សំណង់ និងបរិស្ថាន

ជា សុផារ៉ា ផ្ដាំទៅអ្នកអភិវឌ្ឍន៍ ឲ្យគិតគូរពីកាកសំណល់រឹងរាវសិន មុនអភិវឌ្ឍសំណង់


ភាពពុះកញ្ជ្រោលឡើងនៃវិស័យសំណង់នៅ១ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យវិស័យមួយនេះកំពុងក្លាយជាវិស័យស្នូលសំខាន់មួយ ដែលមានការបោះជំហានទៅមុខលឿនជាងគេ ធៀបនឹងវិស័យផ្សេងៗទៀត ខណៈដែលបច្ចុប្បន្នសំណង់តូចធំ បាននិងកំពុងរីកដុះដាលដូចផ្សិត។ រីឯតម្លៃដីធ្លីនៅតំបន់មួយចំនួនវិញ ក៏មានការហក់កើនឡើងកប់ពពកផងដែរ។ ជុំវិញនឹងការរីកលូតលាស់ដ៏លឿនរហ័ស នៃវិស័យសំណង់នេះ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា អ្នកអភិវឌ្ឍន៍សំណង់ទាំងអស់ត្រូវគិតគូរពីបញ្ហាបរិស្ថានឲ្យបានត្រឹមត្រូវ មុននឹងធ្វើការអភិវឌ្ឍ ពិសេសគឺប្រព័ន្ធលូបង្ហ
រូបភាពប្រឡាយលូទឹកមួយកន្លែងក្នុងរាជធានីភ្នំពេញ
ដោយ

ថ្លែងនៅក្នុង​ពិធីសម្ពោធ​បើក​ដំណើការ​បុកគ្រឹះសាង​សង់​គម្រោង​លំនៅដ្ឋាន​ដ៏ប្រណីត The Palms របស់ក្រុមហ៊ុន Worldbridge Land របស់លោក​ឧកញ៉ា សៀ ឫទ្ធី​កាលពីពេល​ថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើក​ឡើងថា អ្នកអភិវឌ្ឍន៍សំណង់​ថ្មីៗ​ទាំងអស់ មិនថា​លំនៅដ្ឋាន សណ្ឋាគារ ឬភោជនីយដ្ឋាននោះទេ គប្បីត្រូវ​មានការគិតគូរ​ឲ្យបាន​ម៉ត់ចត់ អំពី​ការគ្រប់គ្រង​ប្រព័ន្ធបង្ហូរ​កាកសំណល់​រឹងរាវ​របស់ខ្លួន ជៀសវាង​ការធ្វើ​ឲ្យប៉ះពាល់​ដល់​បរិស្ថាន។ 

ឯកឧត្តម បន្ថែមថា ម្ចាស់គម្រោង​សំណង់​ទាំងអស់​ត្រូវយកចិត្ត​ទុកដាក់​បង្កើតឲ្យមាន​ជាប្រព័ន្ធ​គ្រប់គ្រង​លូបង្ហូរ​កាកសំណល់​របស់ខ្លួន​ និង​ជៀសវាង​រាល់ការ​បង្ហូរកាក​សំណល់​ទាំងអស់នោះ ចូលទៅ​ក្នុងលូរ​បង្ហូរទឹកមេ ដោយមិន​បានធ្វើការ​ចម្រោះ ឬមាន​អាងពិពិធកម្ម​ទឹកត្រឹម​ត្រូវ ដែលមាន​លក្ខណៈ​ស្ដង់ដារ។ 

ជាមួយគ្នា​នេះដែរ រាល់សំណង់​ផ្សេងៗ​ ដែលបាន​សាង់សង់​ពីមុនៗ​មក ក៏នឹង​ត្រូវមាន​ត្រួតពិនិត្យ និងសិក្សា​ឡើងវិញ​អំពីបញ្ហា​លូបង្ហូរ​កាកសំណល់​នេះដែរ។ 

បើតាមការ​គូសបញ្ជាក់ពី ឯកឧត្តម ជា សុផារ៉ា បច្ចុប្បន្ន​ខាងក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាននិង​កំពុងចាប់ផ្ដើម​អនុវត្ត​គោលការណ៍​នេះ នៅខេត្ត​ព្រះសីហនុ​ហើយ ដើម្បីរួមចំណែកការពារ​តំបន់ឆ្នេរ ពោលគឺ​រាល់គម្រោង​សាងសង់​ទាំងអស់ ដែលដាក់​ពាក្យស្នើ​សុំមក​កាន់​ក្រសួង ចាំបាច់ត្រូវ​មានរៀបចំ​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​របស់ខ្លួន ក៏ដូចជា​ការចម្រោះ​កាកសំណល់ មុននឹង​បង្ហូរចូលទៅកាន់​លូបង្ហូរ​ទឹកមេ ស្របទៅ​តាមស្ដង់ដារ​ខ្ពស់ ដើម្បីជៀស​វាងការប៉ះ​ពាល់​ដល់បរិស្ថាន។

រូបភាព​ចែក​រំលែក​លើ​ហ្វេសប៊ុក​ បង្ហាញ​ពី​ទិដ្ឋភាព​លិចទឹក​នៃ​វិថី​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ភ្លៀង​មួយ​មេ​ធំ។

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល និងជាអគ្គនាយក​ក្រុមហ៊ុន WorldBridge Land ដែលបានបោះ​ទុនប្រមាណ ១០០​លានដុល្លារ​អាមេរិក សាងសង់​គម្រោងលំនៅដ្ឋាន​លំហែកាយ​ដ៏ប្រណីត The Palms បានលើក​ឡើងដែរ​ថា ដោយសារតែ​មានក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ជាអាណា​ព្យាបាល និងជាសមាជិក​មួយ​រូបនៃ សមាគមអ្នក​អភិវឌ្ឍន៍​លំនៅដ្ឋានកម្ពុជា​ផងនោះ ក្រុមហ៊ុនរបស់​លោកឧកញ៉ា ពិតជា​មានទំនួល​ខុសត្រូវ​ខ្ពស់ណាស់ ក្នុងការដើរ​ស្របទៅតាម​គោលការណ៍​ច្បាប់ដែល​បានកំណត់ ក្នុងគោល​បំណងចូលរួម​លើកស្ទួយ និងពង្រឹង​សមត្ថភាព​ដល់វិស័យ​ការងារ​សំណង់ទាំងឡាយ ដែលបាន​សាងសង់ឡើង ឲ្យកាន់​តែមាន​គុណភាព សុវត្ថិភាព និងផាកសុកភាព ស្របទៅតាមបទដ្ឋាន​ជាតិ និងស្ដង់ដារ​អន្តរជាតិ។

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Worldbridge Group។

សូមជម្រាបថា បើតាមប្រសាសន៍​របស់ ឯកឧត្តម ជា សុផារ៉ា គិតត្រឹម​ឆ្នាំ២០១៧​កន្លងទៅនេះ ទុនវិនិយោគ​ក្នុងវិស័យសំណង់​មានប្រមាណ ៦៤០០​លាន​ដុល្លារ​អាមេរិក កើនឡើងជិត ២២% ធៀបនឹងឆ្នាំ២០១៦។ ជាមួយគ្នានេះ ចំនួន​លំនៅដ្ឋាន​នៅឆ្នាំ២០១៧ មានការ​កើនឡើង​រហូតដល់​ជាង ៥២ម៉ឺនខ្នង មាន​កំណើន​រហូតដល់​ជាង ១៦០០% ធៀប​នឹងឆ្នាំ ២០១៦ ដែលមាន​ត្រឹមតែប្រមាណ​ជាង ៣ម៉ឺនខ្នងប៉ុណ្ណោះ​។ វិស័យសំណង់ ក៏បានផ្ដល់​ការងារដល់​ប្រជាពលរដ្ឋ​ប្រមាណ ២៦ម៉ឺននាក់​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ធ្វើ​ដំណើរ​សប្បាយ​ចិត្ត​នឹង​​សេវា​រថភ្លើង​ ភ្នំពេញ-ព្រលាន​យន្ដហោះ!

ព័ត៌មាន
ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​បាន​ជិះ​រថភ្លើង​ចម្ងាយ​ខ្លី​ពី​ស្ថានីយ​អយស្ម័យាន​ភ្នំពេញ​ទៅ​កាន់​ព្រលាន​យន្ដហោ…

អាជីវករ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុម​វតី ស្នើ​សាលា​ក្រុង​កុំ​បញ្ឈប់​ការ​លក់ដូរ​របស់​ពួកគាត់

ព័ត៌មាន
អាជីវករ​ប្រមាណ​ជាង ៧០​តូប​និង​រទេះ ដែល​ប្រកប​របរ​លក់ដូរ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី បាន​ស្នើ​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ កុំ​ឲ្យ​បញ្ឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ