ការអនុញ្ញាតឲ្យធ្វើដំណើរឆ្លងខេត្តឡើងវិញ

តើក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកជំនាញ និងអ្នកជំនួញ យល់ឃើញបែបណាជុំវិញការដកបម្រាមការធ្វើដំណើរឆ្លងខេត្ត?


រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៥ មេសា ឆ្នាំ២០២១ បានសម្រេចដកបម្រាមការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបានអនុញ្ញាតឲ្យឲ្យបើកដំណើរការតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញ ក្រោយបិទអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ប៉ុន្ដែ សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងក្រុងព្រះសីហនុផង នៅតែបន្ដបិទខ្ទប់ដដែល។ តើក្រុមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកជំនាញ និងជំនួញ នៅកម្ពុជា យល់ឃើញយ៉ាងណាពាក់ព័ន្ធការសម្រេចអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងកាត់ខេត្ដមួយទៅខេត្តមួយឡើងវិញនេះ?
អាជ្ញាធរបិទផ្លូវ​ជាតិ​លេខ ៦ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០ បន្ទាប់ពី​រដ្ឋាភិបាល​ចេញ​បទ​បញ្ជា​ហាម​ប្រាម​ការធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ​ខេត្ត។ រូបភាព សហការី
ដោយ

បើតាមអ្នកជំនាញ និងអ្នកជំនួយឃើញយល់ថា ការបើកឲ្យដំណើរការតំបន់រមណីយដ្ឋានទេសចរណ៍ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញ ជាសញ្ញាណវិជ្ជមានមួយក្នុងការឈានទៅស្តារវិស័យសេដ្ឋកិច្ច ដឹកជញ្ជូន និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាយល់ឃើញថា ការដកបម្រាមការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយវានឹងជួយឲ្យការដឹកជញ្ជូនទំនិញនៅតាមខេត្តមានលក្ខណៈល្អប្រសើរឡើងវិញ។ ប៉ុន្តែការដឹកជញ្ជូននៅតំបន់មួយចំនួន ក៏នៅតែបន្តរងការផលប៉ះពាល់ផងដែរ ដោយសារតំបន់ទាំងនោះនៅតែស្ថិតក្នុងបម្រាមបិទខ្ទប់នៅឡើយពិសេស នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ជុំវិញនឹងចលនានៃដឹកជញ្ជូនទំនិញនេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា វិធានការរបស់រាជរដ្ឋាភិបាលនេះ វានឹងចូលរួមមួយចំណែកក្នុងការជួយសម្របសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្មរបស់កសិករបានមួយកម្រិត។ ប៉ុន្តែការលក់ និងដឹកទំនិញកសិកផលរបស់ប្រជាពលរដ្ឋនៅតែអាចជួបបញ្ហាក្នុងការដឹកចូលក្នុងរាជធានីភ្នំពេញ ដោយសាររាជធានីភ្នំពេញ ដែលជាទីផ្សារផ្គត់ផ្គង់ និងលក់បន្លែ ផ្លែឈើ ត្រីសាច់ នៅតែបន្តបិទខ្ទប់នៅឡើយ។

ទោះយ៉ាងណា ឯកឧត្តម វេង សាខុន ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នខាងក្រសួងកសិកម្មរួមជាមួយជាមួយអាជ្ញាធរពាក់ព័ន្ធកំពុងដោះស្រាយបញ្ហាទាំងនេះ ដើម្បីសម្រួលឲ្យការដឹកជញ្ជូនបន្លែ ត្រីសាច់ អាចនឹងមានភាពប្រសើរជាងមុន។

ដោយឡែក អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ឯណោះវិញ គឺលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាអះអាងថា ការសម្រេចរបស់រាជរដ្ឋាភិបាលឲ្យមានការធ្វើដំណើរចេញចូលឆ្លងខេត្ត និងតំបន់រម្មណីយដ្ឋានទូទាំងប្រទេសឡើងវិញនេះ សម្រាប់វិស័យទេសចរណ៍ គឺវាជាការរួមចំណែកតិចតួចប៉ុណ្ណោះក្នុងការជួយស្តារ និងផ្តល់ប្រាក់ចំណូលដល់អ្នករកស៊ីក្នុងវិស័យ។ មូលហេតុដែល លោកលើកឡើងបែបនេះ ដោយសារតែ រាជធានីភ្នំពេញ ដែលជាទីតាំងចែកចាយផលិតផល និងភ្ញៀវទេសចរនៅតែបន្តបិទខ្ទប់ ពុំទាន់មានការលើកលែងនៅឡើយទេ។  បើតាមជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បានគូសបញ្ជាក់ទៀតថា វិស័យទេសចរណ៍នៅឆ្នាំ២០២១ មិនមានសញ្ញាណណាមួយបង្ហាញថា អាចមានភាពល្អប្រសើរជាងឆ្នាំ២០២០ នោះទេ។ 

គួររំលឹកថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានសម្រេចបិទតំបន់ទេសចរណ៍ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើងខ្លាំង។ មួយថ្ងៃបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ប៉ុន្តែនៅថ្ងៃទី២៥ ខែមេសា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យបើកដំណើរការតំបន់ទេសចរណ៍ទូទាំងប្រទេសឡើងវិញ និងលុបបម្រាមការហាមធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញ និងស្តារសេដ្ឋកិច្ចជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាន់​តែ​ពិសេស! អេស៊ីលីដាម៉ូបាល អាច​ផ្ទេរ​ប្រាក់​ភ្លាមៗ​រវាង​ធនាគារ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​ដែល​ជា​សមាជិក​បាគង

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​អភិវឌ្ឍ​ឥតឈប់ឈរ​នូវ​សេវា​អេស៊ីលីដាម៉ូបាល ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​អតិថិជន​ឲ្យ​កាន់តែ​សម្បូរបែប​…

វិស័យឧស្សាកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាមកំពុងស្ទុះឡើង តែខ្វះខាតកម្លាំងពលកម្ម

ព័ត៌មាន
ការជួលកម្មករនិយោជិតកំពុងក្លាយជាក្ដីលំបាកសម្រាប់រោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងជាច្រើននៅក្នុងប្រទេសវៀតណាម ដោយសារមានកម្មករនិយោជិត បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ