វិស័យកាត់ដេរ

រោងចក្រកាត់ដេរកម្ពុជាបើកដំណើរទាំងរអាក់រអួល កំពុងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារ


មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា អះអាងថា ចាប់តាំងពីមានការផ្ទុះរាលដាលឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក រោងចក្រកាត់ដេរនៅកម្ពុជាបានជួបនូវបញ្ហាយ៉ាងដំណំ ហើយថ្មីៗនេះការផ្ទុះរាលដាលឆ្លងនៅក្នុងរោងចក្រក៏បានធ្វើឲ្យរោងចក្រខ្លះត្រូវបានផ្អាកដំណើរការផងដែរ ដែលបញ្ហានេះ កំពុងតែប៉ះពាល់ដល់ការផ្គត់ផ្គង់ផលិតផលទៅលើទីផ្សារ។
ចំនួនការងារក្នុងវិស័យឧស្សាហម្មកាត់ដេរ និងទេសចរណ៍អាចនឹងឈានដល់ការលុបបំបាត់នៅក្នុងបរិបទបច្ចេកវិទ្យាទំនើបនៃបដិវត្តឧស្សាហកម្មលើកទី៤ (4IR) ដោយសារតែកម្មករនិយោជិតខ្វះខាតជំនាញវិជ្ជាជីវៈ។
ដោយ

បញ្ហាកូវីដ-១៩ ក៏ដូចជា​ការខ្វះខាតកម្លាំងពលកម្មនៅក្នុងវិស័យកាត់ដេរនេះ កំពុងធ្វើឲ្យការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិកំពុងជួបបញ្ហារអាក់រអួលកាន់តែខ្លាំងឡើង នៅគ្រាដែលការបញ្ជាទិញពីបណ្ដាប្រទេសបញ្ជាទិញនៅបន្ដមានជាហូរហែដដែល បើទោះបីកូវីដ-១៩កំពុងបន្ដរាលដាលក៏ដោយ។ 

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC)បានបញ្ជាក់ប្រាប់ ខេមបូណូមីស ថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានបង្កឲ្យមានភាពរអាក់រអួលមួយចំនួន នៅក្នុងការផ្គត់ផ្គង់ទំនិញវាយនភណ្ឌកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិ។ លោកបន្ថែមថា បញ្ហានេះប្រាកដណាស់ វានឹងធ្វើឲ្យប៉ះពាល់តួលេខនាំចេញផលិតផលវាយនភណ្ឌកាត់ដេរប្រចាំឆ្នាំរបស់កម្ពុជាជាក់ជាមិនខាន។ 

អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជារូបនេះ បានអះអាងថា ការរអាក់រអួលក្នុងការផ្គត់ផ្គង់សម្ភារវាយនភណ្ឌនេះ ដោយសារោងចក្ររោងមួយចំនួនខ្វះកម្លាំងពលកម្ម និងមួយចំនួនទៀតគ្មានម៉ោងធ្វើការគ្រប់គ្រាន់។ ម្យ៉ាងទៀត រោងចក្រទាំងអស់ត្រូវកាត់បន្ថយកម្លាំងពលកម្ម៥០% នៃចំនួនកម្លាំងពលកម្មសរុប ដែលជាវិធានការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល។ រោងចក្រខ្លះដែលបានបើកដំណើរឡើងវិញ ក៏កំពុងប្រឈមនឹងការបិទទ្វារផងដែរ ដោយសារការផ្ទុះការឆ្លងជំងឺកូវីដ-១៩នៅក្នុងរោងចក្រនោះ។

ក្នុងបទសម្ភាសន៍ជាមួយខេមបូណូមីស លោក កាំង ម៉ូនីកា បានបញ្ជាក់ដូច្នេះថា៖«រោងចក្រកាត់ដេរមានការបញ្ជាទិញក្នុងការផលិត ប៉ុន្តែរោងចក្រជាច្រើនគ្មានម៉ោងធ្វើការ និងកម្លាំងពលកម្មគ្រប់គ្រាន់ក្នុងការផលិត។ កត្តានេះធ្វើឲ្យកាលវិភាគនៃការដឹកជញ្ជូនភាគច្រើនត្រូវបានពន្យារពេល។ 

បើតាមរបាយការណ៍នាំចេញរបស់ក្រសួងពាណិជ្ជកម្មក្នុងរយៈពេល៤ខែកន្លង ការនាំចេញទំនិញវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង២ពាន់៣រយពាន់លានដុល្លារធា្លក់ចុះជិត២% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះជិត៣%។

សូមបញ្ជាក់ថា បញ្ហារីករាលដាលកូវីដ-១៩នៅកម្ពុជាហាក់នៅតែទាន់ធូរស្រាលនៅឡើយទេ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតែមានរាប់រយនាក់ដដែល។ ជាក់ស្ដែង នៅថ្ងៃទី ០៣ ខែមិថុនា តួលេខពីក្រសួងសុខាភិបាលបង្ហាញថា ចំនួនអ្នកឆ្លងថ្មីដែលបានរកឃើញមាន ៧២៩នាក់ ជាសះស្បើយ៧២១នាក់ និងស្លាប់ចំនួន៦នាក់។ បើសរុបតួលេខអ្នកឆ្លងសរុបវិញ គិតមកទល់ថ្ងៃទី ០៣ ខែមិថុនា កម្ពុជាមានអ្នកឆ្លងសរុបជាង៣ម៉ឺន២ពាន់នាក់ហើយ ក្នុងនោះ អ្នកជាសះស្បើយមានជាង២ម៉ឺន៤ពាន់នាក់ និងអ្នកស្លាប់មាន២៣៦នាក់៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចាប់ផ្ដើមមានសន្ទុះកើនខ្លាំងឡើងវិញហើយ

ព័ត៌មាន
នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ការដឹកជញ្ជូនទំនិញផ្សេងៗ តាមផ្លូវអាកាសមានការថមថយចុះក៏ពិតមែន ប៉ុន្ដែ បើមើលទៅលើតួលេខ ក្នុងខែមេសាឆ្នាំ២០២១ …

កញ្ចប់ថវិកាឆ្នាំសារពើពន្ធ២០២២របស់ថៃទំហំ១០០ពាន់លានដុល្លារ បានឆ្លងផុតការអនុម័តជុំទី១ពីរដ្ឋសភាហើយ

ព័ត៌មាន
រដ្ឋសភាជាតិរបស់ថៃកាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចយល់ព្រមក្នុងជុំទីមួយ លើសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ចំនួនជាង៣ទ្រីលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ