ការនាំចេញអង្ករ

កម្ពុជានាំចេញអង្ករបាន ៦០ម៉ឺនតោន ខណៈ​ការ​នាំចេញស្រូវបានដល់ទៅជិត ១,៨ លានតោន នៅ១១ខែ ឆ្នាំ២០២០


នៅរយៈពេល ១១ ខែដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦០ម៉ឺនតោន កើនឡើងជិត១៧% និងគិតជាទឹកប្រាក់ដែលបានមកពីការនាំចេញអង្ករនេះគឺមានចំនួន ៤១៥ លានដុល្លារអាមេរិក។ នៅក្នុងរយៈពេលដូចគ្នានេះ បើមើលទៅលើការនាំចេញស្រូវទៅក្រៅប្រទេសវិញ គឺមានដល់ទៅជិត១លាន ៨សែនតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

ទឹកប្រាក់​ដែលបានមក​​ពីការ​​នាំចេញអង្ករចំនួន ៤១៥លាន​ដុល្លារអាមេរិក នេះ​គឺ​មាន​ការកើន​ឡើង​ចំនួន ៤៣លាន​ដុល្លារ​​អាមេរិក ឬ ជិត ១២% បើធៀប​ទៅរយៈ​ពេល​ដូចគ្នា​ក្នុង ឆ្នាំ ២០១៩ ដែលបាន​នាំចេញ គិត​ជាទឹកប្រាក់​ត្រឹម ៣៧២​លាន​តែប៉ុណ្ណោះ។

ក្នុងរយៈពេល​១១ខែ​នេះដែរ កម្ពុជាបាន​នាំចេញ​​អង្ករ​ក្រអូប ចំនួន ៤៨ម៉ឺនតោន ឬស្មើ​នឹង​៨០%នៃ​បរិមាណ​នាំចេញសរុប ដែលក្នុងនោះ ​អង្ករក្រអូប​ប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញ​ចំនួន​ ៥៥% អង្ករសែន​ក្រអូប​ចំនួន ២៥%។

ស្របពេល​ដែល​ ការនាំចេញអង្ករ​កើនឡើង ការ​​រនាំចេញ​​ស្រូវ​របស់​កម្ពុជា​​នៅ​តាម​​បណ្តា​​ច្រក​នៃ​​ខេត្ត​ជាប់​ព្រំដែន កម្ពុជា-វៀតណាមឯណោះវិញ​ ក៏មាន​ចំនួន​ច្រើន​ផងដែរ ពោលគិត​មកទល់​​ថ្ងៃទី ៣០ ខែ​វិឆ្ឆិកា ឆ្នាំ២០២០ ការនាំចេញ​ស្រូវ​មាន​​បរិមាណ​​សរុបចំនួន​ជិត​ ១លាន​៨សែនតោន។ 

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា​បាន​នាំចេញអង្ករ​ទៅកាន់ទីផ្សារ​អន្តរជាតិ​ប្រមាណ​ជិត​៦៥ ពាន់តោន គិតជាទឹក​ប្រាក់​ប្រមាណជិត​៥០លាន​ដុល្លារអាមេរិក។ ក្នុងនោះ ​បរិមាណនាំចេញ​អង្ករ​មានការ​កើនឡើង ជាង​១៥% តែចំណូល​នៃការ​នាំចេញអង្ករ​វិញ​បានធ្លាក់ចុះ​ជាង​១៣% ដោយសារតែ​តម្លៃលើ​ទីផ្សារ​អង្ករ​ក្រអូប​​​មានការ​ធ្លាក់ចុះ​ជាបន្ដបន្ទាប់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ នៅក្នុង​ខែវិច្ឆិកា ការនាំចេញអង្ករ​ទៅកាន់ប្រទេសចិន គឺមាន​ដល់ទៅ ៦១% នៃការនាំចេញអង្ករ​សរុប​របស់​កម្ពុជា និង២% បាន​នាំទៅកាន់​ទីក្រុង​ហុងកុង ដែលមាន​បរិមាណ​សរុបប្រមាណ​ ៤ម៉ឺនតោន គិតជាទឹកប្រាក់​ចំនួន ២៩លាន​ដុល្លារអាមេរិក។

ប្រទេស​ដែល​បាន​បញ្ជាទិញ​​អង្ករពី​កម្ពុជា​ក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន (រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេស​សមាជិក​អាស៊ានចំនួន ៦ ហើយនិង​នៅទ្វីបដទៃ​ទៀត​ចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាន​នាំចេញ​អង្ករ​ច្រើន​ជាងគេ ។

សូមបញ្ជាក់ថា ការនាំចេញ​អង្ករកម្ពុជា​ក្នុងរយៈពេល ១១ខែដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៩ មានកំណើន​នៅគ្រប់​គោលដៅ​នាំចេញ​ទាំងអស់។ ក្នុងនោះ ប្រទេសចិន​ឈរនៅ​លំដាប់​ទី១ មានបរិមាណ​សរុប​ចំនួនជាង​២៣ម៉ឺនតោន ស្មើនឹងជិត​៤០% នៃបិរមាណនាំចេញអង្ករសរុប។ បន្ទាប់មក គឺ​សហភាពអ៊ឺរ៉ុប​មានចំនួន ២៤ ប្រទេស មាន​បរិមាណ​សរុបចំនួនជិត​១៩ម៉ឺនតោន ស្មើនឹងជាង ៣១% នៃបរិមាណ​នាំចេញ​អង្ករ​សរុប។ រីឯ បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មានបរិមាណ​​សរុបជាង​ ៧៨ ពាន់​តោន ស្មើនឹងជាង ១៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្លង​សហគមន៍ថ្មី ០២នាក់ទៀត; សរុបករណីឆ្លង​សហគមន៍កើនដល់ ១៩ករណី​ហើយ

ព័ត៌មាន
នៅថ្ងៃទី០២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​បានរក​ឃើញ​ករណី​ឆ្លង​សហគមន៍ ចំនួន ០២ករណី ថ្មីទៀត​ហើយ ដែលនាំ​ឲ្យ​ករណី​ឆ្លង​សហគមន៍​សរុប កើនឡើ…

ក្រសួងសុខាភិបាល សម្រេចបិទបណ្ដោះអាសន្ន ទីតាំងអាជីវកម្មចំនួន២ កន្លែងទៀត ក្រោយរកឃើញករណីឆ្លងសហគមន៍ ២នាក់ថ្មីទៀត!

ព័ត៌មាន
ក្រោយពីបានរកឃើញអ្នកឆ្លងចូលក្នុងសហគមន៍ចំនួន២នាក់ទៀត នៅថ្ងៃទី ០៣ ខែធ្នូឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានសម្រេច ប្រកាសបិទជាបណ្ដោះអាសន្ននូវទីត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ