កម្ពុជាកំពុងសិក្សាការនាំចេញអង្ករទៅបង់ក្លាដេសជាថ្មី

កម្ពុជាកំពុងសិក្សាការនាំចេញអង្ករទៅបង់ក្លាដេសជាថ្មីទៀត ខណៈរដ្ឋាភិបាលប្រទេសទាំងពីរបើកភ្លើងខៀវ


មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បញ្ជាក់ថា កម្ពុជា-បង់ក្លាដេស បានឯកភាពគ្នាលើការរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការនាំចេញអង្ករកម្ពុជាទៅកាន់បង់ក្លាដេស ដោយប្រគល់ភារកិច្ចជូនក្រុមការងារជំនាញនៃប្រទេសទាំងពីរ ក្នុងស្មារតីរួមគ្នាជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែសនាពេលខាងមុខ។ បច្ចុប្បន្ន បង់ក្លាដែស មិនទាន់មានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ធានាដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនរបស់ខ្លួននៅឡើយនោះទេ ដោយក្នុងឆ្នាំៗប្រទេសនេះ មានតម្រូវការអង្ករនាំចូលជាង១លានតោនឯណោះ។
កម្ពុជាកំពុងសិក្សាការនាំចេញបង់ក្លាដេសជាថ្មីទៀត ខណៈរដ្ឋាភិបាលប្រទេសទាំងពីរបើកភ្លើងខៀវ
ដោយ

បើតាមអ្នកជំនាញក្នុងវិស័យនាំចេញស្រូវអង្ករកម្ពុជា បញ្ជាក់ថា កន្លងមកកម្ពុជាក៏ធ្លាប់បាននាំចេញអង្ករទៅកាន់បង់ក្លាដេសម្តងរួចទៅហើយ។ យ៉ាងណាមិញ ក្រោមកិច្ចពិភាក្សាថ្មីនេះ ភាគីតាំងពីកំពុងសិក្សាបន្ថែមអំពីតម្លៃ ក៏ដូចជាប្រភេទពូជអង្ករ ដែលអាចផលិតបានតាមតម្រូវការទីផ្សារប្រទេសបង់ក្លាដែស និងត្រៀមខ្លួនដើម្បីជំរុញការនាំចេញនៅពេលខាងមុខនេះ ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីគោលបំណង ដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការនាំចេញអង្ករកម្ពុជាទៅកាន់បង់ក្លាដេសតាមស្មារតីនៃកិច្ចប្រជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត A.K Abdul Momen រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ ឯកឧត្តមបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ ដូច្នេះហើយ ឯកឧត្តមជឿជាក់ថា ភាគីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការអង្កររបស់ភាគីបង់ក្លាដេសផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Mohammed Abdul Hye បញ្ជាក់ថា បច្ចុប្បន្នបង់ក្លាដែសត្រូវការនាំចូលអង្ករពី ១លាន ទៅ ១លាន៥សែនតោនជារៀងរាល់ឆ្នាំ។ ហេតុនេះ ឯកឧត្តមសង្ឃឹមថា កម្ពុជានឹងអាចផ្តល់ឱកាសឱ្យបង់ក្លាដែសយល់ច្បាស់អំពីយន្តការ និងលក្ខខណ្ឌតម្រូវដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែសនេះ។

វិញការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែសនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារបង់ក្លាដែសនេះ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នារបស់ក្រុមបច្ចេកទេសរវាងភាគីប្រទេសទាំងពីរ អំពីតម្លៃ ក៏ដូចជាប្រភេទពូជអង្ករ ដែលអាចផលិតបានតាមតម្រូវការទីផ្សារប្រទេសបង់ក្លាដេស ដើម្បីត្រៀមខ្លួនជំរុញការនាំចេញនៅពេលខាងមុខនេះ ។ លោកបន្ថែមថា កន្លងមកកម្ពុជាក៏ធ្លាប់បាននាំចេញអង្ករទៅកាន់ទីផ្សារបង់ក្លាដសម្តងរួចទៅហើយកាលពីឆ្នាំ ២០១៧ ក្នុងរង្វង់ប្រមាណជាង៣ម៉ឺនតោនផងដែរ។

សូមជម្រាបថា តាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារអន្តរជាតិមានប្រមាណជាង ៣៥ម៉ឺនតោន មានការកើនឡើងជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនជាង ៣០ម៉ឺនតោន៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង និងមហាយក្សចិនកើនជាង១៦២ដង នៅ៣ទសវត្សរ៍កន្លងមកនេះ

ព័ត៌មាន
ក្រោយពីកូរ៉េខាងត្បូង និងក្រោយពីកូរ៉េខាងត្បូង និងប្រទេសចិន បានបង្កើតចំណងការទូតជាមួយគ្នាអស់រយៈពេលបានបង្កើតចំណងការទូតជាមួយគ្នាអស់រយៈពេល៣…

អតិផរណារបស់ចក្រភពអង់គ្លេសនឹងកើនឡើងដល់កម្រិតកំពូលជាង ១៨% នៅដើមឆ្នាំ២០២៣

ព័ត៌មាន
សេដ្ឋវិទូនៅធនាគារអាមេរិកស៊ីធី (Citi) បាននិយាយនៅថ្ងៃទី ២២ ខែសីហាថា អតិផរណាតម្លៃទំនិញប្រើប្រាស់នៅចក្រភពអង់គ្លេសអាចនឹងកើនឡើងដល់កម្រិតកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ