដែលរងផល​ប៉ះពាល់ខ្លាំង​ដោយសាតែ​ការរីករាលដាល​នៃជំងឺ​កូវីដ-១៩ នេះ គឺជាឧស្សាហកម្ម​មិនមែន​​ម្ហូបអាហារ ដែលឧស្សាហកម្មនេះ​ជួបបញ្ហា​ប្រឈមខ្លាំង​ផ្នែក​ទីផ្សារ។

លោកបញ្ជាក់ថា បញ្ហាទីផ្សារ​ក៏ជាបញ្ហា​មួយ​សំខាន់ដែរ ដែលជា​ការកត់សម្គាល់ គឺការចាយវាយ​សម្រាប់ការទិញ​​ម្ហូបអាហារ ក៏ដូចជា​ទិញវត្ថុប្រើប្រាស់​ផ្សេងៗ​របស់ពលរដ្ឋ​ពេលនេះ​ស្ថិតនៅក្នុង​ភាពប្រយ័ត្នប្រយែង​ខ្ពស់ ខណៈពួកគាត់​មិនទាន់អាច​ដឹង​ច្បាស់ថា ជំងឺកូវីដ-១៩ នឹងបាត់ទៅវិញ​នៅពេល​ណានោះទេ។

លោកបន្ថែមថា ក្នុងរយៈពេល២ និង៣ខែចុងក្រោយ​នេះ ពលរដ្ឋខ្លះ​បានបាត់បង់​ចំណូលរបស់​ខ្លួនទាំងស្រុង​តែម្តង ដូច្នេះ បានជាពួកគាត់​ត្រូវត្រៀម​ថវិការបស់​ខ្លួន​សម្រាប់ការ​ចាយវាយ​ប្រចាំថ្ងៃ​តាមការ​កំណត់ ដែលទាំងអស់នេះបាន​​ធ្វើឲ្យ​ចរន្តនៃ​ការផលិត​​មិនមាន​តុល្យភាព​គ្នារវាង ការផ្គត់ផ្គង់ និងតម្រូវការ។

ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉រ ប្រធាន​សម្ព័ន្ធសហគ្រាស​ធុនតូច​ និងមធ្យម​កម្ពុជា ក៏បាន​បញ្ជាក់ដែរថា ឧស្សាហកម្ម​ដែលរងផល​ប៉ះពាល់ខ្លាំង​នៅអំឡុង​នៃវិបត្តិ​កូវីដ- ១៩​នេះ គឺឧស្សាហកម្ម​រោងចក្រ​កាត់ដេរ ដោយសារតែ​ការបញ្ជាទិញ​ពីក្រៅប្រទេស​មួយចំនួន​ត្រូវផ្អាក​មួយរយៈ​ដោយសារ​ជំងឺកូវីដ-១៩ ដូចគ្នាដែរ ប៉ុន្តែចំណែក​ឧស្សាហកម្ម​ម្ហូបអាហារ​នៅតែមាន​តម្រូវការ និងមិនបាន​ទទួល​រងផលប៉ះពាល់​ខ្លាំងក្លា​នោះឡើយ។

គិតមកដល់ពេលនេះ​ បើតាមលោក ឡាយហ៊ី ឧស្សាហកម្ម​កម្មន្តសាល និងសិប្បកម្ម​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេសកម្ពុជា​សរុបជាង ៥០ម៉ឺន សហគ្រាស ក្នុងនោះ សហគ្រាស​ខ្នាតមធ្យមមាន​ជាង ១ពាន់មូលដ្ឋាន ខ្នាតតូចជិត ២ម៉ឺនមូលដ្ឋាន និងសហគ្រាស​តូចៗ​បំផុត​មានជាង ៣ពាន់​មូលដ្ឋាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផលិតផលសម្លៀកបំពាក់វៀតណាមធ្លាក់ចុះជាង ២០% ក្នុងខែមេសា

ព័ត៌មាន
វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់វៀតណាម ធ្វើមិនបានល្អនោះទេ នៅក្នុង ខែមេសា កន្លងទៅនេះ ដោយការនាំចេញផលិតផលបានធ្លាក់ចុះជាង ២០% មកនៅត្រឹម…

រថយន្តថ្មីៗនៅវៀតណាមលក់មិនចេញកើនឡើងជាង ១២២%

ព័ត៌មាន
ចំនួនរថយន្ត ដែលបានដំឡើងនៅក្នុងប្រទេសវៀតណាម និងស្ថិតនៅក្នុងស្តុក ពុំទាន់លក់ចេញនៅឡើយនោះ បានកើនឡើងទ្វេដង រហូតដល់ទៅ ១២២% ក្នុងត្រីមាសដំបូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ