វ៉ាក់សាំង AstraZeneca

កម្ពុជាត្រូវការវ៉ាក់សាំង AstraZeneca ២ ទៅ ៤ លានដូសបន្ថែមសម្រាប់ការចាក់ដូសទី៣ដល់ពលរដ្ឋ


កម្ពុជាត្រូវការវ៉ាក់សាំងAstraZeneca ប្រមាណជាង ២ទៅ៤លានដូសបន្ថែមសម្រាប់ការចាក់ដូសទី៣ដល់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់លោក ជំទាវ យក់ សម្បត្តិ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅក្នុងកម្មវិធីទទួលវ៉ាក់សាំងចំនួន៣លានដូសបន្ថែមពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីប្រទេសចិន។
កម្ពុជាត្រូវការវ៉ាក់សាំងAstraZeneca ប្រមាណជាង ២ទៅ៤លានដូសបន្ថែមសម្រាប់ការចាក់ដូសទី៣ដល់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។
ដោយ

នៅក្នុងកិច្ចសម្ភាសន៍​ដែល​លោកជំទាវ យក់​ សម្បត្តិ បានឲ្យ​ដឹងថា គណៈកម្មការ​ចំពោះកិច្ច​នៃលទ្ធកម្ម​វ៉ាក់សាំង​គឺបានប្រជុំពិភាក្សា​ចំនួនពីរដង​រួចមក​ហើយ​នៅក្នុង​ការព្យាយាម​ស្វែងរកនូវ​ប្រទេសមួយចំនួន ដែលកម្ពុជា​អាច​មានលទ្ធភាព​នៅក្នុងការ​បញ្ជាទិញ​បាន​ ហើយចំពោះមុខនេះ កម្ពុជាក៏​កំពុងតែ​ធ្វើការ​តាមរយៈ​ស្ថាន​ទូតរបស់​កម្ពុជា​ប្រចាំ​ប្រទេស ជប៉ុន ឥណ្ឌា កូរ៉េ រួមទាំង​អង់គ្លេស​ផងដែរ នៅក្នុងការ​បញ្ជា​ទិញ​វ៉ាកសាំងប្រភេទ​ AstraZenecaនៅតាម​បណ្ដា​រោងចក្រ​នៅប្រទេស​ទាំងអស់​នោះ ហើយលោកស្រីរំពឹងថា នៅសប្ដាហ៍នេះ ឬក៏អាចសប្ដាហ៍​ក្រោយ​កម្ពុជា នឹងទទួលបាន​ការឆ្លើយតប​ពីខាងស្ថានទូត​កម្ពុជា​ដែលប្រចាំ​នៅតាមបណ្ដា​ប្រទេស​ទាំង​៤នោះ។

បើតាម​លោកជំទាវ យក់ សម្បត្តិ បានបន្ថែមទៀត​កម្ពុជា​ត្រូវការវ៉ាក់សាំង AstraZeneca មិនតិចជាង​ ២ទៅ៤លានដូស​សម្រាប់​ការចាក់ដូសទី៣ ឬដូសជំរុញនេះ។

គួរបញ្ជាក់ផងដែរថា របាយការណ៍​របស់ក្រសួង​សុខាភិបាល នៅថ្ងៃ​ទី​០៧ សីហា ឆ្នាំ២០២១ កម្ពុជា​បានចាប់ផ្ដើម​នូវ​យុទ្ធនាការ ការចាក់វ៉ាក់សាំង AstraZeneca ដូស​ជំរុញ ឬដូសទី៣ ដល់ជូន​គ្រូពេទ្យ​ជួរមុខ និងមន្ត្រីរាជការ នៃខេត្ត​ចំនួន៧ ដែលមានព្រំ​ប្រទល់​ជាប់​ប្រទេសថៃ និងរាជធានីភ្នំពេញ​ផងដែរ ដើម្បីទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃជំងឺកូវីដ១៩ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

គិតមកត្រឹមថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២២ កម្ពុជា​បានសម្រេច​ការការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ដែលមាន​អាយុ១៨ឆ្នាំ​ឡើងទៅបាន ៨១%ហើយ​​នៅក្នុងគោលដៅ​ប្រជាជន ១០លាន​នាក់។ ការ​ចាក់សម្រាប់កុមារ និងយុវវ័យ​បានចំនួនជាង ២០% នៃ​គោលដៅ​ប្រជាជន​សរុប ២លាននាក់​នៅទូទាំងប្រទេស​។ រីឯអ្នក បាន​ទទួល​ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញវិញ បានដល់ជាង​១០ម៉ឺននាក់ហើយ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ដល់ជំនួយដល់ពលករខ្មែរនៅប្រទេសថៃ តាមរយៈសេវាផ្ទេរប្រាក់ឥតគិតថ្លៃមកកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា កំពុងជួយដល់ពលករខ្មែរនៅប្រទេសថៃ ដែលត្រូវការផ្ទេរប្…

ក្រសួងសុខាភិបាលថា កំពុងត្រួតពិនិត្យលើសំណើរក្រុមហ៊ុននាំចូលវ៉ាក់សាំងមួយចំនួន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យក្រុមហ៊ុនឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ មកលក់ចែកចាយបន្ដន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ