កម្ពុជា-នយោបាយ​ការបរទេស

ស្ថាប័ន​វិភាគ​អន្តរជាតិ​ថា កម្ពុជា​ទំនង​មិន​ឆ្លើយតប​នឹង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ហើយ​ខិត​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ចិន


ថ្វី​បើ​មាន​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​ពី​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ក៏​ដោយ ស្ថាប័ន​វិភាគ​អន្តរជាតិ​មួយ បាន​រំពឹង​ថា សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​មិន​ឲ្យ​អតីត​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើង​វិញ ឬ​ក៏​ឲ្យ​មាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ផ្លូវ​ច្បាប់​ណា​មួយ​នោះ​ទេ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី)
ដោយ

សម្ដេច​​តេជោ ហ៊ុន សែន​ ប្រហែល​ជា​អាច​ធ្វើ​សម្បទាន​បន្ថែម​ទៀត​ខ្លះ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​មហាអំណាច​លោក​ខាង​លិច​មាន​ភាព​កក់ក្តៅ ប៉ុន្តែ​ក៏​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយចិន​និង​ជប៉ុន​ផងដែរ ក្នុង​ដំណើរការកាន់​តែ​ពឹង​ផ្អែក​ផ្នែក​ហិរញ្ញវត្ថុ​លើ​ចិន នេះ​បើ​យោងតាម​ការ​វិភាគ​របស់​ស្ថាប័ន​ស្រាវជ្រាវ Fitch Solutions Macro Research។ 

Fitch Solutions Macro Research បាន​និយាយ​បន្ត​ថា« ក្នុង​រយៈពេល​ខ្លី សកម្មភាព​សេដ្ឋកិច្ច​អាច​មាន​ភាព​ចលាចល​ក្នុង​វិស័យ​កាត់ដេរ ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា។»

កាលពី​ខែ​មករា​កន្លង​ទៅ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា ចិន​បាន​ផ្តល់​ជំនួយ​ជិត ៦០០​លាន​ដុល្លារ​សម្រាប់​រយៈពេល​៣​ឆ្នាំ ហើយ​ចិន​ក៏​កំពុង​ជួយ​កសាង​ផ្លូវ​ហាយវ៉េ​ថ្មី រួមនឹង​គោលបំណង​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ឲ្យ​បាន​ជាង ១០​ពាន់​លាន​ដុលា្លរ នៅ​ត្រឹម​ឆ្នាំ២០២៣។

កម្ពុជា​កំពុង​ឈាន​ដល់​ដំណាក់កាល​ដ៏​សំខាន់​មួយ​សម្រាប់​អនាគត​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បង្កើន​សម្ពាធ ខណៈ​ដែល​ខ្លួន​ក៏​បង្កើន​កំណែ​ទម្រង់​ដើម្បី​រក្សា​តុល្យភាព​ទំនាក់​ទំនង​ការទូត​ជាមួយ​បណ្តា​ប្រទេស​នានា។

ជាការ​ឆ្លើយ​តប​ចំពោះ​នីតិ​វិធី​របស់​សហភាព​អឺរ៉ុប​ដើម្បី​ដក EBA កម្ពុជា​បាន​ថ្កោលទោស​ការ​ជ្រៀតជ្រែក​របស់​បរទេស​ដ៏​អយុត្តិធម៌​និង​ប្តេជ្ញា​រក្សា​ភាព​ឯករាជ្យ​​និង​អធិបតេយ្យ​របស់​ខ្លួន។

កន្លងមក មាន​សម្បទាន​មួយ​ចំនួន​រួច​ហើយ ដូចជា វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដើម្បី​ឲ្យ​អតីត​អ្នក​នយោបាយ​ប្រឆាំង​ជាង ១០០​នាក់ អាច​ស្នើ​សុំ​ចូល​ធ្វើ​នយោបាយ​វិញ ខណៈ​ដែល​មាន​មតិ​មួយ​ចំនួន​យល់​ថា យុទ្ធសាស្ត្រ​នេះ​ហាក់​បី​ដូចជា​បំបែក​ផ្ទៃ​ក្នុង​អតីត​គណបក្ស​ប្រឆាំង។

ក៏ប៉ុន្តែ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​ប្រឆាំង​នៅ​តែ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ជុំវិញ​បរិវេណ​ផ្ទះ​របស់​គាត់​នៅឡើយ ក្រោម​ការ​ចោទ​ប្រកាន់​ក្បត់​ជាតិ ហើយ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក៏​បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​អតីត​មេដឹកនាំ​មួយ​រូប​ទៀត គឺ​លោក សម រង្ស៊ី ប្រសិន​បើ​គាត់​ត្រឡប់​ចូល​ប្រទេស​វិញ។

សម្តេចតេជោ ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​ដាក់​ឱសានវាទ​ដល់​អតីត​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ត្រឹម​មុន​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ស្នើ​សុំ​ចូល​ធ្វើ​នយោបាយ​វិញ។ ចំពោះ​លោក កឹម សុខា នោះ​វិញ សម្តេចតេជោ​បាន​អះអាង​ថា នឹង​មិន​មាន​ការ​ដោះលែង​ទេ។

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​ថា «ទ្វា​បាន​បើក​ហើយ អ្នក​ចូល​ឬ​មិន​ចូល គឺ​ស៊ីសង​លើ​អ្នក តែ​អ្នក​ក៏​ត្រូវ​គិត​ថា ទ្វា​ដែល​បាន​បើក​ហើយ វា​ក៏​អាច​ត្រូវ​បាន​បិទ​ទៅ​វិញ​ដែរ។ បើ​អ្នក​ព្រងើយ​កន្តើយ ហើយ​ចង់​ទាមទារ​នេះ​ទាមទារ​នោះ លក្ខខណ្ឌ​នេះ ហើយ​លក្ខខណ្ឌ​នោះ អ្នក​ក៏​ត្រូវ​ដឹង​ថា រង់ចាំ​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទើប​ទទួល​បាន»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅពេល​ផ្សារ​ទំនើប​លំដាប់អន្តរជាតិ​មួយ​នេះ​បើក​ដំណើរការ តំបន់​ផ្លូវ​៦០ម៉ែត្រ​នឹង​ប្រែមុខមាត់​ប្លែក​កាន់តែខ្លាំង!

ព័ត៌មាន
តំបន់​ផ្លូវ​ ៦០ម៉ែត្រ (មហាវិថី​​សម្ដេច​​តេជោ ហ៊ុន សែន) ស្ថិតក្នុង​គម្រោង​​ទីក្រុង​រណប ING City នឹង​ក្លាយ​ជា​តំបន់​រស់នៅ​យ៉ាង​ផុសផុល​…

អាកាសចរណ៍​ហ្វីលីពីន ​នឹង​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ប្រជែង​នឹង​ក្រុមហ៊ុន​ថៃ

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរឡាញ (Philippine Airlines) ប្រកាស​ដំណើរការ​ការ​ហោះហើរ​ត្រង់​មក​កាន់កម្ពុជា ចាប់ពី​ខែ​មេសា ឆ្នាំ​២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ