ការផលិតអំបិល

លែងភ័យរឿង​ខ្វះអំបិលទៀតហើយនៅឆ្នាំនេះ ខណៈ​ក្នុងស្ដុក​សល់​ជាង ៣ម៉ឺនតោន!


សហគមន៍អ្នកផលិតអំបិលខេត្តកំពត កែបបានអះអាងថា កម្ពុជាឆ្នាំនេះនឹងមិនមានការខ្វះខាត អំបិល ដូចកាល២០១៨ និង២០១៩ទៀតនោះឡើយដោយគិតមកដល់ពេលនេះអំបិលនៅក្នុងស្តុកក៏បានបញ្ចេញអស់ជាង ៥ម៉ឺនតោនហើយដែរ ខណៈដែលស្ដុកអំបិលនៅសល់មានជាង ៣ម៉ឺនតោនទៀត។សហគមន៍បានបញ្ជាក់ទៀតថា ការផលិតអំបិលឆ្នាំនេះ ទទួល បានទិន្នផលល្អ ដោយសារអំណោយផល ពីកត្តាអាកាសធាតុ ពោលគឺផលប្រមូលបាន ក្នុងឆ្នាំ២០២០ ជាង៨ម៉ឺនតោន។
ក្រសួងឧស្សាហកម្ម៖ អំបិល៨,៨ម៉ឺនតោនត្រូវបានផលិតនៅ៤ខែឆ្នាំនេះ និងអាចប្រើគ្រប់គ្រាន់ដោយមិនចាំបាច់នាំចូល(រួបភាព ពីក្រសួងឧស្សាហកម្ម)
ដោយ

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អ្នកផលិត​អំបិល​ខេត្តកំពត-កែបបានឲ្យ​ដឹងថា កម្ពុជា​នឹងមិន​មាន​គម្រោង​នាំចូលអំបិល​ពីបរទេស​ទៀត​នោះទេ ​ខណៈផល​អំបិល​ដែលប្រមូល​បាន​ក្នុងឆ្នាំនេះ​មាន​រហូត​ជាង ៨ម៉ឺនតោន បូកបន្ថែម​បញ្ចូល ទាំងអំបិល​នាំចូល សល់ កាលពី​ឆ្នាំមុន​ជិត ៥ពាន់តោន។

លោក ប៊ុន បារាំងបញ្ជាក់ថា អំបិលដែលផលិត​បានក្នុងឆ្នាំនេះ​នឹងអាច​បំពេញ​បាននូវ​តម្រូវការ​ក្នុងស្រុក​គ្រប់ចំនួន ដោយនឹង​មិនចាំបាច់​ត្រូវការនាំចូល​អំបិល​ពីក្រៅ​ទៀត​នោះឡើយ។

ជាមួយគ្នា​នេះ លោក សុខ គឹមជឿន ប្រធាន​មន្ទីឧស្សាហកម្ម​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា និងនវានវត្តន៍​ដែលទទួល​បន្ទុកទិន្នន័យ​អំបិល​ក៏បានបញ្ជាក់ថា ផលអំបិល​ឆ្នាំនេះ គឺទទួលបាន​ទិន្នផលល្អ ដោយផ្អែក​តាមតួលេខ​ដែលបាន​កត់ត្រា​ផលអំបិលឆ្នាំនេះ មានរហូតដល់​ប្រមាណ ៨ម៉ឺន៤ពាន់តោន​ ប៉ុន្តែមានលក់ចេញ​អស់ទៅ​វិញ​ប្រមាណ​ជាង ៥ម៉ឺនតោនហើយ ពោលគឺនៅសល់​អំបិល​ក្នុងស្តុក​ប្រមាណ​ជាង ៣ម៉ឺនតោន ដែលចំនួននេះ​គឺនៅតែ​អាចផ្គត់ផ្គង់​គ្រប់​តម្រូវការ​ក្នុងស្រុក​បាន ដោយពុំចាំបាច់​ត្រូវការនាំចូល​ទៀតនោះដែរ។

លោក សុខ គឹមជឿនបញ្ជាក់ថា បរិមាណ​អំបិលសល់​ក្នុង​ស្តុកជាង ៣ម៉ឺនតោននេះ គឺអាចប្រើ​ប្រាស់គ្រប់​គ្រាន់ទាន់​រដូវផលិត​អំបិល​បាន​វិញ​នៅដើម​ឆ្នាំ២០២១។ លោកថា អំបិលកំពត កែប ជាទូទៅ​ត្រូវលក់​ទៅឲ្យប្រជាជន​អ្នកប្រើប្រាស់​ក្នុងមួយ​ឆ្នាំជុំវិញ ៧ម៉ឺនតោន ទៅ១០ម៉ឺន​តោន​ដូច្នេះនៅក្នុង​ឆ្នាំនេះពិតណាស់នឹងមិន​មាន​ការខ្វះទៀតនោះឡើយ ហើយក៏មិន​ចាំបាច់នាំ​ចូលទៀតដែរ។

សូមជម្រាបថា ផ្ទៃដីផលិតអំបិល​ខេត្តកំពត កែបគ្រប​ដណ្តប់​លើផ្ទៃដី​ប្រមាណ​ជាង ៤ពាន់ ៥០០ហិកតា ដែលមាន​ក្រុមអ្នកផលិត​រហូតជាង ២០០ក្រុម ដែលក្នុងនោះ១ក្រុមមាន​រហូត២ ទៅ៣គ្រួសារ ហើយប្រសិន​បើអាកាសធាតុ​អំណោយផល ក្នុង១ហិកតា គេអាចផលិត​អំបិលបាន​ប្រហែល ២០តោន​សម្រាប់​រយៈពេល ១ឆ្នាំ ដោយគិតចាប់ពី​ខែមករា ដល់ខែឧសភា។

លោកប៊ុន បារំាងបានឲ្យដឹងទៀតថា អំបិលក្នុងឆ្នាំនេះ​មានតម្លៃ​ប្រហាក់ប្រហែល​នឹងឆ្នាំមុន ដោយអំបិលស្អាត លេខ១ មានតម្លៃប្រមាណ ១ម៉ឺន៥ពាន់រៀលក្នុង១ការ៉ុង ទម្ងន់ ៥០គីឡូក្រាម និងអំបិលលេខ២ អាចមានតម្លៃ ១ម៉ឺន២ពាន់រៀល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មគ្រោងប្រើប្រាស់កញ្ចប់ថវិកា ៣០លានដុល្លារបន្ថែមចុងក្រោយសម្រាប់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​អះអាងថា ខ្លួន​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​ ដែលបាន​ត្រៀម​បន្ថែម​ចុងក្រោយ ៣០លាន​ដុល្លារ​នៅក្នុង​វិស័យ​ស្រ…

វៀតណាមនឹងក្លាយជាមេដែកស្រូបទាញការវិនិយោគបរទេស នៅក្នុងឆ្នាំ២០២១

ព័ត៌មាន
អ្នកបង្កើតគោលនយោបាយជាតិវៀតណាមបានអះអាងថា ប្រទេសវៀតណាម នឹងស្ថិតក្នុងចំណោមកំពូលតារាងជា គោលដៅវិនិយោគដ៏ទាក់ទាញបំផុត ក្នុងឆ្នាំ២០២១ ដែលរំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ