ការវិនិយោគជប៉ុន

ជប៉ុនចុះបញ្ជីវិនិយោគនៅកម្ពុជា ១៤៤គម្រោង ក្នុងតម្លៃជិត ៣ពាន់លានដុល្លារ គិតត្រឹមខែកក្កដាឆ្នាំ២០២០នេះ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២០នេះ (គិតពីឆ្នាំ១៩៩៤ ដល់​ដំណាច់​ខែ​កក្កដា ឆ្នាំ២០២០) មានគម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤ គម្រោង ដោយមានតម្លៃទុនវិនិយោគប្រមាណ ២,៨ ពាន់លានដុល្លារអាមេរិក ត្រូវបានចុះបញ្ចីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៦៦ គម្រោងបានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។
ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ស្ដាំ) និងលោក ម៉ាសាហ៊ីរ៉ូ មីកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (ឆ្វេង)
ដោយ

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និងជាអគ្គលេខា​ធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានថ្លែង​នៅក្នុង​កិច្ចប្រជុំ​លើកទី ២០ នៃ គណៈ​កម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន ដែលមាន​ការចូលរួម​ដោយ​លោក ម៉ាសាហ៊ីរ៉ូ មីកាមិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ភាគីពាក់ព័ន្ធ​ទាំងវិស័យរដ្ឋ និងឯកជន​ជាច្រើន​ទៀត បាន​ឲ្យដឹងថា ឯកឧត្តម វាយតម្លៃខ្ពស់​ចំពោះ​សកម្មភាព​វិនិយោគ​របស់​អ្នកវិនិយោគ​ជប៉ុន​ទាំងអស់ ជាពិសេស​ការវិនិយោគ​នៅក្នុង​វិស័យ​កម្មន្ដសាល​មិនមែន​វាយនភណ្ឌ ដែលបាន​និងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា និងការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​គោល​នយោបាយអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥ ដែលមាន​ចក្ខុវិស័យ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពីឧស្សាហកម្ម​អតិពលកម្ម​ទៅជា​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ឲ្យបាន​នៅត្រឹម​ឆ្នាំ២០២៥។

សូមជម្រាបថា អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងរយៈពេល​៧ខែដំបូង​ដើមឆ្នាំ ២០២០ នេះកម្ពុជា​សម្រេចបាន​ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុនក្នុងតម្លៃ​ទឹកប្រាក់​សរុបប្រមាណ​ជាង ៩១៤លានដុល្លារ​អាមេរិក បើធៀប​នឹងរយៈពេល​ដូចគ្នា​ឆ្នាំ២០១៩ ធ្លាក់ចុះប្រមាណ ៣ ភាគរយ។ ទោះយ៉ាងណា តួលេខនាំចេញ​នេះ នៅតែខ្ពស់​ជាង ប្រទេសឡាវ និងមីយ៉ានម៉ា សម្រាប់ជា​ប្រទេស​ដែលជាសមាជិក​អាស៊ាន​ដែលបាន​ធ្វើការនាំចេញ​ទៅជប៉ុន​ដូចគ្នា។

គិតមកដល់​ត្រឹមដំណាច់ ខែកក្កដា ជប៉ុនបាន​នាំចូលមក​កម្ពុជា​មានទំហំ​ទឹកប្រាក់ប្រមាណ​ជាង ២៦០ លានដុល្លារ ដែលតួលេខនេះ គឺទាបជាងកម្ពុជា​នាំចេញ​ទៅជប៉ុន ដែលមានទឹកប្រាក់​ប្រមាណ​ជាង ៩១៤​លានដុល្លារ ដែលក្នុង​នោះ ផលិតផល​សំខាន់ៗ ដែល​កម្ពុជា​ បាននំាចេញ​ទៅ​ជប៉ុនមានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំ​ម៉ាស៊ីនអគ្គិសនីណែកឯកម្ពុជា​មានតម្រូវការ​នាំចូល​ពីជប៉ុនវិញ គឺផលិតផល​គ្រឿងម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម និងគ្រឿង​បរិក្ខា​សម្រាប់​លំនៅដ្ឋានជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


“វិធីខ្លីៗ​៤​យ៉ាង” ដែល​ជា​វិថី​ឆ្ពោះ​ទៅ​រក​ការកសាង​ទ្រព្យ​សម្បត្តិ

ព័ត៌មាន
លោក ង៉ែត ជូ គឺ​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ និង​ជា​អ្នកវិនិយោគដ៏សកម្មមួយរូប នៅក្នុង​វិស័យ​ដីធ្លីផងដែរ ។ ជារឿយៗ លោក ជូ តែងតែចែករំល…

ក្រុមហ៊ុនជប៉ុនរើផលិតកម្មចេញពីចិនទៅ ឥណ្ឌា និងបង់ក្លាដេស ក៏នឹងទទួលបានការឧបត្ថម្ភធនពីរដ្ឋដែរ!

ព័ត៌មាន
តាមអ្វីដែលជាកម្មវិធីបន្ថែមថ្មី របស់រាជរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា សម្រាប់រោងចក្រជប៉ុនដែលរើការផលិតចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា និងបង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ