កម្ពុជាកំពុងរៀបចំជំរុញការនាំចេញសត្វ

កម្ពុជាកំពុងរៀបចំជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់ទីផ្សារប្រទេសចិន


អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មកម្ពុជា បានជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដោយបានអំពាវនាវដល់វិនិយោគគិនក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញសត្វ និងផលិតផលសត្វ អាចធ្វើការស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីឱ្យអគ្គនាយកដ្ឋានមានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធផ្សេងៗសុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យ និងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ។
កម្ពុជាកំពុងរៀបចំជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់ទីផ្សារប្រទេសចិន
ដោយ

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើនឡើង៣៩% នៅឆ្នាំ២០២១ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំជាពិសេសការចិញ្ចឹមជ្រូកដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។

អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់បន្ថែមថា ដើម្បីជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់សាធារណរដ្ឋប្រជាមានិតចិននាពេលអនាគត អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ បានអំពាវនាវដល់វិនិយោគគិនក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញសត្វ និងផលិតផលសត្វដូចជា ជ្រូករស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែកគោ ស្បែកជ្រូក និងផលិតផលផ្សេងទៀត អាចធ្វើការស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដោយបញ្ជាក់ពីប្រភេទសត្វ និងផលិតផលសត្វឱ្យបានច្បាស់លាស់ទៅតាមប្រភេទនីមួយៗ ដើម្បីឱ្យអគ្គនាយកដ្ឋានមានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធផ្សេងៗសុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យនិងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ។

សូមជម្រាបថា វិនិយោគគិនក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញនូវសត្វ និងផលិតផលសត្វ អាចធ្វើការស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមបញ្ជាក់ថា កន្លងមក កម្ពុជាបានចុះកិច្ចព្រមព្រៀង រៀបចំពិធីសារ និងបានដំណើរការនាំចេញនូវផលិតផលមួយចំនួនទៅកាន់ទីផ្សារប្រទេសចិន រួមមាន អង្ករ ម្សៅដំឡូងមី ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ពោត និងមៀនជាដើម៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រកាសភាពជាដៃគូដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុ ដោយការដកប្រាក់កម្ចីដោយឥតគិតថ្លៃតាមរយៈទីភ្នាក់ងារ ទ្រូម៉ាន់នី

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូជាមួយគ្រឹះស្ថាន ខេមា មីក្រូ…

ធនាគារSME បានផ្ដល់កម្ចី២៥លានដុល្លារហើយ ដល់ម្ចាស់អាជីវកម្មទេសចរណ៍ និងកំពុងរៀបចំសម្រួលលក្ខខណ្ឌផ្ដល់កម្ចី

ព័ត៌មាន
អស់រយៈពេល ៤ខែមកហើយ បន្ទាប់ពីចាប់ផ្ដើមដំណើរការអនុវត្តនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ