ជំនួយឥតសំណងជប៉ុន

ជប៉ុនផ្ដល់ជំនួយឥតសំណងជាងជាង៥៧ម៉ឺនដុល្លារ ដល់កម្ពុជា


រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបជាង៥៧ម៉ឺនដុល្លារ ដល់កម្ពុជាក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខជាតិ ដោយថវិកានោះ ត្រូវបែងចែកសម្រាប់ប្រើប្រាស់លើគម្រោងចំនួន៣ នៅក្នុងខេត្តប៉ៃលិន កំពង់ធំ និងស្វាយរៀង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ជប៉ុនផ្ដល់ជំនួយឥតសំណងជាងជាង៥៧ម៉ឺណដុល្លារ ដល់កម្ពុជា
ដោយ

ក្នុងនោះ មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តប៉ៃលិន នឹងទទួល​បាន​ថវិកាជិត​២២ម៉ឺនដុល្លារអាមេរិក សម្រាប់​សំណង់​ធារាសាស្ត្រ​នៅក្នុង​ឃុំ​ស្ទឹងត្រង់។​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នឹងទទួល​បានថវិកាជិត​១៧ម៉ឺនដុល្លារ សម្រាប់ការ​ពង្រឹងខ្សែ​សង្វាក់​តម្លៃ​គ្រាប់​ស្វាយចន្ទី។ រីឯ មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង នឹងទទួល​បាន​ថវិកាជាង ១៨ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ការក្រាលផ្លូវមួយខ្សែ​ក្នុង​ស្រុករំដួល។

សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាល​ជប៉ុន​ បានផ្ដល់​ថវិកាជាង​៦៤លាន​ដុល្លារអាមេរិក ដល់​អាជ្ញាធរ​មូលដ្ឋាន និងអង្គការ​ក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូសាណូណិ​ចំនួន ៦៥០ គម្រោង​នៅទូទាំង​ប្រទេស​កម្ពុជា។ ភាគីទាំងពីរ បានចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្ដល់​ជំនួយ​ ដាច់ដោយឡែក​ពីគ្ន ដើម្បី​ចូលរួម​ក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់​ស្កាត់​ការរីករាលដាល​ចូលសហគមន៍​២០កុម្ភៈផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនហាមផ្ដាច់យោធារបស់ខ្លួនប្រើរថយន្ដ Tesla របស់អាមេរិក

ព័ត៌មាន
រដ្ឋាភិបាលចិន ចេញបម្រាមហាមឃាត់យោធារបស់ខ្លួនប្រើប្រាស់រថយន្ដ Tesla របស់អាមេរិក ដោយសារតែបារម្ភអំពីការប្រមូលទិន្នន័យ ដោយកាមេរ៉ាដែលដំឡើងន…

អង់គ្លេសនិងសហភាពអឺរ៉ុបទាស់សម្ដីគ្នាខ្លាំងរឿងផ្គត់ផ្គត់វ៉ាក់សាំង

ព័ត៌មាន
ជម្លោះពាក្យសម្ដីរវាងសហភាពអឺរ៉ុប និង អតីតប្រទេសជាសមាជិក គឺចក្រភពអង់គ្លេសបានកើតមានឡើងជាថ្មីទៀតហើយ ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ-១៩ ដោយសហភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ