សរុបទាងករណីចាស់ ១២ ករណី
ដែលបានរកឃើញ បូករួមទាំងករណីថ្មីចំនួន ១២ ករណីនេះ បានធ្វើឲ្យករណីឆ្លងមេរោគ Covid-19
ដែលកម្ពុជាបានរកឃើញ គិតត្រឹមព្រឹកថ្ងៃទី ១៧ មីនា ឆ្នាំ២០២០នេះ
បានកើនឡើងដល់ទៅ ២៤ ករណី។
ចំនួន ករណីឆ្លង មេរោគ Covid-19នេះ ទាំង ១២ ករណីថ្មីនេះ គឺត្រូវបានរកឃើញនៅខេត្ត បន្ទាយមានជ័យ
មាន២ករណី, រាជធានីភ្នំពេញ រកឃើញ ២ករណី, កំពង់ឆ្នាំង ២ករណី, បាត់ដំបងមាន ៤ករណី, នៅកំពតមាន១ករណី
និងខេត្តត្បូងឃ្មុំមាន ១ករណី។
សូមបញ្ជាក់ថា បុរសជនជាតិខ្មែរឥស្លាមចំនួន
១១ នាក់ខាងលើនេះ គឺជាអ្នកនៅក្នុងចំណោមអ្នកដែលបានវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី
ចូលរួមក្នុងពិធីសាសនា សរុបចំនួន ៧៩នាក់។
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។