សេដ្ឋកិច្ច​ឌីជីថល​

កម្ពុជា ត្រូវការពេល​ជាង ១០ឆ្នាំ ដើម្បី​ក្លាយជា​ប្រទេស​ សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ


ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញមួយ និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចដែលមានកំណើនដឹកមុខ ដោយបច្ចេកវិទ្យាព័ត៌មានមួយបាន កម្ពុជា ចាំបាច់ត្រូវការពេលវេលាប្រមាណ ជាង១០ឆ្នាំទៀត ខណៈដែលបច្ចុប្បន្នវិស័យនេះ ទើបតែមានពន្លកលូតលាស់ប៉ុណ្ណោះនៅកម្ពុជា។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិគោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថល កម្ពុជា កាលពីថ្ងៃទី ១២ មីនា ឆ្នាំ២០១៩
ដោយ

ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​គោលនយោបាយ​ និងទិសដៅ​នៃសេដ្ឋកិច្ច​ឌីជីថល កម្ពុជា​កាលពីព្រឹកមិញ​នេះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក​ឡើងថា​ សេដ្ឋកិច្ច ឌីជីថល​កម្ពុជា ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ចាប់ផ្ដើម​លូតលាស់នៅឡើយ ហើយ​កម្ពុជា​អាច​នឹងត្រូវការ​ពេល​៥ ឆ្នាំទៀត ដើម្បី​បង្កើត​នូវមូលដ្ឋាន​ត្រឹមត្រូវ​ គ្រប់ជ្រុយជ្រោយមួយ ឬ​ដើម្បីត្រៀមខ្លួន​រួចរាល់​នូវ​ផ្នែកឌីជីថល និងត្រូវការ​ពេល​៥ ទៅ ១០ឆ្នាំ​បន្ទាប់ទៀត ឬអាច​ច្រើនជាងនេះ ដើម្បី​បង្កើតសេដ្ឋកិច្ច ឌីជីថលមួយពេញលេញបាន។

ដូច្នេះ ចាប់ពីពេលនេះទៅ កម្ពុជា​ត្រូវការពេល​ប្រមាណជាង ១០ ឆ្នាំ ទើបអាច​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ឌីជីថល ពេញលេញ។ 

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្ថែមទៀតថា យុទ្ធសាស្ត្រ​របស់កម្ពុជា ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថលនេះ គឺ​បង្កើត​បរិយាកាស​ឌីជីថល​មួយ ប្រកប​ដោយភាព​រីកចម្រើន​លឿន និងមាន​មូលដ្ឋាន​គ្រឹះរឹងមាំ ដែលផ្ដល់​លទ្ធភាព ឲ្យក្រុមហ៊ុន​ទាំងតូច ទាំងធំ នៅក្នុង​ស្រុក​អាច​ភ្ជាប់​ខ្លួន​ទៅនឹង​ខ្សែច្រវាក់ តម្លៃសាកល​នៃសេដ្ឋកិច្ច​ឌីជីថល នៅក្នុង​តំបន់ និងពិភពលោក។ តាម​ការគូសបញ្ជាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន  ដើម្បី​ឲ្យ​សេដ្ឋកិច្ច ឌីជីថល ដំណើរការ​ល្អ​ ការរៀបចំ​នូវប្រព័ន្ធ​ឡូជីស្ទីក និងបញ្ញើររហ័ស ព្រមជាមួយនឹង​ប្រព័ន្ធទូទាត់​សង់ប្រាក់​អេឡិចត្រូនិក គឺជា​កត្តា​ចាំបាច់​បំផុត។ 

លោកស្រី​ សូ​ ផន​ណារី​អនុប្រធាន​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងដែរថា ធនាគារ​បាន​រៀបចំ​នូវ​យុទ្ធសាស្ត្រ​រយៈពេលខ្លី មធ្យម​ និងវែង​សម្រាប់គាំទ្រ​ដល់​ការវិវត្តនៃវិស័យ​សេដ្ឋកិច្ច​ឌីជីថលនេះ។ ជាក់ស្ដែង ធនាគារធំៗមួយចំនួន រួមទាំង អេស៊ីលីដា ផង បាន​បង្កើតជា​ប្រព័ន្ធធនាគារឌីជីថល ដែលផ្ដល់នូវភាពងាយស្រួល លឿនរហ័ស សម្រាប់អ្នកប្រើប្រាស់។ លោកស្រីបន្ថែមថា ក្នុងនាមជាអេស៊ីលីដា ជាធនាគារ​ឌីជីថល​នាំមុខគេមួយនៅកម្ពុជា ពិតជាគាំទ្រ​ដល់​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ក្នុងការ​កែប្រែសេដ្ឋកិច្ច​កម្ពុជា​ទៅរកសេដ្ឋកិច្ចឌីជីថលនេះ។ 

គួរបញ្ជាក់ថា ដើម្បី​កែប្រែសេដ្ឋកិច្ច​កម្ពុជា ទៅរកសេដ្ឋកិច្ចឌីជីថលនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាននិងកំពុង​រៀបចំ​សេចក្ដី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច ឌីជីថល កម្ពុជា ដោយ​គោលនយោបាយនេះ ជា​គោលនយោបាយ​រយៈវែង ដែលមានរយៈពេល​ជាង​១០ឆ្នាំ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា នួន រិទ្ធី បោះទុន៨លានដុល្លារ វិនិយោគសាងសង់បុរីលំនៅដ្ឋានក្នុងទឹកដីស្រុកកៀនស្វាយ

ព័ត៌មាន
គម្រោងបុរីលំនៅដ្ឋានថ្មីមួយ ដែលមានតម្លៃវិនិយោគសរុបជាង៨លានដុល្លារអាមេរិក កំពុងចាប់ផ្ដើមសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបណ្ដើរៗហើ…

ក្រឡេក​មើល​ពាណិជ្ជកម្ម​ កម្ពុជា-កូរ៉េខាងត្បូង នៅមុន​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​មក​កម្ពុជា

ព័ត៌មាន
ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​-​កូរ៉េ​ខាង​ត្បូង បាន​ឈាន​ដល់​ទឹក​ប្រាក់​ប្រមាណ​ជាង ៩៧០​លាន​ដុល្លារ​អាមេរិក​ហើយ កាលពី​ក្នុង​ឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ