កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបចុះហត្ថលេខាថ្មីៗនេះ នឹងជួយកម្ពុជាទាញបានប្រយោជន៍អ្វីខ្លះ?


ដូចការគ្រោងទុក នៅទីបំផុត ក្រសួងពាណិជ្ជកម្ម កម្ពុជា និងក្រសួងពាណិជ្ជកម្ម កូរ៉េ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយកិច្ចព្រមព្រៀងនេះ រំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ ក៏ដូចជាការចូលរួមស្ដារ វិស័យសេដ្ឋកិច្ចឡើងវិញដែលបានរងគ្រោះដោយតែវិបត្តិកូវីដ-១៩ផងដែរ។
ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ការចុះកិច្ចព្រមព្រៀងរវាងភាគីកម្ពុជា និងកូរ៉េ បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា និងឯកឧត្តម យ៉ូ ហាន់កូ (YEO Han-Koo) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េខាងត្បូង។

ជុំវិញទៅនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និង កូរ៉េខាងត្បូងនេះដែរ ត្រូវបាន ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា សារៈសំខាន់នៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ ជាកត្តាចម្បងនឹងជំរុញកំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េ ក៏ដូចជា អាចទាក់ទាញអ្នកវិនិយោគកូរ៉េមកកម្ពុជាបន្ថែមទៀតផងដែរ។ 

កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមក តាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុង នៃការផ្តល់សច្ចាប័ន។ ម្យ៉ាងវិញទៀត តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម សរុបរវាងកម្ពុជា-កូរ៉េ មានជាង៥៧៨លានដុល្លារ។ ក្នុងនោះកម្ពុជា បាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៤៣លានដុល្លារ ខណៈ កម្ពុជា បាននាំចូលពីប្រទេសកូរ៉េ ក្នុងទំហំទឹកប្រាក់ ប្រមាណ ៤៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា ដែលផ្ដល់ឱ្យសារព័ត៌មានខេមបូណូមីស។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ កន្លងទៅសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្កែន KHQR Code ជាមួយអេស៊ីលីដា អាចទូទាត់ឆ្លងប្រទេសថែមទៀតផង!

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេ១នៅកម្ពុជា ថ្មីៗនេះបានសម្រេចដាក់ឲ្យដំណើរការនូវសេវាទូទាត់តាម KHQR Code ដែលជាគំនិតផ្ដួចផ្…

ក្រសួងធនធានទឹកព្រមានពីជំនន់ទឹកភ្លៀង ខណៈកម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបនិងខ្ពស់ជាបន្តបន្ទាប់នៅពេញមួយសប្តាហ៍ខាងមុខ

ព័ត៌មាន
កម្ពុជាកំពុងប្រឈមមុខនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២៧តុលា រហូតដល់ ថ្ងៃទី០២ខែវិច្ចិកាដោយសារតែឥទ្ធិពលសម្ពាធទាប និងខ្ពស់ជាបន្តបន្ទាប់នៅពេញមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ