វិស័យកសិកម្ម

រដ្ឋត្រូវចំណាយថវិកាជិត ៥០លានដុល្លារ ដើម្បីប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករ


តាមការវាយតម្លៃរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋាភិបាលអាចចំណាយថវិកាប្រមាណ ៤៩លានដុល្លារ ក្នុងការប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ពីកសិករដែលកំពុងកកស្ទះ ដោយសារមិនអាចនាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសថៃ។
ផលដាំំណាំមៀននៅក្នុងខេត្តប៉ៃលិន

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ជាតិកម្ពុជាថ្មីៗនេះ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថាកម្ពុជាត្រូវការថវិកាប្រមាណ ៤៩លានដុល្លារ ដម្បីប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករ ដែលកំពុងកកស្ទះនៅតាមចម្ការ មិនមានទីផ្សារនាំចេញបាន។ 

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម បច្ចុប្បន្ន ការដាំដុះដំណាំមៀនប៉ៃលិន ឬតាង៉ែន នារយៈពេលចុងក្រោយ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ រដ្ឋមន្រ្តីកសិកម្មរូបនេះ បញ្ជាក់ថា សព្វថ្ងៃ ដំណាំមៀនប៉ៃលិន ដែលអាចប្រមូលផលបាន នៅកម្ពុជា មានជិត ៧ពាន់ហិកតា លើផ្ទៃដីសរុប១៣.៦០៨ហិកតា ហើយបរិមាណនៃការប្រមូលផលសរុប ក្នុងឆ្នាំនេះប្រមាណ ១១ម៉ឺនតោន។ 

យុទ្ធនាការនៃការប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន របស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែសីហា ក្រោយផ្លែមៀនប៉ៃលិន ជួបបញ្ហាកកស្ទះមិនអាចនាំចូលប្រទេសថៃ។ បើតាមការបញ្ជាក់របស់ប្រមុខរារដ្ឋាភិបាល យុទ្ធនាការនេះ រដ្ឋប្រមូលទិញតែផ្លែមៀនរបស់កសិករប៉ុណ្ណោះ ចំពោះចម្ការមៀនធំៗ រដ្ឋាភិបាលឱ្យរកទីផ្សារដោយខ្លួនឯង។

ដោយមើលឃើញពីផលវិបាក របស់ម្ចាស់ចម្ការធំៗ ដែលកំពុងប្រឈមពីហានិភ័យទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនឱ្យបានឆាប់។ យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ម្ចាស់ចម្ការធំៗ ដែលមានបំណងវិនិយោគលើការនាំចេញផលិតផលផ្លែមៀនស្រស់ ទៅកាន់ទីផ្សារបរទេស ត្រូវទំនាក់ទំនងជាមួយក្រសួងកសិកម្ម ដើម្បីត្រៀមខ្លួនជាមុន ក្នុងការនាំចេញផ្លែមៀនប៉ៃលិន។

ឯកឧត្តម វេង សាខុន បញ្ជាក់ថា ក្នុងឆ្នាំ២០២១ នេះ ការប្រមូលផលមៀនប៉ៃលិន ឬតាង៉ែន ជាមធ្យមប្រមាណ ១១ម៉ឺនតោន។ តាមការប៉ាន់ស្មានជាមធ្យម ផ្លែមៀនប៉ៃលិន ឆ្នាំនេះ មានតម្លៃ ១,៨០០រៀល ក្នុងមួយគីឡូក្រាម (ទិញពីចម្ការផ្ទាល់)។ ដូច្នេះ បើសិនរដ្ឋាភិបាលប្រមូលទិញផ្លែមៀនប៉ៃលិនទាំងអស់ពីកសិករ រដ្ឋត្រូវប្រើប្រាស់ថវិកា ប្រមាណ ៤៩លានដុល្លារ ក្នុងការប្រមូលទិញផ្លែមៀនពីកសិករ៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ចូ បៃឌិន រកបានអ្នកស័ក្ដិសមតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនហើយ ក្រោយតំណែងនេះទំនេរជិត១ឆ្នាំ!

ព័ត៌មាន
នៅទីបំផុតលោកចូ បៃឌិន ប្រធានាធិបតីអាមេរិក រកបានបុគ្គលដែលស័ក្ដិសមនឹងតំណែងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសចិនហើយ ក្រោយពីតំណែងនេះ ត្រូវប…

បណ្ដាប្រទេសមជ្ឈិមបូព៌ា និងអាស៊ីកណ្តាលនឹងអនុញ្ញាតឱ្យជនភៀសខ្លួនអាហ្វហ្កានីស្ថានអាចធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ពួកគេ

ព័ត៌មាន
ប្រទេសជាច្រើនដោយរាប់ចាប់ពីអឺរ៉ុបរហូតដល់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល នឹងអនុញ្ញាតឱ្យជនជាតិអាមេរិក និងអ្នកផ្សេងទៀតដែលត្រូវបានជម្លៀសប្រជាជនអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ