ថវិកាសន្សំរបស់រដ្ឋ

សម្តេច៖ កម្ពុជាសល់សាច់លុយសុទ្ធជាង៣៥០០លានដុល្លារ និងមិនទាន់បានប្រើប្រាស់ថវិកាជាតិសូម្បី១សេន នៅក្នុងអំឡុងពេលកូវីដ១៩នេះ


នៅក្នុងឱកាសដែលអញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះកម្ពុជាសល់សាច់លុយសន្សំជាង៣៥០០លានដុល្លារ ហើយមិនទាន់បានប្រើប្រាស់ថវិកាជាតិសូម្បី១សេន នៅក្នុងអំឡុងពេលកូវីដ១៩នេះ។
សម្តេច៖ កម្ពុជាសល់សាច់លុយសុទ្ធជាង៣៥០០លានដុល្លារ ហើយមិនទាន់បានប្រើប្រាស់ថវិកាជាតិសូម្បី១សេន នៅក្នុងអំឡុងពេលកូវីដ១៩នេះ(រូបភាព ហេង ភារម្យ)
ដោយ

សម្តេច​បាន​បន្ថែម​ថា បើ​ទោះបីជា​ចំណូល​ពន្ធគយ​ធ្លាក់​ចុះ​បន្តិច​មែន តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បើក​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជការ​ប្រចាំខែ​នោះ​ទេ ព្រោះរាជ​រដ្ឋាភិបាល​មាន​ចំណូល​ចរន្ត ដែល​អាច​ទប់ទល់​ទោះជា​ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ​នេះ​ក្ដី។ 

សម្តេចបញ្ជាក់ថា កម្ពុជាមានទម្លាប់​ល្អមួយ គឺ ទម្លាប់សន្សំ ដូចនេះ ទើបនៅពេលដែលមានបញ្ហា ហើយត្រូវ​ការដោះស្រាយ​បន្ទាន់ រដ្ឋមាន​ថវិកាគ្រប់​គ្រាន់ក្នុង​ការសង្រ្គោះ ឧទាហរណ៍​ដូចជា​ ការជួយដល់​វិស័យកាត់ដេរ​ និងទេសចរណ៍​ ជាដើម។

សម្តេច​បាន​បន្ត​ថា រដ្ឋ​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ១០០​លាន​ដុល្លារ ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដូច​ជា ការ​ជីក​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ ប្រឡាយ​ទឹក ជា​ដើម​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ រដ្ឋនឹងចំណាយប្រមាណ ២៥លានដុល្លារក្នុងមួយខែ ដើម្បីឧបត្ថម្ភដល់ពលរដ្ឋជាង៦០ម៉ឺនគ្រួសារនាពេលខាងមុខនេះ

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើការចែកប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋក្រីក្រជ…

សម្តេចហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ អាចនឹងធ្លាក់ចុះ -១,៩%

ព័ត៌មាន
រលកព្យុះនៃវិបត្តិកូវីដ-១៩ បាននិងកំពុងបោកបក់មកលើសេដ្ឋកិច្ចបណ្ដាប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក ខណៈដែលនៅឆ្នាំនេះ នឹងមិនមានប្រទេសច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ