ការនាំចេញអង្ករ

កម្ពុជានាំចេញអង្ករកើនឡើងជិត ៤៣% នៅត្រីមាសទី៣ ឆ្នាំ២០២១ តើមកពីកត្តាអ្វីខ្លះ?


ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានហក់ឡើងជិត៤៣% នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២១ បើធៀបនឹងឆមាសទី៣កាលពីឆ្នាំ២០២០។ ការហក់ឡើងនេះ ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថាបន្ទាប់ពីមានការបង្កើនការបញ្ជាទិញពីប្រទេសចិន គួបផ្សំតម្រូវការអង្ករកម្ពុជាហាក់មានការកើនឡើងនៅមួយរយៈចុងក្រោយ បើទោះបីតម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះកុងតឺន័រនៅតែជាបញ្ហាចោទសម្រាប់កម្ពុជាក៏ដោយ។ ទោះយ៉ាងណា ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករ មិនរំពឹងថា ការនាំចេញអង្ករនៅឆ្នាំ២០២១ អាចមានបរិមាណលើសឆ្នាំ២០២០ នោះទេ។
ការនាំចេញស្រូវកម្ពុជា
ដោយ

ការនាំចេញអង្ករកម្ពុជានៅត្រីមាសទី៣ក្នុងឆ្នាំ២០២១ សម្រេចបានជាង១៣ម៉ឺនតោន ដោយមានតម្លៃជាង៨១លានដុល្លារអាមេរិក កើនឡើងបរិមាណនាំចេញជិត៤៣% បើធៀបនឹងត្រីមាសទី៣កាលពីឆ្នាំ២០២០ ដែលសម្រេចបានជាង៩ម៉ឺន១ពាន់តោនតែប៉ុណ្ណោះ។ ក្នុងនោះ ការចេញទៅទីផ្សារប្រទេសចិន តំបន់ស្វយ័តរដ្ឋបាលហុងកុង និងម៉ាកាវសម្រេចបានជិត៥០%ឯណោះ ខណៈការនាំចេញទៅទីផ្សារប្រទេសបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេសសម្រេចបានជិត២៧%, ទីផ្សារប្រទេសក្នុងតំបន់អាស៊ាន១០% និងគោលដៅ២២ផ្សេងទៀតសម្រេចបានជាង១៣%។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យការនាំចេញអង្ករកម្ពុជានៅត្រីមាសទី៣ឆ្នាំ២០២១ នៅតែរក្សាបាននូវកំណើន គឺបន្ទាប់ពីមានការបង្កើនការបញ្ជាទិញពីប្រទេសចិន ដែលជាទីផ្សារអង្ករធំជាងគេរបស់កម្ពុជា គួបផ្សំការកើនឡើងតម្រូវការអង្ករកម្ពុជានៅមួយរយៈពេលចុងក្រោយ។ លោក លន់ យ៉េង កត់សម្គាល់ឃើញថា បើទោះបីវិបត្តិកូវីដ-១៩ បានធ្វើឲ្យតម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រ តែអង្ករកម្ពុជានៅតែមានការបញ្ជាទិញ និងនាំចេញជាបន្តបន្ទាប់។

អ្នកជំនាញក្នុងវិស័យស្រូវអង្កររូបនេះបានសង្កេតឃើញថាខ្សែចង្វាក់ផលិតកម្មផលិត និងការផ្គត់ផ្គង់ទំនិញរបស់កម្ពុជានៅតែដំណើរយ៉ាងរលូន ទោះបីមានការរាំងស្ទះមួយចំនួនពាក់ព័ន្ធការនាំចេញក៏ដោយ។

របាយការណ៍ពីក្រសួងកសិកម្មកម្ពុជាបង្ហាញថា បើទោះបីជា នៅត្រីមាសទី៣ ឆ្នាំ២០២១ ការនាំចេញអង្ករមានការស្ទុះងើបឡើងវិញច្រើនក៏ពិតមែន ប៉ុន្ដែបើមើលទៅលើតួលេខសរុបរយៈពេល ៩ខែក្នុងឆ្នាំ២០២១វិញ បង្ហាញថា ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានជាង ៤១ម៉ឺនតោន ថយចុះជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលសម្រេចបានជិត៤៩ម៉ឺនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទេសចរ ៦៦ម៉ឺននាក់បានដើរកម្សាន្តទូទាំងប្រទេសអំឡុងឈប់សម្រាកភ្ជុំបិណ្ឌ ជាវិញ្ញាសាសាកល្បងដ៏ធំក្នុងការឈានទៅបើកប្រទេសឡើងវិញ

ព័ត៌មាន
ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌបីថ្ងៃកាលពីសប្ដាហ៍មុននេះមានទេសចរប្រមាណ ៦៦ម៉ឺននាក់បានធ្វើដំណើរកម្សាន្ដតាមរមណីដ្ឋាននានានៅទូទាំងប្រទេស ខណៈដែ…

ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកមានការវិត្តថ្មីអ្វីខ្លះ?

ព័ត៌មាន
ក្រុងប៉េកាំងព្យាយាមដាក់សម្ពាធក្រុងវ៉ាស៊ីនតោនឲ្យលុបចោលរនាំងពន្ធគយ ខណៈកិច្ចចរចាបោះជំហានថ្មីក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញ។ កាលពីចុងសប្តាហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ