វ៉ាក់សាំងកូវីដ១៩

កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន៣លានដូសហើយ ពីមជ្ឈមណ្ឌលកូវ៉ាក់


គិតមកទល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងសរុបចំនួន ៣លានដូសហើយ ពីមជ្ឈមណ្ឌលកូវ៉ាក់ បន្ទាប់ពីព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ កូវ៉ាក់បានផ្ដល់វ៉ាក់សាំងបន្ថែម ៣០ម៉ឺនដូសទៀតមកឲ្យកម្ពុជា។ តាមអ្វីដែលជាគោលដៅរបស់មជ្ឈមណ្ឌលកូវ៉ាក់ គឺ នឹងផ្ដល់វ៉ាក់សាំងជូនកម្ពុជាសរុបឲ្យបានដល់ ៦លាន៦សែនដូស នៅក្នុងជំហានដំបូងនេះ ខណៈដែលក្រៅតែពីវ៉ាក់សាំងរបស់កូវ៉ាក់កម្ពុជាក៏មានវ៉ាក់សាំងដែលជាជំនួយពីបណ្ដាប្រទេសជាមិត្តផ្សេងៗទៀត រួមទាំងវ៉ាក់សាំងដែលបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ផងដែរ។
វ៉ាក់សាំងកូវីដ១៩បានដឹកមកដល់កម្ពុជា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់

ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលត្រូវបានមជ្ឈមណ្ឌល​កូ​វ៉ា​ក់​ កំណត់ជាប្រទេស ​ត្រូវ​ផ្តល់​នូវ​ជំនួយ​វ៉ាក់សាំង ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​។ មជ្ឈមណ្ឌល​កូ​វ៉ា​ក់ បាន​កំណត់​ផ្តល់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វី​ដ​១៩ ប្រមាណ ៦,៦​លាន​ដូ​សម​ក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ជំហាន​ដំបូង​ ខណៈគិតមកទល់ពេលនេះ យន្ដការ​របស់អង្គការសុខភាពពិភពលោក​មួយនេះ បាន​ផ្ដល់​វ៉ាក់សាំង​មក​ឲ្យ​កម្ពុជា​បានចំនួន៣លានដូស។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា ម៉ូដេណា និងចនសុន&ចនសុន។

ក្រៅតែ វ៉ាក់សាំង​ពីមជ្ឈមណ្ឌល​កូវ៉ាក់ កម្ពុជា​ក៏បានទទួលជំនួយវ៉ាក់សាំង​ពីប្រទេស​ជាមិត្ត​ជាច្រើន​លានដូសផងដែរ រួមមានជំនួយវ៉ាក់សាំង​ពីប្រទេសចិន ជប៉ុន អាមេរិក និងអង់គ្លេស​ជាដើម។

បន្ថែមពីលើជំនួយវ៉ាក់សាំង ដែល​ទទួលបាន​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មានការបញ្ជាទិញ​វ៉ាក់សាំង​ជាច្រើន​លាន​ដូសសម្រាប់​ចាក់ជូន​ប្រជាជន​របស់ខ្លួន ដោយគិតមកទល់ពេលនេះ កម្ពុជា​មានវ៉ាក់សាំងសរុបជាង​៤០លានដូសហើយ ខណៈការចាក់វ៉ាក់សាំងវិញ សម្រេចបាន​ដល់ទៅ ជាង៨៨%ហើយនៃចំនួន​ប្រជាជនសរុប​១៦លាននាក់។ កម្ពុជា​ក៏កំពុង​បន្ដ​យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ផងដែរ ដោយមកទល់ពេលនេះ អ្នកដែលបាន​ចាក់ដូសជំរុញ មានជាង​២លាន​៨សែននាក់ហើយ។

សូមជម្រាបថា កម្រិតនៃការឆ្លងនៃមេរោគកូវីដ១៩ នៅកម្ពុជាមានការថមថយចុះជាខ្លាំង​ដោយផ្អែកតាមរបាយការណ៏ការរបស់ក្រសួងសុខាភិបាល កម្ពុជានៅមួយរយៈ​ចុងក្រោយនេះ អាត្រានៃការឆ្លងពីមួយថ្ងៃទៅថ្ងៃមានត្រឹមតែជាង ១០នាក់ប៉ុណ្ណោះ។

សរុបករណីឆ្លងកូវីដ១៩ នៅកម្ពុជា​គិតមកទល់ពេលនេះ មាន ជាង​១២ម៉ឺននាក់ និងអ្នកជាសះស្បើយមានជាង​១១ម៉ឺននាក់ និងអ្នកស្លាប់សរុប​មានជិត​៣ពាន់នាក់៕

អត្ថបទ ហួន ស្រីនីត

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» បន្តរកឃើញអ្នកឈ្នះប្រចាំខែទៀតហើយ

ព័ត៌មាន
កាលពីពេលថ្មីៗនេះ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន…

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នសម្រចបាន៧០%

ព័ត៌មាន
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ តម្លៃប្រមាណ២ពាន់លានដុល្លារ សម្រេចបានការសាង់សង់ ប្រមាណ ៧០ភាគរយហើយ គិតត្រឹម ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ