ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញអ្នកឆ្លង២៣នាក់បន្ថែមទៀត ក្នុងនោះមាន ២នាក់នៅកោះកុង


ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១ បានបង្ហាញរបាយការណ៍រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៣នាក់ថ្មីបន្ថែមទៀត ដោយសុទ្ធសឹងជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ក្នុងនោះ មាន០២នាក់ នៅក្នុងខេត្តកោះកុង ៥នាក់នៅក្នុងខេត្តព្រះសីហនុ ០១នាក់ នៅក្នុងខេត្តកណ្ដាល និង១៥នាក់ទៀតនៅរាជធានីភ្នំពេញ។
រកឃើញអ្នកឆ្លង២៣នាក់បន្ថែមទៀត ក្នុងនោះមាន២នាក់នៅកោះកុង

ករណី​រកឃើញ​អ្នកឆ្លងថ្មីចំនួន​២៣នាក់នេះ គឺមាន​១០នាក់​ជាជនជាតិខ្មែរ និង​១៣នាក់​ទៀត​ជាជនបរទេស​ភាគច្រើនជាជនជាតិចិន។

គិតមកត្រឹមព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​បាន​កើនដល់​៤២៥នាក់ហើយ ខណៈដែល​ករណី​ឆ្លងសរុប​មាន​មានដល់ ៩៣២នាក់ ក្នុងនោះ អ្នកជាសះស្បើយ​មាន​៨៨៩នាក់។

កាលថ្ងៃទី ០៤ ខែមីនានេះដែរ ក៏មានកើតឡើង​ករណីស្លាប់​បុរសជនជាតិ​ចិនម្នាក់​នៅ​មណ្ឌលចត្តាឡីស័ក ដោយបុរសចិនម្នាក់នោះ ត្រូវបានគេដឹងថា​មាន​វិជ្ជមាន​កូវីដ-១៩។ ទោះយ៉ាងណា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ លោកជំទាវ ឱ វណ្ណឌីន បាន​បញ្ជាក់​នៅក្នុង​សារសំឡេង​តាមប្រព័ន្ធតេឡេក្រាមថា ការស្លាប់របស់​បុរសចិនម្នាក់នោះ មិនបាន​ស្លាប់​ដោយសារតែ​ជំងឺ​កូវីដ-១៩ នោះទេ ប៉ុន្ដែ​ស្លាប់​ដោយសារតែ​បុគ្គលនោះ រើមេថ្នាំញៀន​ធ្ងន់ធ្ងរ​ បណ្ដាល​ឲ្យគាំងបេះដូង​ស្លាប់ភ្លាមៗ ព្រោះ​គាត់បាន​ប្រើប្រាស់​សារធាតុញៀន​ប្រភេទ​អំហ្វេតាមីន​ក្នុងរយៈពេល​យូរមកហើយ។

សូមបញ្ជាក់ថា ការផ្ទុះរាលដាល​ឆ្លង​ក្នុងព្រឹត្តិការណ៍សហគមន៍​បាន​បន្ដ​កើនឡើង​ជារឿងរាល់ថ្ងៃ ដែលកំពុងធ្វើឲ្យ​មានក្ដីបារម្ភ​យ៉ាងខ្លាំង​ពីសំណាក់​ពលរដ្ឋ​ទូទៅ។ ដូច្នេះ សូមចូលរួម​គោរពតាម​វិធានការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​​ក៏ដូចជា​ក្រសួងសុខាភិបាល ដើម្បី​ការពារ​សុខភាព និងអាយុជីវិត​របស់យើង​ទាំងអស់គ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចរាចរណ៍ចេញ-ចូលខេត្តព្រះសីហនុត្រូវបានផ្អាកហើយ លើកលែងតែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ!

ព័ត៌មាន
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៤ ខែមីនា ២០២១ បានសម្រេចការធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្ដក្រុង រថយន្ដឈ្នួល រថយន្ដតាក់ស៊ី និងមធ្យោបាយដឹកអ្…

Thai Airways បង្ហាញជំនឿចិត្តលើផែនការអាជីវកម្មថ្មីរបស់ខ្លួនក្រោយដាក់ទៅតុលាការក្ស័យធនថៃ

ព័ត៌មាន
ដូចការកំណត់ទុក ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ និង កំពុងហ៊ុមជិតទៅដោយបំណុលយ៉ាងច្រើននោះ បានដាក់ផែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ