កូវីដ១៩នៅកម្ពុជា

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់ខណៈអ្នកជាសះស្បើយមាន១៥នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន១៥នាក់។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជា។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៦៣​នាក់​នោះ សុទ្ធសឹងជាករណី​ឆ្លង​ក្នុង​សហគមន៍នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​១៥នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ទាំង ៦៣នាក់ រួមមាន២៣ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល១ករណី​, ត្បូងឃ្មុំ៤ករណី, ស្វាយរៀង១ករណី ​និងខេត្តព្រះសីហនុ៣៤ករណី។

សូម​បញ្ជាក់​ដែរ​ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ២៤៤០នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ១១៩១នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន១២៣៤នាក់​ និងស្លាប់បាត់បង់ជីវិត​ចំនួន១១នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញទៅវៀតណាមកើនជាង ៣០០% នៅ២ខែដំបូងឆ្នាំ២០២១

ព័ត៌មាន
ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលពីរខែនៃដើមឆ្នាំ២០២១មានការកើនឡើងជាង ៣០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន…

អាមេរិកផ្អាករកស៊ីជាមួយភូមាក្រោយមានការបង្ក្រាបបាតុករដ៏សាហាវផ្ទុះឡើងថ្មីៗនេះ

ព័ត៌មាន
នៅទីបំផុតសហរដ្ឋអាមេរិកបានបញ្ចេញនូវវិធីសាស្ត្រដាក់ទណ្ឌកម្មថ្មីមួយទៀតហើយ ទៅលើប្រទេសភូមា ដោយរដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកទំនាក់ទំនងដោះដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ