ការចិញ្ចឹមត្រី

កសិដ្ឋានចិញ្ចឹមត្រីធំមួយវិនិយោគជាង២លានដុល្លារ គ្រោងនាំចេញសាច់ត្រីទីឡាព្យ៉ាទៅជប៉ុននៅឆ្នាំក្រោយ


កសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីទីឡាព្យ៉ា Cambodia Fresh Farm បានបើកដំណើរការសាកល្បងអស់រយៈពេល៤ឆ្នាំមកហើយ និងបានចំណាយទឹកប្រាក់ប្រមាណជាង២លានដុល្លារអាមេរិកក្នុងការវិនិយោគ ដោយវិនិយោគិនជប៉ុន គ្រោងនឹងកែច្នៃសាច់ត្រីទីឡាព្យ៉ានាំចេញទៅជប៉ុននៅឆ្នាំក្រោយនេះ។
កសិដ្ឋានចិញ្ចឹមត្រីធំមួយវិនិយោគជាង២លានដុល្លារ គ្រោងនាំចេញសាច់ត្រីទីឡាព្យ៉ាទៅជប៉ុននៅឆ្នាំក្រោយ
ដោយ

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស នាយកប្រតិបត្តិរបស់កសិដ្ឋាននេះ បានអះអាងថា ថ្វីត្បិតតែបច្ចុប្បន្ន កសិដ្ឋាននេះមានលទ្ធភាពត្រឹមតែ​ការផ្គត់ផ្គង់ដល់ផ្សារទំនើប​នៅក្នុងស្រុកក៏ពិតមែន តែនៅដើមឆ្នាំ២០២២នេះ កសិដ្ឋាននឹងអាចនាំចេញត្រីទីឡាព្យ៉ាទៅកាន់ប្រទេសជប៉ុនជាលើកដំបូងបានហើយ ក្រោយពេលអាជ្ញាធរជប៉ុន ទើបតែបានអនុញ្ញាតឲ្យនាំចូលនាពេលថ្មីៗនេះ។

លោក ចាវ សួស្តី នាយកប្រតិបត្តិក្រុមហ៊ុន រ៉េនបូ អ៊ីនធើប្រាយ និងជាអ្នកគ្រប់គ្រងកសិដ្ឋាន Cambodia Fresh Farm បានប្រាប់ក្រុមការងារខេមបូណូមីសថា ហេតុផលដែលថៅកែជាជនជាតិជប៉ុន ជ្រើសរើសចិញ្ចឹមតែត្រីទីឡាព្យ៉ា​តែមួយគត់នៅក្នុងកសិកដ្ឋាននេះ ដោយសារតែ ត្រីប្រភេទនេះ​មានរសជាតិស្រដៀងទៅនឹងត្រីរបស់ជប៉ុនម្យ៉ាង ដែលប្រជាជនជប៉ុននិយមទទួលទានឆៅ។

លោក ចាវ សួស្តី បានបន្ថែមថា ការចិញ្ចឹមត្រីទីឡាបព្យ៉ានេះ ស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ពោលគឺមានរយៈពេល​៤ឆ្នាំមកហើយ និងបានចំណាយថវិកា​ប្រមាណជាង២លានដុល្លារ ដោយមិនទាន់ទទួល​បានប្រាក់ចំណេញនៅឡើយទេ។ តែក្រោយទទួលបានគាំទ្រ​ពីក្រសួងកសិកម្ម ជាពិសេសអ្នកទទួលទាននៅក្នុងស្រុកហើយ នៅដើមឆ្នាំក្រោយនឹងបើកដំណើរការជាផ្លូវការនូវរោងចក្រកែច្នៃ បន្ទាប់មកនឹងនាំចេញទៅកាន់ប្រទេសជប៉ុនតែម្តង។

លោក ចាវ សួស្តី បានបញ្ជាក់ទៀតថា តម្លៃទីឡាព្យ៉ា ដែលនៅស្រស់ទាំងមូលតម្លៃ​ជាង១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម តែបើសិន​ជាកែច្នៃ​នៅក្នុង​សិប្បកម្ម​កសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃ Cambodia Fresh Farmរួចហើយ តម្លៃជាង ៥ម៉ឺនរៀលនៅក្នុងមួយគីឡូក្រាម។

ចំពោះ​មូលហេតុដែល តម្លៃត្រីទីឡាព្យ៉ាកែច្នៃរួច ថ្លៃជាងតម្លៃត្រីស្រស់នៅលើទីផ្សារដល់ទៅ៥ដងបែបនេះ ដោយសារតែ​ដើម្បីអាចកែច្នៃសាច់ត្រីគុណភាព​ខ្ពស់​បាន​១គីឡូក្រាម ត្រូវការ​ត្រីយ៉ាងហោចណាស់​៤គីឡូក្រាម​យកមកកែច្នៃ។

បើតាមអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីទីឡាព្យ៉ា Cambodia Fresh Farmរូបនេះ ជាមធ្យម កសិដ្ឋានអាចផ្គត់ផ្គង់ត្រីទីឡាប់ព្យ៉ាទៅដល់ហាង និងផ្សារទំនើបនានាប្រមាណជាង៣០០គីឡូក្នុងមួយខែ ដែលហាងទាំងនោះភាគច្រើនជា ភោជនីយដ្ឋានជប៉ុន ភោជនីយដ្ឋានបារាំង ខ្មែរ និងផ្សារទំនើបអ៊ីអនជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការលក់បន្ទះឈីបសកលលោកអាចនឹងកើនដល់ជិត៥៣០ពាន់លានដុល្លារ កើន២០%នៅឆ្នាំ២០២១

ព័ត៌មាន
ការប្រកួតប្រជែងររាងប្រទេសមហាអំណាចធំៗ ទាក់ទនឹងការផលិត និងផ្គត់ផ្គង់បន្ទះឈីប កំពុងក្លាយជាសង្វៀនថ្មីក្ដៅគគុកមួយទៀតសម្រាប់ប្រទេសមហាអំណាចធំៗ …

អ្នកជំនាញ៖ ចរន្តដឹកជញ្ជូន​ទំនិញពីកម្ពុជា​ទៅថៃ​​ធ្លាក់ចុះ​ខ្លាំង​​នៅមួយរយៈ​ចុងក្រោយនេះ

ព័ត៌មាន
ចរន្ដនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ថៃ នៅដើមឆ្នាំនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ហាក់មិនសូវមានសភាពល្អប្រសើរប៉ុន្មាននោះទេ។ មិនល្អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ