វេទិកាសេដ្ឋកិច្ចពិភពលោក​២០២២

កម្មវីធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) នៅទីក្រុងដាវ៉ូស ទទួលបានផ្លែផ្កាជាមួយនឹងការចូលរួមកុះករពីសំណាក់ឥស្សរជនសំខាន់ៗ


ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនតែមួយគត់ និងដំបូងគេ ដែលបានរៀបចំកម្មវិធីរាត្រីកម្ពុជា “រាត្រីកម្ពុជា” (CAMBODIA NIGHT) នៅរាត្រីថ្ងៃទី២៤ ខែឧសភា នាទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីរៀបចំទទួលថ្នាក់ដឹកនាំ ក៏ដូចជាឥស្សរជន និងវាគ្មិនសំខាន់ៗ ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញចូលរួម ក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Groupនេះផងដែរ។
កម្មវីធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) នៅទីក្រុងដាវ៉ូស ទទួលបានផ្លែផ្កាជាមួយនឹងការចូលរួមកុះករពីសំណាក់ឥស្សរជនសំខាន់ៗ

អ្នកឧកញ៉ាសៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំរាត្រីសមោសរកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិតផលខ្មែរ ពិសេសមុខម្ហូបខ្មែរចំនួន១១មុខ ជូនដល់វាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិការពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

អ្នកឧកញ៉ា បន្ថែមថា “វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាការប្រមូលផ្តុំនៃសារៈសំខាន់ជាសកល។ យើងមានមោទនភាពក្នុងការជួយ​ចែករំលែកកម្ពុជាជាមួយលោក លោកស្រី ជាមេដឹកនាំទាំងអស់ដែលមានវត្តមាននាពេលនេះ។ អ្នកឧកញ៉ា សៀ ឫទ្ធីសង្កត់ធ្ងន់ទៀតថា “ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អសម្រាប់ ការវិនិយោគ និងធុរកិច្ច”។

ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនរាជរដ្ឋាភិបាលកម្ពុជា និងវាគ្មិននៃវេទិកាពិភពលោកជាច្រើនរូប ។

អ្នកឧកញ៉ាសៀ ឫទ្ធី មានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានដើរលើមាគ៌ាយ៉ាងស្វាហាប់ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកនូវការវិនិយោគដោយផ្ទាល់ ពីបរទេសថ្មីៗ បន្ថែមទៀត។ ជាមួយនិងលទ្ធភាពទាំងអស់នោះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី រីកចម្រើនក្នុងតំបន់។

អ្នកឧកញ៉ាសៀ ឫទ្ធី បន្ថែមថា ក្នុងនាមធុរជនកម្ពុជា អ្នកឧកញ៉ា​ពិតជាមានមោទនភាពចំពោះអ្វីៗ ដែលប្រទេសកម្ពុជាសំរេច បាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាមានស្ថិរភាព មានការគាំទ្រអាជីវកម្ម និងគាំទ្រវិស័យ ឯកជន ពិសេសស្វាគមន៍អ្នកវិនិយោគមកពីជុំវិញពិភពលោក។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានភ្លក់នូវ រស់ជាតិមុខម្ហូបប្រពៃណីខ្មែរ បានសំដែងនូវការកោតសរសើរ ចំពោះអ្នកឧកញ៉ាសៀ ឫទ្ធី ដែលបានរៀបចំនូវរាត្រីសមោលសនេះឡើង ដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានស្វែងយល់ និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ។

សម្តេចតេជោ​ បានថ្លែងថា ​“ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយនេះក៏ជាលើកដំបូងផងដែរ​សម្រាប់​កម្ពុជា​ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ “រាត្រីសមោសរកម្ពុជា” (Cambodia Night) ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញដល់អ្នកវិនិយោគ និងអ្នកទេសចរទាំងឡាយអំពីសមិទ្ធផលកន្លងមក និងអំពីកាលនុវត្តភាពដ៏មានសក្តានុពលរបស់កម្ពុជា​ រួមទាំង​ ឱកាសវិនិយោគ វប្បធម៌ ប្រពៃណី អាហារ និងសក្តានុពលផ្សេងៗជាច្រើនទៀត”​។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគទុនរបស់កម្ពុជា ត្រូវតែបង្កើននូវភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើ គ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា កម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក​ប្រចាំឆ្នាំ២០២២ ប្រារព្ធឡើងរយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រមាណជាង ២ពាន់នាក់ នៅជុំវិញពិភពលោក មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ កិច្ចប្រជុំនេះទៀតសោត ផ្តោតសំខាន់លើកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្ត្រនៅចំណុចរបត់,គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រធុរកិច្ច ដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ចរន្ដដឹកជញ្ជូនទំនិញចេញ-ចូលរវាងកម្ពុជា-ចិនល្អប្រសើរឡើងវិញបន្តិច ទោះចិនបន្តរឹតបន្តឹង

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា ការដឹកជញ្ជូនទំនិញចេញ-ចូលរវាងកម្ពុជា-ចិន បានបង្ហាញសញ្ញាវិជ្ជមានបន្តិចវិញហើយ គឺលែងសូវមានការកកស្ទះច្រើ…

អ្នកជំនាញកសិកម្មសង្ឃឹមថា ទីផ្សារស្វាយស្រស់នឹងប្រសើរនៅឆ្នាំក្រោយ ប៉ុន្ដែទិន្នផលអាចថយចុះ

ព័ត៌មាន
ទីផ្សារស្វាយស្រស់នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរប៉ុន្មានទេ ខណៈកន្លងមកកសិករដាំស្វាយបានរអ៊ួរទាំអំពីតម្លៃស្វាយថោក និងមិនសូវមានអ្នកទិញនោះឡើយ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ